ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​លក្ខណ៍​ហើយ ​ក្រុម​ជនជាតិ​ចិន​៧​នាក់​​ដែល​​ចាប់​ចិន​ដូច​គ្នា​​បង្ខាំង​ទុក

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​៧​នាក់​ជា​ជនជាតិ​ចិន ក្នុង​នោះ​ប្រុស​៦​នាក់ ស្រី្ត​ម្នាក់​នា​រសៀល​ថ្ងៃ​ទី​៦ កក្កដា ២០២០ វេលា​ម៉ោង​១២​និង​៤០​នាទី កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បើក​ប្រតិ​បត្តិ​ការ​បង្ក្រាប ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​៧​នាក់​ជា​ជនជាតិ​ចិន ក្នុង​នោះ​ប្រុស​៦​នាក់ ស្រី្ត​ម្នាក់​នា​រសៀល​ថ្ងៃ​ទី​៦ កក្កដា ២០២០ វេលា​ម៉ោង​១២​និង​៤០​នាទី កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បើក​ប្រតិ​បត្តិ​ការ​បង្ក្រាប ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ នៅ​ចំណុច​ក្រុម​២៧ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះ​សីហនុ។

យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក ឆេ​ង វុ​ទ្ធី បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃ​ទី​៦ កក្កដា ២០២០ កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​៣០​នាក់ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ចុះ​បង្ក្រាប ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ នៅ​ចំណុច​ក្រុម​២៧ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​៧​នាក់ សុទ្ធតែ​ចិន​មាន​ប្រុស​មាន​ស្រី ។

ជន​ទាំង​៧​នាក់​មាន ៖ ១-​ឈ្មោះ Cao Ya Qi ភេទ​ស្រី អាយុ​២១​ឆ្នាំ ។ ២-​ឈ្មោះ Yang Jing ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ៣-​ឈ្មោះ Xie Ji Liu ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ៤-​ឈ្មោះ Cai Lei Lei ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។ ៥-​ឈ្មោះ Ou Qiang ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ ៦-​ឈ្មោះ Zhu Shou Jiang ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​៧-​ឈ្មោះ Li Jun ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​បាន​រំដោះ​ជន​រង​គ្រោះ ជា​ចំណាប់ខ្មាំង​ម្នាក់​ឈ្មោះ Luo Ping ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ចិន​ដូច​គ្នា ។

ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ក៏​បាន​រឹបអូស​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​មាន​៖ ១-​រថយន្ត​១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 2A-9891 ។ ២-​ម៉ូតូ​មួយ​គ្រឿង ម៉ាក PCX ពណ៌​ស គ្មាន​ស្លាក​លេខ ។ ៣-​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​២​គ្រាប់ និង​ម្សៅ​ស​ថ្លា​មួយ​កញ្ចប់ (​សង្ស័យ​ជា​ថ្នាំ​ញៀន ) ។ ៤-​ត្រា​ក្រហម ចំនួន​៨​ត្រា ។ ៥-​កាត​ធនាគារ​ចំនួន​៥៤​សន្លឹក ។ ៦-​ខ្នោះដៃ​ចំនួន​៣ ។ ៧-​ម៉ា​ស៊ី​ន​ផ្លុំ​សក់​១ ។ ៨-​វ៉ា​លី​ចំនួន​២ (​តូច​១​និង​ធំ​១ ) ។ ៩-​ទូរស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង ។ ១០-​ដំបង​ឆក់​មួយ​ដើម ។ ១១-​ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ មួយ​គ្រឿង និង​ឯកសារ​មួយ​ចំនួន ។ ១២-​ឧបករណ៍​សម្រាប់​ឆែក​ទិន្ន័យ​ធនាគារ​មួយ​ចំនួន ។

១៣-​លិខិតឆ្លងដែន​៣​ច្បាប់ ។ ១៤-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។ ១៥-​កាបូបដៃ​១ ។ ១៦-​ស៊ី​ម​ទូរស័ព្ទ​មួយ​ចំនួន ។ ១៧-​អត្តសញ្ញាណប័ណ្ណ​មួយ​ចំនួន ។ ១៨-​ឈើ​ចាក់​ធ្មេញ​មួយ​ដុំ និង​១៩-​ឧបករណ៍​ឆែក​ទិន្នន័យ​ធនាគារ​ចំនួន​១៣​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ