ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុះនុះ​! ម៉ា​ដូ​ណា ទ្រាំលែងបាន​​លេង​មួយ​​​ទំហឹង​​ទៅ​លើ​អ្នក​ធ្លាប់​មើល​ស្រាល​លោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​វី​ដេ​អូ​ជា​ច្រើន​នាទី​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ធ្វើ​ឱ្យ​អ្នក​ចង្កោម​​សិល្បៈ​មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ នៅ​ពេល​លោក​បើក​កកាយ​រឿង​ទ្រព្យ​ដែល​មាន​ក្នុង​ដៃ​។ លោក​ធ្វើ​ដូចនេះ ដើម្បី​វាយ​សំដៅ​ទៅ​លើ​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​ធ្លាប់​មើល​ស្រាល​ដាក់​លោក​នា​ពេល​កន្លង​មក ដែល​ឃើញ​លោក​តែងខ្លួន​មួយ​រៀល​ៗ​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​វី​ដេ​អូ​ជា​ច្រើន​នាទី​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ធ្វើ​ឱ្យ​អ្នក​ចង្កោម​​សិល្បៈ​មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ នៅ​ពេល​លោក​បើក​កកាយ​រឿង​ទ្រព្យ​ដែល​មាន​ក្នុង​ដៃ​។ លោក​ធ្វើ​ដូចនេះ ដើម្បី​វាយ​សំដៅ​ទៅ​លើ​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​ធ្លាប់​មើល​ស្រាល​ដាក់​លោក​នា​ពេល​កន្លង​មក ដែល​ឃើញ​លោក​តែងខ្លួន​មួយ​រៀល​ៗ​។

បើ​និយាយ​ពី​បច្ចុប្បន្ន​នេះ ការងារ​សិល្បៈ​របស់​លោក ម៉ា​ដូ​ណា ក្តាប់​បានការ​ងារ​សំខាន់​ៗ ច្រើន​ណាស់​នៅ​ក្នុង​វិស័យ​សិល្បៈ​។ លោក​កាន់​កម្មវិធី​កម្សាន្ត​ធំ​ៗ ជាមួយ​រៀមច្បង​កំប្លែង របស់​ទូរទស្សន៍​ហង្ស​មាស និង​កាន់​តួនាទី​ពិធីករ «​ពេញចិត្ត​អត់​» ដែល​អ្នក​ណា​ក៏​ស្គាល់​ថា នាទី​នោះ​ពេញ​និយម​។ បន្ថែម​លើ​ការងារ​ថ្មី​ៗ​ទៀត​រុញ​ឱ្យ ម៉ា​ដូ​ណា មាន​ទីផ្សារ​ការងារ​រក​ចំណូល​យ៉ាង​ពេញដៃ​។

មក​មើល​ការ​និយាយ​វិ​ដេ​អូ​របស់ ម៉ា​ដូ​ណា បាន​បង្ហាញ​ទឹកមុខ​មាំ ឌឺ​ទៅ​លើ​អ្នក​ធ្លាប់​ម៉ាក់​ងាយ​លោក ដោយ​លោក​បាន​និយាយ​ថា « ដ្បិតតែ​លោក​ជាតា​រា​សិល្បៈ​ភេទ​ទី​៣ ប្រឹងរក​លុយ​មែន​។ ប៉ុន្តែ​ក្នុង​សមាជិកគ្រួសារ​បងប្អូន​របស់​លោក គឺ​មិន​អន់​នោះ​ទេ ។ អ្វី​ដែល​លោក​មាន​ពេល​នេះ គឺ​មិន​បាន​១០% របស់​ពួក​គាត់​ឡើយ ប៉ុន្តែ​លោក​បាន​ចេញពីផ្ទះ​ជិត​២០​ឆ្នាំ​ហើយ ដើម្បី​តស៊ូ​រៀន​រស់​ដោយ​ខ្លួនឯង ដោយ​មិន​ចង់​ពឹង​គេ​ទេ​»​។

ពេល​ខ្លះ​ឃើញ​លោក​តែងខ្លួន​សាមញ្ញ​ពាក់​របស់​អន់​ៗ ចេញ​មក​អស់ហើយ​ពួក​អ្នក​មើល​ស្រាល​យើង ។ ខ្លះ​ល្បី​តិចតួច​ពើង ហៅ​យើង​សុទ្ធតែ​អានេះ អានោះ ឬ​មិន​ហៅ​យើង​ទេ ធ្វើ​មិនដឹង​។ ខុស​ពី​លោក​ៗ គោរព​រៀមច្បង ល្បី​មិន​ល្បី គឺ​លោក​សួរនាំ ញញឹម សំពះ ព្រោះ​វា​អត់​ថោក​ទេ​។
តារា​មុខសេះ​តែ​មាន​ស្ទីល​កំប្លែង ធ្វើ​ឱ្យ​គេ​សើច​បាន​ល្អ​នេះ​ឱ្យ​ដឹង​បន្ត​ថា « ខ្ញុំ​មិនមែន​អួត​រឿង​ទ្រព្យ​ទេ តែ​លោក​ចង់ឱ្យ​អ្នក​ថាឱ្យ​លោក​ចុកមាត់​វិញ ចំពោះ​មនុស្ស​មើល​ថោក​នេះ ដើរ​ដល់​ណា​ហើយ​។

ខ្ញុំ​សូម​បញ្ជាក់​ថា ពេល​នេះ លោក​មាន​របស់ទ្រព្យ​ល្មម តែ​អ្នកឯង​តាម​មិន​ទាន់​។ នៅ​ភ្នំពេញ មានផ្ទះ​៤​ល្វែង ខាងលើ​ក្រោយ​ផ្សារ​ទួល​គោក​។ មាន​ខុន​ដូរ​២ នៅ​ម្តុំ​បឹង​កក់ មាន​វីឡា​៤ នៅ​បឹង​តា​មោក ព្រែក​ព្នៅ​។ ជា​ពិសេស មាន​ដី​ចំ​កណ្តាល​ក្រុង​សៀម​រាម អាច​សង់ផ្ទះ​ល្វែង​៥​ល្វែង​យ៉ាង​រំភើយ​»​។

លោក​ទ្រាំ​ណាស់ នូវ​សំដី​មើលងាយ ហើយ​ពិបាក​មើល​គេ បង្អួត​គ្នា ពាក់​ពេជ្រ សម្ញែង​គ្នា​។ របស់​អស់ទាំង​នេះ បើ​ចង់​ទិញ​ៗ​បាន​តែ​មិន​ជះ​លើ​របស់​បែប​នេះ​ទេ​។ លោក​ទិញ​របស់​ដែល​មាន​ប្រយោជន៍​គម្រោង​ធំ​ៗ​។

លោក​សូម​ឱ្ អ្នកសិល្បៈ​ខ្លះ​ធ្លាប់​មើល​គេ​អន់​ៗ ប្រកាន់​បក្សពួក​ល្មម​បញ្ចប់ ការ​រើសអើង ហើយ​រួម​គ្នា​រក្សា​តម្លៃ​។ ខ្លះ​មានបាន​មែន តែ​ប្រុស​កំណាន់​គេ ស្រី​កំណាន់​គេ ក៏​មាន បើ​ចឹ​ង​គួរ​កុំ​ទាន់​អួត​អាង​ជ្រុល​មាឌ​ពេក ទុក​ពេល​មាន​លុយ​ទិញ​ដី​ផ្ទះ​ទុក ដើម្បី​ធ្លាក់ខ្លួន​សល់​ទ្រព្យ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ