ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពី​បង្ក​អុកឡុក ចាក់សោ​ទ្វារ​បង្ក​​អគ្គិភ័យ ឆេះ​ទាំង​ជីវិត​ខ្លួនឯង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា មាន​សតិ​មិន​ប្រក្រតី​ផង បាន​បង្ក​អគ្គិភ័យ​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​អស់​គ្មាន​សល់ ហើយ​ឆេះ​បាត់បង់ជីវិត​ទាំងខ្លួនឯង​ទៀត នៅ​ក្នុង​បន្ទប់​ទៀត​ផង ក្រោយ​ពី​បង្គ​ការ​អុកឡុក​នៅ​ក្នុងផ្ទះ ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៧​ កក្កដា…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា មាន​សតិ​មិន​ប្រក្រតី​ផង បាន​បង្ក​អគ្គិភ័យ​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​អស់​គ្មាន​សល់ ហើយ​ឆេះ​បាត់បង់ជីវិត​ទាំងខ្លួនឯង​ទៀត នៅ​ក្នុង​បន្ទប់​ទៀត​ផង ក្រោយ​ពី​បង្គ​ការ​អុកឡុក​នៅ​ក្នុងផ្ទះ ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៧​ កក្កដា នៅ​ចំណុច​ភូមិ​កណ្ដាល​ត្បូង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្ម គោល​។

អធិការ​ស្រុក​ថ្មគោល លោក ផង់ សុភាព បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​នោះ​ឈ្មោះ ឆ​ម វឿ​ត ស្រី​ អាយុ​៦៧​ឆ្នាំ រីឯ​កូនប្រុស​ដែលបាត់បង់ជីវិត ​នៅ​ក្នុង​អណ្ដាតភ្លើង​ឈ្មោះ ទុ​យ សុ​ភឿន ងា​យុ​៣២​ឆ្នាំ​។ លោក​អធិការ​បាន​ប្រាប់​ថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់នោះ ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ មាន​ទំហំ​៥​ម៉​x៧​ម៉ ខូចខាត​ស្ទើរ​ទាំងស្រុង​តែ​ម្ដង រួម​ទាំង​សម្ភារ និង ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ផង​។

បើ​តាម​របាយ​ការ​ណ៍មន្ត្រី​បច្ចេកទេស ដែល​ចុះ​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ អាច​បណ្ដាល​មក​ពី​ជន​រង​គ្រោះ ឈ្មោះ ទុ​យ សុ​ភឿន ជា​អ្នក​បង្ក​ឡើង​តែ​ម្ដង​។ របាយ​ការ​ណ៍បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ចូល​បន្ទប់ រួច​ចាក់​គន្លឹះទ្វារ​ជាប់ ថែម​ទាំង​ទាញ​ទូ​ខោអាវ​យក​មក​រាំង​ខ្ទប់​ថែម​ទៀត​។ ដោយសារ​តែ​ជន​នេះ​មាន​សតិ​មិន​ប្រក្រតី ទើប​ជន​នេះ​បាន​ខ្សែភ្លើង មក​ត​បិទ​បើក​ៗ ហើយ​ថែម​ទាំង​ដុត​សម្ភារនៅ​ក្នុង​បន្ទប់ និង ធ្វើ​ឲ្យ​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​បង្ក​ជា​អគ្គី​ភ័យ​ឆេះ​ផ្ទះ និង ឆេះ​ស្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់​តែ​ម្ដង​។

លោក ផង សុភាព បាន​បញ្ជាក់​ដែរ​ថា នៅ​យប់​កើតហេតុ​នោះ ជន​រង​គ្រោះ​រូប​នេះ ហាក់​បង្ក​ការ​អុកឡុក​យ៉ាង​ខ្លាំង​នៅ​ក្នុងផ្ទះ ដោយ​មិន​មាន​អ្នក​ហ៊ាន​តទល់​ទេ​។ ប៉ុន្តែ​នៅ​យប់​ជ្រៅ ពេល​ជន​នេះ​ចូល​ក្នុង​បន្ទប់ ក៏​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​ទាំង​ផ្ទះ ឆេះ​ទាំង​ខ្លួនឯង​​តែ​ម្ដង​។ សូម​រំលឹក​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​មាន​អគ្គិភ័យ​បាន​កើតហេតុ​ឡើង បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ នៅ​ស្រុក​ថ្មគោល​។

ប៉ុន្តែ​ការ​កើតឡើង លើក​ទី​១-កាលពី​វេលា​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ឧសភា កន្លង​ទៅ​នេះ នៅ​​​ក្នុងភូមិ​បន្សាយ​ត្រែង ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល កាលនោះ​ត្រូវ​សមត្ថកិច្ច​សន្មត់​ថា ជា «​អំពើ​ឃាតកម្ម​» ដែល​គេ​សង្ស័យ​ទៅ​លើ​ឈ្មោះ យៃ ឡើយ ប្រុស​អាយុ​៥៣​ឆ្នាំ និង ជា​ម្ចាស់ផ្ទះ​ផង​ថា ជា​អ្នក​បង្ក​។ នៅ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​នេះ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ឈ្មោះ យៃ ឡើយ បាន​សម្លាប់​ប្រពន្ធ និង កូនស្រី​របស់​ខ្លួន​នៅ​ក្នុងផ្ទះ រួច​ចាក់សោ​​ទ្វារ​ជាប់​ពី​ខាងក្រៅ ហើយ​ដុត​ផ្ទះ​ចោល​តែ​ម្ដង ខណៈ​ជន​នេះ​បាន​រត់គេច​បាត់​ទាំង​យប់​ភ្លាម​ៗ​ដែរ​។

បើ​ទោះជា​សមត្ថកិច្ច បាន​ធ្វើការ​សន្និដ្ឋាន​យ៉ាង​ជាក់លាក់​ថា ការ​ស្លាប់​ពីរ​នាក់​ម្ដាយ​និង​កូនស្រី​នៅ​ក្នុងផ្ទះ​យ៉ាង​អាណោច​អ​ធ័​ម​នេះ ជា​«​អំពើ​ឃាតកម្ម​» ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្ដី​និង​ជា​ឪពុក​ក្ដី តែ​រយះ​ពេល​ជាង​មួយ​ខែ​កន្លង​មក​ហើយ សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​អាច​បំបែកសំណុំរឿង​នេះ​បាន​នៅឡើយ​ទេ​។

ទោះ​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណី​អគ្គី​ភ័យ​ដែល​បាន​កើតឡើង ខាងលើ​ជា​ថ្មី​នេះ បើ​តាម​លោក​ផង់ សុភាព អធិការ​ស្រុក បាន​បញ្ជាក់​ថា វា​មិនមែន​ជា​ករណី​អំពើ​ឃាតកម្ម​ដូច​លើក​មុន​ទេ តែ​ជា​ទ​ង្វើ​របស់​កូនប្រុស​ម្ចាស់ផ្ទះ ដែល​មាន​សតិ​មិន​គ្រប់ទឹក បង្ក​ឱ្យ​មាន​អគ្គិ​ភ័យ​កើតឡើង ដែល​បណ្ដាល​ឱ្យ​ឆេះ​ខ្ទេច​ទាំង​ផ្ទះ ឆេះ​ស្លាប់​ទាំង​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ