សម័យ​កូ​វី​ដ​! គយ​ច្រក​ទ្វារ​បុស​មន ឈរ​​ចាំ​ប្រមូល​លុយ​ច្រក​បាវ​តែ​ម្រ៉​ង (​វី​ដេ​អូ​)


ខេត្តស្វាយរៀង ៖ ក្រុម​អាជីវករ​រកស៊ី​ដឹក​ទំនិញ​តាម​ម៉ូតូ តាម​រ៉ឺ​ម៉ក​ម៉ូតូ និង​តាម​ត្រាក់ទ័រ បាន​នាំ​គ្នា​រអ៊ូរទាំ​ប្រាប់​អ្នកកាសែត​ថា មាន​មនុស្ស​ឈរ​នៅ​មុខ​របង​ការិយាល័យ​គយ និង​រដ្ឋាករ​បុស​មន ស្ទាក់​បង់ប្រាក់ ដោយ​ក្នុង​១​ម៉ូតូ​ចំនួន​១​ម៉ឺន​រៀល​, មួយ​រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន​៤​ម៉ឺន​រៀល​ទៅ​៨​ម៉ឺន​រៀល អាស្រ័យ​តាម​រ៉ឺ​ម៉ក់​នោះ​វែង ឬ​ខ្លី និង​តាម​មុខទំនិញ​។ បើ​តាម​ត្រាក់ទ័រ​វិញ គេ​យក​១០​ម៉ឺន​រៀល ក៏​ប៉ុន្តែ​ពុំ​មាន​សរសេ​រវិ​ក័យ​ប័ត្រ ឬ​វី​ញ៉ែ​ត​បង់ពន្ធ​ទេ គ្រាន់តែ​ដើរ​មើល​មុខទំនិញ ហើយ​ទារ​លុយ​តែ​ម្តង​។

ការ​បែកធ្លាយ​ករណី​មនុស្ស​ឈរ​ទារប្រាក់​អ្នក​ដឹក​ទំនិញ​នេះ គឺ​បាន​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​បុស​មន ឃុំ​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ អ្នក​សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក ឃុ​ត សាលី​ន ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​បុស​មន បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​ទូរស័ព្ទ​ចូល​០៣​ដង គឺ​ទូរស័ព្ទ​ជាប់រវល់​។

ក្រោយមក​ក៏​មាន​ស្ត្រី​ម្នាក់​ស្លៀក​សម្លៀក​បំពាក់​ស៊ី​វិល​បាន​មក​ប្រាប់​ថា មេ​មិន​អាច​ឲ្យ​ចូល​ជួប​សម្ភាសន៍​បាន​ទេ បើ​អ្នក​សារព័ត៌មាន​គ្មាន​លិខិត​បញ្ជា​បេសកកម្ម​សុំ​ជួប​សម្ភាសន៍​។

ហើយ​ខណៈនោះ​ដែរ អ្នក​សារព័ត៌មាន​យើង​បាន​សួរ​ទៅ​ស្ត្រី​នោះ​ដែរ​ថា ពួក​ខ្ញុំ​ចង់​សម្ភាសន៍​អំពី​ករណី​ក្រុម​អាជីវក​រដឹក​ទំនិញ​តាម​ម៉ូតូ តាម​ម៉ូតូ​រ៉ឺ​ម៉ក និង​តាម​ត្រាក់ទ័រ ពួក​គាត់​រអ៊ូរទាំ​ថា មាន​មនុស្ស​ស្លៀកពាក់​គ្មាន​ឯកសណ្ឋាន​ឈរ​នៅ​ខាង​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​បុស​មន ទារ​លុយ​ពី​ពួក​គេ​ដែល​ដឹក​អីវ៉ាន់​បន្តិចបន្តួច​តាម​ម៉ូតូ ក្នុង​១​ម៉ូតូ​១​ម៉ឺន​រៀល ក្នុង​១​រ៉ឺ​ម៉ក​ម៉ូតូ ៤​ម៉ឺន​រៀល បើ​រ៉ឺ​ម៉ក​ម៉ូតូ​ណា​វែង​ដឹកមុខ​ទំនិញ​ចាប់ហួយ ឬ​តុ ទូ កៅអី​ជ័រ ក្នុង​មួយ​រ៉ឺ​ម៉ក​ចាប់ពី​៨​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល បើ​ដឹក​តាម​ត្រាក់ទ័រ​វិញ​មួយ​គ្រឿង​១០​ម៉ឺន​រៀល និយាយ​ទៅ​គឺ​គេ​មើល​តាម​មុខ​ទំនិញ ដោយ​គ្មាន​សរសេ​រវិ​ក័យ​ប័ត្រ​បង់ប្រាក់​នោះ​ទេ​។

ចំណែក​ស្ត្រី​ម្នាក់​ដែល​មក​ជួប​អ្នក​សារព័ត៌មាន​យើង​នោះ បាន​អះអាង​ថា រូប​គាត់​ជា​គយ ហើយ​ចំពោះ​មាន​អ្នក​ឈរ​យក​លុយ​នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​បុស​មន​នោះ ក៏​ជា​មន្ត្រី​គយ​ដែរ គ្រាន់តែ​មិន​បាន​ពាក់​សម្លៀក​បំពាក់​ជា​ឯកសណ្ឋាន​ប៉ុណ្ណោះ ហើយ​លុយកាក់​បន្តិចបន្តួច​ពី​អ្នក​ដឹក​ទំនិញ​តាម​ម៉ូតូ ឬ​តាម​រ៉ឺ​ម៉ក​នោះ គឺ​គេ​បង់​ឲ្យ​គ្រាន់​ថ្លៃ​បាយ ថ្លៃ​កាហ្វេ​ធម្មតា​ប៉ុណ្ណោះ បើ​ទំនិញ​ដឹក​តាម​រថយន្ត ទើប​មាន​វិ​ក័យ​ប័ត្រ​រាយ​មុខទំនិញ​បង់​តាម​បា​រ៉ែ​ម​គយ ហើយ​ក៏​មិន​អាច​ជម្រាប​ជូន​អ្នក​យក​ព័ត៌មាន​បាន​ទេ នេះ​ជា​ជំនាញ​របស់​ស្ថាប័ន​។

រីឯ​មហាជន​ផ្សេង​ទៀត​គេ​រិះគន់​ថា ស្ថាប័ន​ការិយាល័យ​គយ និង​រដ្ឋាករ​បុស​មន នៅ​សម័យ​កូ​វី​ដ​-១៩​នេះ រវល់​មមាញឹក​ណាស់ គ្មាន​ពេល​មើល​ទង់ជាតិ​ទេ រហែក​អស់ហើយ នៅ​ចង​សំ​ញ៉ែង​មិន​ចេះ​ខ្មាស់​ប្រទេស​អ្នក​ជិតខាង​សោះ ល្មម​ដូរ​ថ្មី​ហើយ​ទង់ជាតិ ដូរ​ទាំង​មនុស្ស​ប្រមូល​លុយ​នេះ​ផង ទុក​ផ្សំ​ថ្នាំ​ដល់​ណា​ទៀត សម័យ​សេដ្ឋកិច្ច​ធ្លាក់​ក្រោម​សូន្យ​យ៉ាងនេះ មិន​គួរ​ទុក​ដល់​រហែក​ឈ្មោះ​អស់ ហើយ​មិន​ខ្វល់​បែប​នេះ​សោះ ។ ចំណែក​នៅ​ច្រក​ទ្វារ​តន់​ហន់ ខេត្តកំពត ក៏​គយ​ឈរ​ចាំ​ប្រមូល​លុយ​ក្រៅ​ច្រក​បាវ ច្រក​ថង់​ដែរ ទុក​ដល់​ណា​ទៀត​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ