នាំ​អភិបាលរង​ខេត្តបាត់ដំបង​រួម​និង​ឧកញ៉ា ទៅ​កាន់​គុក​ព្រៃ​.​ស


រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និងជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា ឆ្នាំ​២០២០ នេះ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​២​នាក់​ពាក់​ព័ន្ធ​សំណុំរឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​ ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​បើ​ការ​ស៊ើបសួរ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ ។

ជន​ដែល​ត្រូវ​មាន ១-ឧកញ៉ា សង ថន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​.​ផ្តើមគំនិត​ក្នុង​ការ​បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​បទ សូកប៉ាន់ ។ ២-លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​-បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​ស៊ីសំណូក ។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ នឹង​បាន​ស្ថិត​នៅ​ដៃ​លោក អ៊ឹម វណ្ណៈ ដែល​កាន់​សំណុំរឿង​នេះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា ដដែល លោក​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន តែ​ម្តង​ទៅ ។

​សូម​បញ្ជា​កថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្ក ដា ឆ្នាំ​២០២០ បាន​បញ្ជូន​ឧកញ៉ា សង ថន នឹង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​ជា​អភិបាលរង​ខេត្តបាត់​ដំបង ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់​ពន្ធ​នឹង​សំណុំ​វិវាទ​ដីធ្លី ប្រមាណ​ជាង​៥​ពាន់​ហិច​តា នៅ​ស្រុក​គាស់​ក្រឡ ។

សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ ដែល​ការ​សាកសួរ​លើ​ជនសង្ស័យ តំណាង​អយ្យការ​បាន​ប្រើ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ​ទើបបាន​បញ្ចប់ ប៉ុន្តែ​ចប់​ហើយ​ក៏​មិន​ទាន់​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ជា​ផ្លូវការ​ដែរ ដោយពេល​វេលា​ផុត​ម៉ោង​រដ្ឋបាល តំណាង​​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ នឹង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា នេះ​ទៀត ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក កាលពី​ព្រលប់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត​បាត់​ដំ បង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នាំ​មក​កាន់​ស្នាក់​ការ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ នឹង​អំពើ​ពុក រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​។ លោក​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា គាត់ (​ស៊ូ អា​រ៉ា​ហ្វា​ត់​) ធ្លាប់​ជា​ប្រ​ធា ន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​នេះ​តែ​ម្តង ។

ដែល​នេះ​ជា​រឿង​តែ​មួយ ពាក់ព័ន្ធ​ករណី​ឧកញ៉ា សង ថន ត្រូវ​អង្គភាព ACU ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នេះ​ដែរ ។ លោក​ទេស​រដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ទៀត​ថា ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ឧកញ៉ា​រូប​នោះ មាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ ទាំងមូល ។

បើ​តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល នៃ​គណៈ​អភិបាល ស្រុក​គាស់​ក្រឡ ខេត្ត​បាត់ ដំបង ថែម​ទៀត​ផង ។ ដូច្នោះ​ចាំ​មើល​រឿង​ដំបៅ​ដីធ្លី​នៅ​ស្រុក​គាល់​ក្រឡ​នេះ នឹង​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់ខ្លួន​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ប៉ុន្មាន​នាក់​ទៀត ដើម្បី​កុំ​ឲ្យ​រាស្ត្រ​ទឹកភ្នែក​ដោយសារ​អ្នកមាន​អំណាច​នោះ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ