ផ្លូវថ្នល់​មិន​ខ្ទេច​ទើប​ចម្លែក​! ត្រឹម​ឆមាស​​ទី​១ រក​ឃើញ​រថយន្ត​ដឹក​លើស​ទម្ងន់​ជាង​២៨​ម៉ឺន​គ្រឿង


រាជធានី​ភ្នំពេញ ៖ បើ​តាម​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ជួ​ន​បាន​ឱ្យ​ដឹង​ថា ​ត្រឹម​ឆមាស​ទី១ ក្រសួង​បាន​ត្រួតពិនិត្យ​រថយន្ត​ចំនួន ១ ០៩៤ ៣៩៧ គ្រឿង ហើយ​ក្នុង​នោះ​គឺ​រក​ឃើញ​​រថយន្ត​​ដែល​បាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ដល់​ទៅ ចំនួន ២៨១ ២៤៤ គ្រឿង ស្មើនឹង ២៥.៧០% ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​បាន​ឲ្យ​ដឹង​ថា តាម​របាយការណ៍ នៃ​ការ​អនុ​វត្ត​ការងារ​ក្នុង​ឆមាស​ទី​១ នេះ បាន​បន្ត​ថា មាន​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ទាំងនោះ​មាន​ដូចជា ៖ ១ – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% ចំនួន ២៧៩ ៤៧៨​គ្រឿង​, ២ – រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥% ទៅ ១០% មាន​ចំនួន ២៧​គ្រឿង​, ៣ -​រ ថ​យន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% – ២០% មាន​ចំនួន ១ ១៦៦​គ្រឿង និង ៤ – រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើស​ពី ២០% មាន​ចំនួន ៥៧៣​គ្រឿង​។

កិច្ចប្រជុំ​បាន​ធ្វើ​ឡើង ដោយ​មានការ​ចូលរួម​ពី​លោក​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក អនុប្រធាន​គណៈ​កម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ សមាជិក សមាជិកា​លេខាធិការដ្ឋាន និង​ប្រធាន អនុ​ប្រធាន​ស្ថានីយ​ជញ្ជីង​ទាំង ២៨ ដែល​បាន​លើក​ឡើង​ពី​ទិស​ដៅ​ការងារ ដែល​ត្រូវ​អនុវត្ត ក្នុង​ឆមាស​​បន្ទាប់ ដូច​ជា​ការ​បង្កើត​ទីតាំង​ស្ថានីយ​ថ្មី ការ​រុះរើ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​តាម​ស្ថានីយ​មួយ​ចំនួន​។

លោក​រដ្ឋលេខាធិការ បាន​ណែនាំ​ដល់​មន្ត្រី​តាម​ស្ថានីយ ឱ្យ​ពង្រឹង​ការ​អនុវត្ត​ការងារ​ឱ្យ​បាន​កាន់​តែ​​ប្រសើរ និង​មាន​ប្រសិទ្ធភាព ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារ និង​សហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ​។

គួរ​បញ្ជាក់​ថា ​នេះ​ជា​ឆមាស​ដំបូង នៃ​ការ​អនុវត្ត​ការងារ​របស់​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យាន​យន្ត ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ធ្វើ​កំណែទម្រង់ សមាសភាព​មន្ត្រី​ដោយ​ផ្អែក​តាម​អនុ​ក្រិ​ត្យ​លេខ ១៤១​អន​ក្រ​.​បក ស្តី​ពី​ការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ