ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​ជំនាញ​10​រក​ចំណូល​បាន​ខ្ពស់​ជាងគេ​ពេល​ចេញពី​មហាវិទ្យាល័យ

9 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​មុខ​ជំនាញ ចំនួន​១០ រក​ចំណូល​បាន​ខ្ពស់​ជាងគេ​បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ យោង​តាម​គេហទំព័រ​បរទេស The Richest ។

កោះសន្តិភាព​សូម​បង្ហាញ​ជូន​មុខ​ជំនាញ ចំនួន​១០ រក​ចំណូល​បាន​ខ្ពស់​ជាងគេ​បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ យោង​តាម​គេហទំព័រ​បរទេស The Richest ។

១-​វិទ្យាសាស្ត្រ​នយោបាយ
ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​បាន​ប្រាក់ខែ​ខ្ពស់ ហើយ​អ្នករៀន​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ជាង​មុខ​វិជ្ជា​ដទៃ​ទៀត ។ ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក យុទ្ធនាការ​នយោបាយ និង​ក្រុម​អ្នក​ពង្រាង​ច្បាប់​ត្រូវការ​អ្នករៀន​វិទ្យាសាស្ត្រ​នយោបាយ​ដោយ​ដើរតួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន​ប្រទេស​ជាតិ ។

យោង​តាម​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អា​មេ​រិ​ក Bankrate ឱ្យ​ដឹង​ថា ប្រាក់ខែ​ដំបូង​ជា​មធ្យម​នៃ​អ្នកជំនាញ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ​គឺ​៨​ម៉ឺន​ដុល្លារ ។

២-​សារព័ត៌មាន
ខណៈ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​វិស័យ​សារព័ត៌មាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​សង្គម ។ អ្នក​សារព័ត៌មាន​អាច​រក​ចំណូល​បាន​ប្រហែល ៧១.៣០០​ដុល្លារ​ក្នុង​១​ឆ្នាំ ។

៣-​ទីផ្សារ
ជំនាញ​ទីផ្សារ​ងាយស្រួល​សិក្សា​ជាង​ជំនាញ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ។ មុខ​តំណែង​ជានា​យក​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក​រក​ចំណូល​បាន​ជិត​១០​លាន​ដុល្លារ ។ អ្នក​ទីផ្សារ​ទាមទារ​ឱ្យ​មានការ​គិត​វាងវៃ និង​សកម្ម​ជាមួយ​យុទ្ធសាស្ត្រ​ទីផ្សារ ព្រមទាំង​គម្រោង​នានា​ដើម្បី​សម្រេច​គោលដៅ ។

៤-​ទស្សនវិជ្ជា
ទស្សនវិជ្ជា​គឺជា​ការ​សិក្សា​លើ​បញ្ហា​ទូទៅ និង​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ជាក់ស្តែង​ក្នុង​សង្គម តម្លៃ ចំណេះវិជ្ជា ហេតុផល ចិត្តគំនិត និង​ភាសា​ផង​ដែរ ។ សារព័ត៌មាន​អា​មេ​រិ​ក ញូ​វ​យ៉​ក ថែម ឱ្យ​ដឹង​ថា ចំនួន​សិស្ស​ដែល​ចុះ​ឈ្មោះ​សិក្សា​លើ​មុខ​វិជ្ជា​ទស្សនវិជ្ជា​កើនឡើង​តាំងពី​២​ទៅ​៣​ឆ្នាំ​មុន ។ ប្រាក់ខែ​ដំបូង​សម្រាប់​អ្នកមាន​ជំនាញ​នេះ​ចំនួន​៨៤.០០០​ដុល្លារ ។

៥-​ការ​ទាក់ទង​អន្តរជាតិ
និស្សិត​សិក្សា​លើ​មុខ​ជំនាញ​ផ្នែក​ការ​ទាក់ទង​អន្តរជាតិ​យល់​ដឹង​ពី​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក ។ ក្រៅពី​នេះ​ពួក​គេ​អាច​មាន​អាជីព​ជា​អ្នកជំនួញ​អន្តរជាតិ គ្រូបង្រៀន អ្នក​ស្រាវជ្រាវ និង​មុខ​វិជ្ជា​ច្រើន​ទៀត ។ ប្រាក់ខែ​លើ​មុខ​ជំនាញ​នេះ​មាន​ចំនួន ៨ ម៉ឺន​ដុល្លារ ។

៦-​រចនា​ម៉ូ​ដ
ក្រសែភ្នែក​មហាជន​ចាប់អារម្មណ៍​អ្នក​និយម​ស្លៀកពាក់​ម៉ូ​ដ​ទាន់សម័យ និង​ភាព​ស៊ី​វិ​ល័យ ។ អ្នកជំនាញ​លើ​មុខ​វិជ្ជា​នេះ​មាន​បំណង​ចង់​បង្កើត​ក្រុមហ៊ុន ឬ​សហគ្រាស​កាត់ដេរ​ដ៏​ធំ ។ ប្រាក់ខែ​ពីមុខ​ជំនាញ​នេះ​ចំនួន​៧៩.០០០​ដុល្លារ ។

៧-​ផលិតករ​ភាពយន្ត
វិស័យ​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជូន​បែបផែន​ជីវិត​ទៅ​ដល់​ទស្សនិកជន​ដើម្បី​វិភាគ និង​យក​គំរូ​តាម​លើ​ចំណុច​វិជ្ជមាន ព្រមទាំង​ជា​ការ​កម្សាន្ត​នា​ពេល​អផ្សុក ។

យោង​តាម​ការិយាល័យ​ស្ថិតិ​ការងារ BLS អា​មេ​រិ​ក ឱ្យ​ដឹង​ថា ប្រាក់​ចំណូល​លើ​មុខ​ជំនាញ​ភាពយន្ត​ចំនួន​១២២.៦៤០​ដុល្លារ​ក្នុង​តំបន់​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។

៨-​គ្រប់គ្រង​សណ្ឋាគារ
វិស័យ​បដិសណ្ឋារកិច្ច​គឺជា​អាជីវកម្ម​ដ៏​ធំ ។ អ្នកគ្រប់គ្រង​បដិសណ្ឋាកិច្ច​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ។ ការ​ស្នាក់​នៅ​របស់​ភ្ញៀវ និង​អនាម័យ​ម្ហូបអាហារ​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ម៉ត់ចត់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ។ អ្នកគ្រប់គ្រង​សណ្ឋាគារ​រក​ចំណូល​បាន​២០០.០០០​ដុល្លារ​ក្នុង​១​ឆ្នាំ ។ 

៩-​វិទ្យាសាស្ត្រ​ចំណីអាហារ
វិទ្យាសាស្ត្រ​ចំណីអាហារ​គឺជា​ការ​សិក្សា​លើ​ការ​ស្រាវជ្រាវ​ផលិត​អាហារ និង​ធានា​បាន​នូវ​សុវត្ថិភាព​ចំណីអាហារ​ខ្ពស់​ឆ្លងកាត់​ការ​ពិសោធ​នូវ​សង្វា​ក់​ផលិតកម្ម​របស់​វា ។ ប្រាក់ខែ​លើ​មុខ​ជំនាញ​នេះ​មាន​ចំនួន​៧៨.៥០០​ដុល្លារ ។

១០-​អក្សរសាស្ត្រ​អង់គ្លេស
មុខ​វិជ្ជា​អក្សរសាស្ត្រ​អង់គ្លេស​គឺជា​ជំនាញ​មូលដ្ឋាន​ដែល​អាច​ចាប់​យក​ឱកាស​ការងារ​ផ្សេង​ៗ​ទៀត​បាន ព្រោះ​មុខ​វិជ្ជា​នេះ​ផ្តោត​សំខាន់​លើ​សិល្បៈ​នៃ​ការ​ទាក់ទង​មនុស្ស​ក្នុង​សង្គម ការ​គ្រប់គ្រង​ការ​បង្រៀន និង​សិល្ប៍​វិធី​នៃ​ការ​ស្ទង់ចិត្ត​សាស្ត្រ​មនុស្ស ។ ប្រាក់ខែ​លើ​មុខ​ជំនាញ​នេះ​ចំនួន​៧៦.៥០០​ដុល្លារ ៕