ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​២៣៩​រូប​ លើក​លទ្ធ​ភាព​​​ឆ្លង​រាលដាល​​វីរុស​​តាម​ខ្យល់​

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ កាលពី​ថ្ងៃ​ទី​៦ កក្កដា អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​មានគ្នា​​២៣៩​នាក់ បាន​អំពាវនាវ​ក្នុង​សារលិខិត​មួយ​ច្បាប់ ផ្ញើ​ដល់​បណ្ដា​អាជ្ញាធរ​សុខាភិបាល ពិសេសអង្គការ​សុខភាព​ពិភពលោក WHO…

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ កាលពី​ថ្ងៃ​ទី​៦ កក្កដា អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​មានគ្នា​​២៣៩​នាក់ បាន​អំពាវនាវ​ក្នុង​សារលិខិត​មួយ​ច្បាប់ ផ្ញើ​ដល់​បណ្ដា​អាជ្ញាធរ​សុខាភិបាល ពិសេស
អង្គការ​សុខភាព​ពិភពលោក WHO ឲ្យ​ទទួលស្គាល់​លទ្ធភាព​នៃ​ការ​ឆ្លង​រាលដាល​វីរុស​តាមខ្យល់​ហួស​រង្វង់​ពី​២​ម៉ែត្រ ។ អ្នក​វិទ្យា សាស្ត្រ​ទាំងនេះ​ចង់​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ទាំងនោះ​ផ្ដល់​អនុ​សាសន៍​គិតគូរ​ដល់​ដែន​កំណត់​នៃ​ការ​ឆ្លង​នៅ​ទី​សាធារណៈ​ដើម្បី​លុប​បំបាត់​ការ​ឆ្លង​វីរុស​នោះ

ក្នុង​ទស្សនាវដ្ដី CLINICAL INFECTIOUS DISEASES របស់ OXFORD អ្នកវី​ទ្យា​សាស្ត្រ​២​រូប​ក្នុង​អត្ថបទ​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​អ្នក​វិទ្យាសាស្ត្រ​២៣៧​រូប​ទៀត​សរសេរ​ថា យើង​អំពាវ​នាវ​ដល់​សហគមន៍​វេជ្ជសាស្ត្រ និង​បណ្ដា​អង្គការ​ជាតិ​និង​អន្តរជាតិ​ដែល​មាន​សមត្ថកិច្ច​ឲ្យ​ទទួល​ស្គាល់​សក្ដានុពល​នៃ​ការ​ចម្លង​វីរុស​នោះ​តាម​ខ្យល់ ។ វា​មាន​សក្ដានុពល​សំខាន់​នៃ​គ្រោះថ្នាក់​នៃ​ការ​ចម្លង​វីរុស​ដែល​មាន​ក្នុង​កម្ទេច​ទឹក​ដែល​ជះ​ចេញពី​មាត់ ឬ​ច្រមុះ​អ្នកជំងឺ ដែល​ខ្ទាត​ចេញ​ក្នុង​ចម្ងាយ​ខ្លី​និង​មធ្យម ឬរហូត​ដល់​ច្រើន​ម៉ែត្រ ហើយ​យើង​ស្នើ​ឲ្យ​មាន​វិធានការ​បង្ការ​ដើម្បី​រារាំង​ផ្លូវ​ឆ្លង​តាម​អាកាស ។

យោង​តាម​តួលេខ​របស់ AFP ដែល​ដកស្រង់ ប្រភព​ផ្លូវការ​ទាំងឡាយ គិត​ត្រឹម​វេលា​ម៉ោង​១៩
ម៉ោង​សកល​ថ្ងៃ​ទី​៦ កក្កដា​ថា លើ​ពិភពលោក​ចំនួនអ្នក​ស្លាប់​ដោយសារ COVID-19 បាន​ឡើង​ដល់យ៉ាងតិច​៥៣៥.០២៥​នាក់ ។ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​អ្នក​ស្លាប់​កើន​ដល់​១៣០.០៨០​នាក់ និង​អ្នក​ឆ្លង​ដល់​២.៩១០.០២៣​នាក់ ។ បន្ទាប់​មក​គឹ​ប្រេ​សី​ុ​ល​ដែល​មាន​អ្នក​ស្លាប់​៦៤.៨៦៧​នាក់ អង់គ្លេ​ស​ស្លាប់​៤៤.២៣៦​នាក់ អ៊ី​តា​លី​ស្លាប់​៣៤.៨៦៩​នាក់ ម៉ិ​ក​ស៊ិ​ក​ស្លាប់​៣០.៦៣៩​នាក់ នាំមុខ​បារាំង ។ នៅ​សហរដ្ឋអាមេរិក​ចាប់តាំងពី​ជាង​១ស​ប្ដា​ហ៍​មក​ហើយ ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ដល់កម្រិត​កំពូល​ជិត​៤០.០០០​នាក់​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ។

ប្រទេស​ឥណ្ឌា​រៀបរាប់​នា​ថ្ងៃ​ទី​៧ កក្កដា ពី​អ្នកស្លាប់​ថ្មី​ដោយសារ​វីរុស ៤៦៧​នាក់​ថែម​ទៀត​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​២០.១៦០​នាក់ ។ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ជាង​២២.២០០​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ដល់​៧១៩.៦៦៥​នាក់ ។ ឥណ្ឌា​ក្លាយជា
ប្រទេស​ទី​៣​លើ​ពិភពលោក​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​ការ​ឆ្លង​នាំមុខ​រុ​ស្សុ​ី​តែ​បន្ទាប់​ពី​ប្រេ​ស៊ីល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ