ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ខេត្តមណ្ឌលគិរី​កំពុង​មានរឿង​ដីធ្លី ហើយ​ពាក់ព័ន្ធ​សុទ្ធតែ​អ្នកធំ​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា នៅ​ខេត្តមណ្ឌលគិរី​កំពុង​មាន​ទំនាស់​រឿង​ដីធ្លី​ដែល​ភាគី​ច្រើន​សុទ្ធតែ​អ្នកធំ​ៗ ហើយ​ពេល​នេះ​កំពុង​មាន​អ្នក​ប្រជែង​គ្នា​ទៅ​ចាប់ដី​នៅ​ទីនោះ ។ សម្តេច​ក្រឡាហោម…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា នៅ​ខេត្តមណ្ឌលគិរី​កំពុង​មាន​ទំនាស់​រឿង​ដីធ្លី​ដែល​ភាគី​ច្រើន​សុទ្ធតែ​អ្នកធំ​ៗ ហើយ​ពេល​នេះ​កំពុង​មាន​អ្នក​ប្រជែង​គ្នា​ទៅ​ចាប់ដី​នៅ​ទីនោះ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០​នៅ ក្រសួងមហាផ្ទៃ​យ៉ាង​ដូច្នេះ​ថា ៖ ខ្ញុំ​មិន​និយាយ​ខាង​ចរាចរណ៍​ទេ គឺ​ខាង​ក្រសួង​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់​ការ​រៀបចំ​ប្លង់​គោល​នៅ​កន្លែង​មួយ​ចំនួន​ដែល​ខុស​ពី​ប៉ូ​ល​អភិវឌ្ឍន៍ បើ​យើង​មិន​គិត​ពី​អ្វី​វា​នឹង​ច្របូកច្របល់​អស់ហើយ ហើយ​នៅ​ពេល​ខាង​មុខ​មិន​ងាយ​កែសម្រួល​នោះ​ទេ ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​ករណី​នេះ​ខ្ញុំ​លើក​ឧទាហរណ៍​ដូច​ជា ខេត្ត​កំពង់សោម ដែល​ជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច ហើយ​មណ្ឌលគិរី​ក៏​ជា​តំបន់​ប៉ូ​ល​ដែរ អា​លូវ​នាំ​គ្នា​ទៅ​ចាប់​យក​ដី ហើយ​កំពុង​មានរឿង​មិន​ទាន់​ដោះស្រាយ​ផង ! ហើយ​សុទ្ធតែ​អ្នកធំ​ៗ ប៉ុណ្ណា​ខ្ញុំ​មិនដឹង​ទេ តែ​ដឹង​តែ​ធំ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​គ្មាន​ដី សូ​ម្បី​តែ​មួយ​តឹក ឬ​កន្លះ​តឹក​ក៏​គ្មាន​ដែរ នៅ​ខេត្តមណ្ឌលគិរី ។ តែ​អា​លូវ​នេះ​មាន​អ្នកធំ​ៗ​បាន​ប្រជែង​គ្នា​ទៅ​ចាប់ដី​នៅ​ខេត្តមណ្ឌលគិរី តែ​សម្តេច បាន​ក្លាយជា​អ្នក​រងកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ទៅ​វិញ ។

ពាក់ព័ន្ធ​នឹង​រឿង​ចរាចរណ៍​វិញ សម្តេច ស ខេ​ង ក៏​បាន​ស្នើ​សុំ​ដល់​សមត្ថកិច្ច​ក៏​ដូច​ជា មន្ត្រី​ស៊ី​វិល​ទាំងអស់​ត្រូវ​តែ​មាន​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​គោរព​ច្បាប់ ដើម្បី​ធ្វើ​យ៉ាងណា​ក្តី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា ការ​បង់​ថវិកា​ពី​ការ​ផាកពិន័យ​បាន​៨០​ភាគរយ​ហើយ នៅ​ដល់​២០​ភាគរយ​មិន​ទាន់​បាន​បង់​នោះ​ទេ ។

សម្ដេច​ក្រឡាហោម បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ជំងឺ​កូ​វី​ដ​-១៩ ហើយ​រហូត​ដល់​ពេល​នេះ​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ចំនួន​១៤១​នាក់ នឹង​មិន​ទាន់​មាន​អ្នក​ណាមួយ​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ឡើយ ។ ក៏​ប៉ុន្ដែ​ងារ​មក​មើល​គ្រោះ​ចរាចរណ៍​វិញ មាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​អ្នក​រិះគន់​បញ្ហា​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ គ្រាន់តែ​លេស និង​មិន​ធ្វើការ​ដោយ​មិន​ច្បាស់លាស់ ហាក់បីដូចជា ចង់​ឲ្យ​ប្រជាជន​ស្លាប់​បន្ដ​ទៀត ។

សម្ដេច​ក្រឡាហោម បន្ថែម​ថា អ្នក​រិះគន់​ចំពោះ​បញ្ហា​ច្បាប់​ចរាចរណ៍​ថ្មី​មិន​ឲ្យ​តម្លៃ​ប្រជាពលរដ្ឋ និង​មិន​ពិចារណា​ដោយ​ត្រឹមត្រូវ ។ សម្ដេច​ក្រឡាហោម​បន្ដ​ថា គោលបំណង​នៃ​ការ​រឹត​បន្ដឹង​ច្បា ប់​ចរាចរណ៍​សព្វថ្ងៃ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ និង​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ប្រសិនបើ​ប្រជា ពលរដ្ឋ​ចូល​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា សមត្ថកិច្ច​មិន​ផាកពិន័យ​ឡើយ ជា​ពិសេស​ពេលវេលា​ផង​ដែរ ។

ជាង​នេះ​ទៅ​ទៀត សម្ដេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​បន្ថែម​ថា «​ប្រសិនបើ​រាជរ​ដ្ឋា​ភិ បាល​បន្ថយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​ប្រជាពលរដ្ឋ​ស្លាប់​កាន់តែ​ច្រើន ។ ដូច្នេះ​ទើប​រាជរ​ដ្ឋា​ភិ បាល​បាន​រឹត​បន្ដឹង​ចរាចរណ៍​បែប​នេះ ដើម្បី​ឲ្យ​បណ្ដា​ប្រទេស​ជា​មិត្ត​កោត​ស​សើរ​កម្ពុជា​» ។

សូម​ជម្រាប​ថា យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ការ​រឹត​បន្ដឹង​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ លេខ​៣៦ អន​ក្រ​.​បក រយៈពេល​២​ខែ (​ឧសភា​-​មិថុនា​) បាន​ច​ពិន័យ​សរុប​ចំនួន​៨៣.៣៨៦​ករណី ក្នុង​នោះ ម៉ូតូ​ចំនួន​៦១.០២២​នាក់ ស្មើ​៧៣% និង​រថយន្ដ​ចំនួន​២២.៣៦៤​ករណី ស្មើ​២៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ