ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ស៊ី​វិល​ជំរុញ​ឲ្យ​មានការ​យកចិត្ត​ទុក​បន្ថែម​ទៀត​លើ​សារៈ​ប្រយោជន៍​ដី​សើម​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក តឹក វ​ណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​លើក​ឡើង​ថា តំបន់ដីសើម​នៅ​ខេត្តស្ទឹងត្រែង និង​បឹង​ទន្លេសាប ដែល​ជាទី​កន្លែង​សម្បូរ​ដោយ​ជីវចម្រុះ​ដ៏​សម្បូរ​បែប…

រាជធានី​ភ្នំពេញ ​៖ លោក តឹក វ​ណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា បាន​លើក​ឡើង​ថា តំបន់ដីសើម​នៅ​ខេត្តស្ទឹងត្រែង និង​បឹង​ទន្លេសាប ដែល​ជាទី​កន្លែង​សម្បូរ​ដោយ​ជីវចម្រុះ​ដ៏​សម្បូរ​បែប និង​ជា​កន្លែង​ចិញ្ចឹមជីវិត​ដ៏៏មាន​សក្តានុពល​របស់​សត្វ​ក្នុង​ទឹក ដែល​ធនធាន​ទាំងនេះ​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ប្រមាណ​៨០% ដែល​ពឹង​អាស្រ័យ​ទៅ​លើ​អាង​ទន្លេមេគង្គ​សម្រាប់​ការ​ចិញ្ចឹមជីវិត​។

បើ​តាម​លោក តឹក វ​ណ្ណា​រ៉ា តំបន់ដីសើម នៅ​កម្ពុជា​មាន​ចំនួន​៥​កន្លែង សំខាន់​ៗ ដែល​មាន​ប្រយោជន៍​មហាសាល​ជា​សកល​សម្រាប់ មនុស្ស និង​ពពួកសត្ វ​។ តំបន់​ទាំងនោះ​មាន​ដូច​ជា តំបន់​រ៉ា​ម​សារ​ស្ទឹង​ត្រែង នៅ​ខេត្តស្ទឹងត្រែង តំបន់​រ៉ា​ម​សារ​កោះ​កាពិ នៅ​ខេត្តកោះកុង តំបន់​រ៉ា​ម​សារ​បឹង​ឆ្មារ ព្រែក​ទាល់ និង​ស្ទឹង​សែន ស្ថិត​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​បឹង​ទន្លេសាប ដែល​មាន​ផ្ទៃដី​សរុប​ជាង ៨​ម៉ឺន​ហិច​តា​។

មន្ត្រី​សង្គម​ស៊ី​វិល បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​ប្រសិទ្ធិ​ភាព​នៃ​ការងារ​អភិរក្ស និង​កិច្ច​ការពារ​ជី​វិច​ម្រុះ​របស់​រាជរដ្ឋាភិបាល និង​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ តំបន់ដីសើម ឬ​រ៉ា​ម​សារ​មានការ​ប្រឈម និង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​មួយ​ចំនួន ដែល​បង្ក​ដោយ​សកម្មភាព​របស់​មនុស្ស ការ​នេសាទ​ហួស​កម្រិត ការ​កាប់​បំផ្លាញ់​ព្រៃឈើ​ដែល​ជា​ប្រភព​ទាក់ទាញ​ទឹកភ្លៀង និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ នៅ​លើ​តួ​មេ​ទន្លេមេគង្គ​។

ជាមួយ​គ្នា​ផង​ដែរ កំណើន​នគរ​រូប​នី​យ​កម្ម ឧស្សាហកម្ម និង​តម្រូវការ​ប្រើប្រាស់ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការ​ប្រែប្រួល​ទន្លេមេគង្គ ​។ សកម្មភាព​ទាំងនេះ បាន ​និង​កំពុង​បង្ក​ការ​គំរាមកំហែង យ៉ាង​ខ្លាំង​ដល់​ជីវៈចម្រុះ​ដី​សើម និង​សេវាកម្ម​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់​ៗ ដែល​ផ្តល់​អោយ​ទន្លេមេគង្គ និង​ដៃ​របស់​វា​។

វេទិកា​ពិភាក្សា​ស្តី​ពី ដី​សើម ធនធានទឹក និង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តំបន់​មេគង្គ
ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុង ខេត្តស្ទឹងត្រែង លោក តឹក វ​ណ្ណា​រ៉ា​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​ល្អ​រវាង​រដ្ឋាភិបាល សង្គម​ស៊ី​វិល និង​ភាគី​ពាក់ព័ន្ធ ឲ្យ​កាន់តែ​រឹង​មាំ​ឡើង​ដើម្បី ចែករំលែក​ព័ត៌មាន បទ​ពិសោធន៍ ក៏​ដូច​ជា​ចំណេះដឹង​ពី​ការ​អភិវឌ្ឍន៍​ថ្មី​ៗ​នៅ​តំបន់ដីសើម ពី​អ្នក​អនុវត្ត​លើ​វិស័យ​នេះ​ដោយ​ផ្ទាល់​ដើម្បី​ចូលរួម​ចំណែក​ការពារ និង​អភិរក្ស​តំបន់ដីសើម ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​និរន្តរភាព​។

សូម​ជម្រាប​ថា​តំបន់ដីសើម​នៅ​ខេត្តស្ទឹងត្រែង​ជា​សហគមន៍​ទេសចរណ៍​ដ៍​ស្រស់​ត្រកាល​មួយ ដែល​មនុស្ស​ជា​ច្រើន​ពុំ​ទាន់​បាន​ទៅ​កម្សាន្ត​។ ឆ្នេរ​ខ្សាច់ ព្រៃឈើ​លិច​ទឹក សត្វ​ស្លាប ជា​អ្វី​ដែល​ទាក់ទាញ​បំផុត​សម្រាប់​អ្នកទេសចរ​បែប​ធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ