ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​ឡុំ​ប៊ី​រង​ពិន័យជាង​៤លាន​ដុល្លារ​ជុំវិញ​អំពើ​​ពុក​រលួយ​លើ​ការ​លក់​សំបុត្រ World Cup 2018

3 ឆ្នាំ មុន

ប្រទេស​កូ​ឡុំ​ប៊ី ៖ សហព័ន្ធ​កីឡាបាល់ទាត់​កូ​ឡុំ​ប៊ី (FCF) រួម​និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​របស់​ខ្លួន ទទួល​រង​ការ​ពិន័យ​ជា​ប្រាក់​ចំនួន ៤,៦​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​បាន​កេង​ចំណេញ​ប្រាក់​លើ​ការ​លក់​សំបុត្រ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍ World Cup…

ប្រទេស​កូ​ឡុំ​ប៊ី ៖ សហព័ន្ធ​កីឡាបាល់ទាត់​កូ​ឡុំ​ប៊ី (FCF) រួម​និង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​របស់​ខ្លួន ទទួល​រង​ការ​ពិន័យ​ជា​ប្រាក់​ចំនួន ៤,៦​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​បាន​កេង​ចំណេញ​ប្រាក់​លើ​ការ​លក់​សំបុត្រ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍ World Cup 2018 ដែល​ប្រទេស​រុ​ស្ស៊ី​ធ្វើ​ជា​ម្ចាស់​។

ការ​សម្រេចចិត្ត​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ស៊ើបអង្កេត​អស់​រយៈពេល ២​ឆ្នាំ​កន្លង​មក ហើយ​ក្នុង​នោះ​ការ​ពិន័យ​ក៏​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន TICKET YA ដែល​ជា​ដៃគូ​លក់​សំបុត្រ​របស់ FCF សម្រាប់​ការ​ប្រកួត​ក្នុងផ្ទះ​របស់​ប្រទេស​កូ​ឡុំ​ប៊ី នៅ​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL)​។

ក្រុម​អ្នកស៊ើប​អង្កេត​ជំនាញ​បាន​និយាយ​ថា សំបុត្រ​ប្រមាណ​ជាង ៤​ម៉ឺន​សន្លឹក​ត្រូវ​បាន​ក្រុម​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​បន្លំ​កេង​ចំណេញ​ដោយ​តម្លើង​ថ្លៃ​រហូត​ដល់ ៧៤​ដុល្លារ​ក្នុង​មួយ​សន្លឹក លើ​ពី​តម្លៃ​ដើម​ដែល​ចេញពី​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដែល​មាន​តម្លៃ​ត្រឹមតែ ១៦,៤​ដុល្លារ​ក្នុង​មួយ​សន្លឹក​ប៉ុណ្ណោះ​។ ដែល​វា​បាន​ធ្វើ​ពួក​គេ​អាច​បង្កើត​ប្រាក់​ចំណេញ​ច្រើន​ជាង ៣,៥​លាន​ដុល្លារ​។

បុគ្គល​សំខាន់​ៗ​គួរ​ឱ្យ​កត់សម្គាល់ ដែល​ត្រូវ​បាន​ពិន័យ​រួម​មាន​លោក Ramon Jesurun ប្រធាន FCF និង​លោក Alvaro Gonzalez អនុប្រធាន​របស់ FCF ។ ខណៈ​ដែល​លោក Luis Bedoya អតីត​ប្រធាន FCF ក៏​ត្រូវ​ទទួល​រង​ការ​ពិន័យ​ផង​ដែរ​។

សូម​រំលឹក​ជូន​ថា ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​បាន​ឆ្លង​ផុត​ការ​ប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​តំបន់ CONMEBOL ដោយ​ឈាន​បន្ត​ទៅ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នៅ​ប្រទេស​រុ​ស្ស៊ី​។ ដោយ​ពួក​គេ​ស្ថិត​ក្នុង​ពូ​ល H និង​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​តារាង​ដែល​រួម​មាន ជប៉ុន​, សេ​ណេ​ហ្គា​ល់ និង ប៉ូ​ឡូញ ហើយ​បន្ត​ឈាន​ទៅ​ដល់​ការ​ប្រកួត​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​។ ប៉ុន្តែ​ពួក​គេ​បាន​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​៕ (​ដកស្រង់​ចេញពី​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ