ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​ស្រា​អែ​ល ប្រកាស​បិទ​ក្លិប និង​បា​ម្តងទៀត ខណៈ​កូ​វី​ដ​រើ​ឡើង​វិញ

3 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​អ៊ី​ស្រា​អែ​ល បាន​ដាក់​ចេញ​នូវ​ការ​រឹត​បន្តឹង​យ៉ាង​តឹងរ៉ឹង​ជា​បន្តបន្ទាប់ ដូច​ជា​ការ​បិទទ្វារ​សាល​ប្រជុំ ក្លិប​រាត្រី បា…

អ៊ី​ស្រា​អែ​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​អ៊ី​ស្រា​អែ​ល បាន​ដាក់​ចេញ​នូវ​ការ​រឹត​បន្តឹង​យ៉ាង​តឹងរ៉ឹង​ជា​បន្តបន្ទាប់ ដូច​ជា​ការ​បិទទ្វារ​សាល​ប្រជុំ ក្លិប​រាត្រី បា និង​កន្លែង​ផ្សេង​ៗ​ទៀត ខណៈ​ដែល​ករណី​កូ​វី​ដ​១៩ បាន​កើនឡើង​នៅ​ពាសពេញ​ប្រទេស​។

រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា កន្លែង​ហាត់ប្រាណ និង​អាង​ហែល​ទឹក​សាធារណៈ នឹង​ត្រូវ​បិទ​ជា​ថ្មី​ម្តងទៀត ក៏​ដូច​ជា​កន្លែង​វប្បធម៌​ផង​ដែរ​។ កន្លែង​គោរព​បូជា នឹង​ត្រូវ​បាន​កំណត់​ត្រឹម​១៩​នាក់​រាល់​ការ​ចូល​ម្តង​ៗ ហើយ​ភោជនីយដ្ឋាន​នឹង​ត្រូវ​បាន​កំណត់​ត្រឹម ២០​នាក់​នៅ​ហាង​ដែល​បិទ​ជិត ឬ​៣០​នាក់​នៅ​ហាង​ដែល​មាន​ខ្យល់​ចេញចូល ដែល​ត្រូវ​រក្សា​តុ​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ៊ី​ស្រា​អែ​ល មាន​ករណី​កូ​វី​ដ​១៩​ឆ្លង​ថ្មី ដល់​ទៅ ១,១៤០​ករណី​ត្រឹមតែ​មួយ​ថ្ងៃ​។ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ អ៊ី​ស្រា​អែ​ល​មាន​ជា​មធ្យម​ប្រមាណ ៨០០​ករណី​ឆ្លង​ថ្មី ក្នុង​មួយ​ថ្ងៃ ដែល​កើនឡើង​ជិត ៤០​ដង ចាប់ពី​ពាក់កណ្តាល​ខែឧសភា​នៅ​ពេល​ដែល​ប្រទេស​នេះ​មាន​ប្រហែលជា ២០​ករណី​ថ្មី​ក្នុង​មួយ​ថ្ងៃ​។

នាយក​រដ្ឋមន្ត្រី Benjamin Netanyahu បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ច័ន្ទ​ថា ៖ «​ជំងឺ​រាតត្បាត​កំពុង​រីក​រាលដាល ដែល​ច្បាស់​ដូច​ព្រះអាទិត្យ​។ វា​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ជា​រៀងរាល់ថ្ងៃ ហើយ​កំពុង​តែ​អូស​បន្លាយ​ផ្ទុយ​ពី​អ្វី​ដែល​គេ​ប្រាប់​យើង​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​៖ «​សព្វ​ថ្ងៃនេះ មាន​ករណី​ធ្ងន់ធ្ងរ​ប្រហែល​៩០ ហើយ​ចំនួន​នេះ​បាន​កើនឡើង​ទ្វេ​ដង​រៀង​រាល់​បួន​ថ្ងៃ​ម្តង​។ ប្រសិនបើ​យើង​មិន​ធ្វើ​សកម្មភាព​ឥឡូវនេះ យើង​នឹង​មាន​រាប់រយ​ហើយ​ប្រហែលជា​ជាង ១០០០​ករណី​ធ្ងន់ធ្ងរ នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ដែល​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​របស់​ខូចខាត​ធ្ងន់ធ្ងរ​។ ដូច្នេះ​យើង​ត្រូវ​តែ​ចាត់វិធានការ​ភ្លាម​ៗ ដើម្បី​ការពារ​មិន​ឱ្យ​កាន់តែ​ធ្ងន់​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ