ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ផ្ញើ​សារ​អបអរសាទរ​ខួប​១២​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

3 ឆ្នាំ មុន
  • ព្រះវិហារ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែកក្កដា ឆ្នាំ ២០២០ នេះ​បាន​ផ្ញើ​សារ​អបអរសាទរ​ខួប…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ៧ ខែកក្កដា ឆ្នាំ ២០២០ នេះ​បាន​ផ្ញើ​សារ​អបអរសាទរ​ខួប ១២​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក ។

សម្តេច​តេ​ជោ បាន​បន្ត​ថា «​ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​​ថ្ងៃ​ទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ត្រូវ​បាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​កម្ពុជា ទទួល​បាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយនេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ នៅ​តុលាការអន្តរជាតិ ក្រុង​ឡា​អេ នា​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ »​។

ព្រះ​វិហារ​ប្រាសាទ​ដ៏​ពិសិដ្ឋ របស់​កម្ពុជា ដែល​ស្ថិត​នៅ​លើ​ភ្នំ​ដងរែក ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោកនា​កិច្ចប្រជុំ ទី ៣២ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក របស់ អង្គការ យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅ ទីក្រុងកេបិច ប្រទេស​កា​ណា​ដា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ