ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TikTok នឹង​ចេញពី​ទីផ្សារ​ហុងកុង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត

3 ឆ្នាំ មុន

ហុងកុង ៖ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន TikTok បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​៦ ខែកក្កដា ថា ក្រុមហ៊ុន​នឹង​ចាក​ចេញពី​ទីផ្សារ​ហុងកុង…

ហុងកុង ៖ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន TikTok បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​៦ ខែកក្កដា ថា ក្រុមហ៊ុន​នឹង​ចាក​ចេញពី​ទីផ្សារ​ហុងកុង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ខណៈ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត រួម​ទាំង​ហ្វេ​ស​ប៊ុ​ក បាន​ផ្អាក​ដំណើរការ តាម​សំណើ​របស់​រដ្ឋាភិបាល សម្រាប់​ទិន្នន័យ​អ្នក​ប្រើប្រាស់​ក្នុង​តំបន់ ។

កម្មវិធី​វី​ដេ​អូ ទម្រង់​ខ្លី ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ByteDance មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន បាន​ធ្វើការ​សម្រេចចិត្ត​ចាក​ចេញពី​តំបន់​នេះ​ បន្ទាប់​ពី​ប្រទេស​ចិន បាន​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី សម្រាប់​ទីក្រុង​ហុងកុង​ ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​រ៉​យ​ទ័​រ ចំពោះ​ការ​សម្រេចចិត្ត​របស់​ខ្លួន​ចំពោះ​ទីផ្សារ​ហុងកុង អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន TikTok បាន​និយាយ​ថា “​ដោយ​មើលឃើញ​ពី​ព្រឹត្តិការណ៍​ថ្មី​ៗ យើង​បាន​សម្រេចចិត្ត​ថា បញ្ឈប់​ប្រតិបត្តិការ TikTok នៅ​ហុងកុង​” ។

ក្រុមហ៊ុន ក៏​បាន​និយាយ​ដែរ​ថា ទិន្នន័យ​អ្នក​ប្រើប្រាស់​របស់​កម្មវិធី TikTok មិន​ត្រូវ​បាន​រក្សា​ទុក នៅ​ក្នុង​ប្រទេស​ចិន​ទេ ។ ហើយ​តំបន់​ហុងកុង គឺជា​ទីផ្សារ​តូច និង​ខាតបង់​សម្រាប់​ក្រុមហ៊ុន ។ កាលពី​ខែសីហា ក្រុមហ៊ុន​បាន​រាយការណ៍​ថា វា​បាន​ទាក់ទាញ​អ្នក​ប្រើប្រាស់​១៥០,០០០​នាក់ នៅ​ហុងកុង ។

សូម​ជម្រាប​ថា នៅ​ទូ​ទាំង​ពិភពលោក​ក្រុមហ៊ុន TikTok ត្រូវ​បាន​គេ​ទាញ​យក​ច្រើន​ជាង ២​ពាន់​លាន​ដង តាម​រយៈ​កម្មវិធី អេប​ផល Apple stores និង​ហ្គូ​ហ្គោ​ល Google app stores គិត​ត្រឹម បី​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២០​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ