ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​មាន​បញ្ជា​សម្តេច​តេ​ជោ​! ក្រសួង​កសិកម្ម​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​ដី​ព្រៃ​ពលរដ្ឋ​កាន់កា.ប់​ជាក់ស្តែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​មានការ​បញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ឲ្យ​សមត្ថកិច្ច​ព័ន្ធ​កាត់​ឆ្វៀល​និង​ផ្តល់​កម្មសិទ្ធិ​ដី​ដល់​ពលរដ្ឋ​ដែល​បាន​កាន់កាប់ ​និង​អាស្រ័យ​ផល​ជាក់ស្តែង​លើ​ដី​ព្រៃ​ការពារ​ធម្ម​ជាតិ មក​នោះ រដ្ឋមន្ត្រី​ក្រ​សួង​កសិកម្ម បាន​បង្កើត​ក្រុមការងារ​មួយ ​ដើម្បី​ចុះ​ស្រាយ​ជ្រាវ និង​ផ្ទៀត​ផ្ទាត់​ទិន្នន័យ​ដី​ព្រៃ​ដែល ប្រជាពលរដ្ឋ​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​។ លោក…

រាជធានី​ភ្នំពេញ​៖ ក្រោយ​មានការ​បញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ឲ្យ​សមត្ថកិច្ច​ព័ន្ធ​កាត់​ឆ្វៀល​និង​ផ្តល់​កម្មសិទ្ធិ​ដី​ដល់​ពលរដ្ឋ​ដែល​បាន​កាន់កាប់ ​និង​អាស្រ័យ​ផល​ជាក់ស្តែង​លើ​ដី​ព្រៃ​ការពារ​ធម្ម​ជាតិ មក​នោះ រដ្ឋមន្ត្រី​ក្រ​សួង​កសិកម្ម បាន​បង្កើត​ក្រុមការងារ​មួយ ​ដើម្បី​ចុះ​ស្រាយ​ជ្រាវ និង​ផ្ទៀត​ផ្ទាត់​ទិន្នន័យ​ដី​ព្រៃ​ដែល ប្រជាពលរដ្ឋ​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​។

លោក វែង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ លុប​​បំបាត់ និង​បង្ក្រាប​ការ​កាប់​រាន ដុត ឈួ​ស​ឆាយ និង​ហ៊ុម​ព័ន្ធ​ដី​ព្រៃឈើ ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ នៅ​តាម​បណ្តាល​មួយ​ចំនួន កាលពី​ថ្ងៃ​ទី​៦​ ខែកក្កដា ​ឆ្នាំ​២០២០ បាន​បង្កើត​ក្រុមការងារ​ចុះ​ផ្ទៀងផ្ទាត់​ការ​កាន់កាប់​ដី​ព្រៃរបស់​ពលរដ្ឋ​ជាក់ស្តែង នៅ​ក្នុង​ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ប៉ៃលិន សៀមរាប បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ ព្រះ​វិហារ កំពង់ធំ ត្បូងឃ្មុំ កណ្តាល ស្វាយ​រៀង ក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី កែប រតនគីរី ពោធិ៍សាត់​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​តួនាទី​ក្រុមការងារ​ដែល​លោក​បង្កើត​នោះ គឺ​ត្រូវ​ចុះ​ស្រាវជ្រាវ ​និង​ផ្ទៀត​​ផ្ទាត់​ដី​ព្រៃ​ដែល​ពលរដ្ឋ​កាន់កាប់ ​និង​អាស្រ័យ​ផល​ជាក់ស្តែង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រ​សួង​ស​កិ​កម្ម ដោយ​ក្នុង​នោះ​ចុះ​អនុវត្ត​ផ្ទាល់ ​និង​សហការ​ជាមួយ​មន្ទីរ​កសិកម្ម តាម​ខេត្ត​នីមួយ​។

នៅ​ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ​ឆ្នាំ​២០២០ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កាត់​ឆ្វៀល​ដី ​និង​ផ្តល់​កម្មសិទ្ធិ​ដី​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​កាន់កាប់ ​និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ​ហើយ នៅ​លើ​ទីតាំង​ដី​ដែល​ស្ថិត​នៅ​ក្នុង​ផែន​ទី​តំបន់ការពារធម្មជាតិ​គម្រប​ព្រៃឈើ នៅ​តាម​ខេត្ត​នានា​ដូច​ជា​ខេត្តកោះកុង ព្រះ​វិហារ ឧត្តរមាន​ជ័យ ស្ទឹង​ត្រែង ជាដើម​នោះ​។ សម្តេច​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ ត្រៀម​បម្រុង​ដី​១០% សម្រាប់​ការ​ការ​ប្រើប្រាស់​រួម​របស់​សហគមន៍​ផង​ដែរ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជា​អនុសាសន៍​ថា ​ដំណើរការ​នេះ ត្រូវ​ចុះ​អនុវត្ត​ផ្ទាល់ ជាក់ស្តែង និង​ឲ្យ​បាន​ច្បាស់លាស់ ។ ត្រូវ​ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មានការ​រុករាន​ទន្ទ្រាន​ដី​ដោយ​ខុសច្បាប់ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ក្លាយជា​សង្គ្រាម​ដីធ្លី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ