ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ៖ ខ្លួនលែងលះ​កាលពី២ឆ្នាំ​មុន គឺដោយសារ​ឪពុក​ម្តាយ​ក្មេក​​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ដើមចម​ដែល​នាំ​ឲ្យ​មាន​ករណី​ប៉ុនប៉ង​ប្រព្រឹត្តអំពើ​មនុស្សឃាត ពី​សំណាក់​កូនប្រសា​លើ​ឪពុកម្តាយក្មេក​នេះ ត្រូវ​នគរបាល​រក​ឃើញ​ថា ​ផ្តើម​ចេញពី​រឿង​គំនុំ ក្រោយ​​ពេល​ដែល​ខ្លួន​បង្ខំចិត្ត​លែងលះ​ប្រពន្ធ ។ កន្លង​មក ជន​នេះ…

ខេត្តក្រចេះ ៖ ដើមចម​ដែល​នាំ​ឲ្យ​មាន​ករណី​ប៉ុនប៉ង​ប្រព្រឹត្តអំពើ​មនុស្សឃាត ពី​សំណាក់​កូនប្រសា​លើ​ឪពុកម្តាយក្មេក​នេះ ត្រូវ​នគរបាល​រក​ឃើញ​ថា ​ផ្តើម​ចេញពី​រឿង​គំនុំ ក្រោយ​​ពេល​ដែល​ខ្លួន​បង្ខំចិត្ត​លែងលះ​ប្រពន្ធ ។ កន្លង​មក ជន​នេះ មាន​គំនុំ​លើ​ឪពុក​ម្តាយ​ក្មេក ដោយ​ចោទ​ថា ការលែងលះ​រវាង​ខ្លួន​និង​ប្រពន្ធ កាលពី​២​ឆ្នាំ​មុនគឺ​ដោយសារ​តែ​ឪពុក​ម្តាយក្មេក​បំបែកបំបាក់ ។

នគរបាល​ស្រុក​សំបូរបាន​ចាប់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណីប៉ុនប៉ង​​មនុស្សឃាត ដោយ​បុរស​រូប​នេះ​បាន​កែ​ច្នៃ​រំសេវ​ផាវ​ដាក់​ក្នុង​ដប​ទឹកបរិសុទ្ធ ក្នុង​ចេតនា​បំផ្ទុះសម្លាប់​អតីត​ឪពុក​ម្តាយក្មេក​នៅ​ក្នុងផ្ទះ ។ ដោយសារ​ការ​បំផ្ទុះ​ខុស​បច្ចេកទេស ក៏​បណ្តាល​ឲ្យ​ត្រូវ​របួស​ខ្លួនឯង និង​កូនប្រុស​តូច​របស់​ខ្លួន​ទៅ​វិញ ប្រៀប​ដូច​កាំបិត​ចិត​ដង​ឯង ។

មន្ត្រី​នគរបាល​ស្រុក​សំបូរ​និយាយ​ថា បុរសខាងលើ​ឈ្មោះ ធា ធី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិច​ង្ហ​ប​ឃុំ​ក្បាលដំរី ស្រុក​សំបូរ បាន​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែកក្កដា ក្រោយ​ពី​ជន​នេះ​បាន​បំផ្ទុះ​គ្រាប់បែក​ច្នៃ​នេះ​លាន់​កក្រើក​ដែល​ជា​ការ​បំផ្ទុះ​ខុស​បច្ចេក​ទេស​អស់​មួយ​គ្រាប់ ក៏​បណ្តាល​ឱ្យ​ដាច់​ម្រាមដៃ​ខ្លួនឯង និង​ត្រូវ​ខ្លួនប្រាណ​កូនប្រុស​ម្នាក់​អាយុ​៧​ឆ្នាំ ។

អធិការរង​នគរបាល​ស្រុក​សំបូរ វរសេនីយ៍ទោ ណ​យ ស៊ី​ថា​ច ថ្លែង​ថា តាម​ការ​សាកសួរ​គឺ​ជន​នេះ​បាន​កែ​ច្នៃ​រំសេវ​ផ្ទុះ​ធ្វើ​ជា​គ្រាប់បែក ដើម្បីយក​មក​បំផ្ទុះ​សម្លាប់​ឪពុក​ម្តាយក្មេក​នៅ​ក្នុងផ្ទះ​ចំនួន​២​លើក​មក​ហើយ តែ​មិន​បាន​សម្រេច ។ ឯ​រំសេវ​ដែល​ជន​នេះ​បាន​កែ​ច្នៃ​ធ្វើ​ជា​ឧបករណ៍​ផ្ទុះ គឺ​មានគុណ​ភាព អាច​បំផ្ទុះ​សម្លាប់​អាយុជីវិត​មនុស្ស​បាន ។

នៅ​ថ្ងៃ​កើតហេតុ ជន​នេះ​បាន​កែ​ច្នៃ​ដោយ​យក​រំសេវ​ផាវ​មក​ដាក់​ចូល​ដប​ទឹកបរិសុទ្ធ​ចំនួន​៣​ដប និង​មាន​សាំង​មួយ​លី​ត្រ​កន្លះ ដើម្បី​ដុត​បំផ្ទុះ​ចូល​ផ្ទះ​សម្លាប់​អតីត​ឪពុក​ម្តាយក្មេក​ដែល​ខ្លួន​មាន​គំនុំ​២​ឆ្នាំ​មក​ហើយ​នោះ តែ​មិន​បាន​សម្រេច​ត្រូវ​ចាប់​វ៉ៃ​ខ្នោះដៃ​ទាំង​របួស ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ជន​នេះ​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ជាង​២​ឆ្នាំ​មក​ហើយ ដែល​ការ​លែងលះ​ដោយសារ​តែ​ជន​នេះ​តែងតែ​បង្ក​ហិង្សា​នៅ​ក្នុង​គ្រួសារ​ឥត​ឈប់​ឈរ ។ ជន​នេះ​មានកូន​ប្រុស​ស្រី​២​នាក់់ ហើយ​ក្រោយ​ពី​លែងលះ ក៏​យក​កូនប្រុស​ម្នាក់​ទៅ​នៅ​ជា​មួ​យេ​ដែល​មក​ដល់​បច្ចុប្បន្ន​មាន​អាយុ​៧​ឆ្នាំ​ហើយ ។

ចំណែក​ប្រពន្ធ ក្រោយ​ពី​លែងលះ​ក៏​ទៅ​ធ្វើ​ការងារ​នៅ​ឯ​ខេត្តព្រះ​សីហ​នុ ជាមួយនឹង​កូន​ស្រី​ម្នាក់​បាត់​ទៅ មិន​ដែល​ត្រឡប់​មក​វិញ​ទេ ។លោក​អធិការរង​បញ្ជាក់​ថា បុរស​រូប​នេះ​បាន​រង​របួស​ដាច់​ម្រាមដៃ​និង​ដងខ្លួន និង​កំពុង​ព្យាបាល ។ នៅ​ពេល​ជា​ពីរ​បួស​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ