ឥណ្ឌា ពេលនេះឡើងដល់លេខ៣ហើយ លើតារាងកូវីដ
ឥណ្ឌា ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសារឥណ្ឌា បានប្រកាសថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៤,២៤៨ករណី…
ឥណ្ឌា ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសារឥណ្ឌា បានប្រកាសថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៤,២៤៨ករណី…
ឥណ្ឌា ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសារឥណ្ឌា បានប្រកាសថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៤,២៤៨ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៦៩៧,៤១៣ករណី។
ជាមួយនឹងតួលេខថ្មី ប្រទេសឥណ្ឌាបានកើនលើសករណីសរុបរបស់រុស្ស៊ី ចំនួន ៦៨០,០០០ ដែលធ្វើឱ្យខ្លួនក្លាយជាម្ចាស់គ្រងតំណែងចំណាត់ថ្នាក់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។
មានតែសហរដ្ឋអាមេរិកដែលមានករណីចំនួន ២.៨លានករណី និងប្រទេសប្រេស៊ីលដែលមាន ១.៦លានករណី។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ John Hopkins។
នេះកើតឡើងនៅពេលដែលរដ្ឋ Kerala ភាគខាងត្បូងអនុវត្តការចាក់សោររយៈពេលមួយសប្តាហ៍ យ៉ាងតឹងរឹងនៅក្នុងរដ្ឋធានី Thiruvananthapuram ។
ការបិទទ្វារបានចាប់ផ្តើមនៅព្រឹកថ្ងៃច័ន្ទ ហើយរាល់អាជីវកម្មដែលមិនចាំបាច់និងការដឹកជញ្ជូនសាធារណៈត្រូវបានបិទ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ