ប៉េ​កាំ​ង​ធ្វើតេស្តរ​កកូ​វី​ដ​១៩​លើ​ប្រជា​ជន​​ខ្លួន​បាន​១១​លាន​នាក់


ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​យុទ្ធនាការ​បង្ការ​ការ​រីក​រាលដាល​ដ៏​ធំ​មួយ មន្ត្រី​ក្រុង​ប៉េ​កាំ​ង និយាយ​ថា ឥឡូវនេះ​ពួក​គេ​មានការ​ផ្ទុះ​ឡើង​នូវ​ករណី​កូ​វី​ដ​ក្នុង​តំបន់ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់ និង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ការ​ពី​ខែ​មុន​។

ការ​ផ្ទុះ​ជំងឺ​នេះ​មាន​ប្រភព​ចេញពី​ទីផ្សារ Xinfadi ដែល​ជាទី​ផ្សារ​លក់ដុំ​អាហារ​ធំ​ជាងគេ​របស់​ទីក្រុង​ប៉េ​កាំ​ង កាលពីដើម​ខែមិថុនា ហើយ​ជា​លទ្ធផល​យ៉ាង​ហោច​ណាស់ ៣៣៤​ករណី​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​បញ្ជាក់​ថា​ជា​ការ​ឆ្លង​ច្រើន​បំផុត​ក្នុង​ប៉ុន្មាន​ខែ​កន្លង​មក​។

ជា​ការ​ឆ្លើយ​តប អាជ្ញាធរ​បាន​ដាក់​តំបន់​ជា​ច្រើន​នៃ​ទីក្រុង ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ចាក់សោរ ខណៈ​ដែល​ប្រជាជន​ត្រូវ​បាន​រារាំង​មិន​អោយ​ចាក​ចេញពី​រដ្ឋធានី​ចិន ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​។

ទន្ទឹម​នឹង​នេះ​ដែរ អាជ្ញាធរ​បាន​ចាប់ផ្តើម​តាមដាន​ករណី និង​ធ្វើតេស្តរ​កកូ​វី​ដ​១៩ លើ​ប្រជាជន ដោយ​ចាប់ផ្តើម​ពី​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ឬ​មធ្យម​។ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង ប្រជាជន​ក្រុង​ប៉េ​កាំ​ង​ចំនួន ១១​លាន​នាក់​បាន​ទទួល​ការ​ធ្វើតេស្ត​ពី​សំណាក់​អាជ្ញាធរ​។

ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិ​ច្ឆ័យ​​ឃើញ​នៅ​ទីក្រុង​ប៉េ​កាំ​ង មាន​ចំនួន​ខ្ទង់រាយ​ក្នុង​ថ្ងៃ​នីមួយ​ៗ​។ គេ​បានឃើញ​ករណី​ឆ្លង​ថ្មី​មួយ​ទើបតែ​កើតឡើង​នៅ​ថ្ងៃអាទិត្យ​កន្លង​ថ្មី​ៗ​នេះ​។

ដោយ​ពិចារណា​លើ​និន្នាការ​នេះ អាជ្ញាធរ​បាន​ប្រកាស​ថា ស្ថានភាព​នេះ​មាន​ស្ថេ​រ​ភាព​វិញ​ហើយ​និង​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង ដែល​អនុញ្ញាត​ឱ្យ​អ្នក​រស់នៅ​ទីនោះ​ភាគច្រើន​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ម្តងទៀត​។ បច្ចុប្បន្ន​នេះ​មាន​តែ​សហគមន៍​មួយ​ប៉ុណ្ណោះ ដែល​នៅ​តែ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ