ឈ្នះរង្វាន់ដល់ទៅ ១.០០០.០០០ រៀលជាមួយទឹកដោះគោបឺត ADM អង្គរមីល !


រាជធានីភ្នំពេញ ៖ កាត់សំបកឈ្នះរង្វាន់ ឈ្នះរហូតដល់ទៅ 666,888,000 រៀល ។ ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលគាំទ្រ និងប្រើប្រាស់ផលិតផលអង្គរមីល កន្លងមក ក្រុមហ៊ុន អង្គរឌែរីប្រូដាក ខូអិលធីឌី សូមនាំមកជូននូវកម្មវិធីពិសេស កាត់សំបក ឈ្នះរង្វាន់សរុបរហូតដល់ 666,888,000 រៀល ។ អតិថិជនអាចមានសំណាងឈ្នះរង្វាន់លុយសុទ្ធរហូតដល់ ១.០០០.០០០ រៀលភ្លាមៗ ។ រង្វាន់ផ្សេងៗមានដូចជា ៖ រង្វាន់ទី ១ ទឹកប្រាក់សុទ្ធ ១.០០០.០០០ រៀល, រង្វាន់ទី ២ ទឹកប្រាក់សុទ្ធ ៥០០. ០០០ រៀល, រង្វាន់ទី ៣ ទឹកប្រាក់សុទ្ធ ២០០.០០០ រៀល និងរង្វាន់ទី ៤ ទឹកដោះគោបឺត ADM រសជាតិផ្អែម ឬ រសជាតិស្ត្រប៊េរី មួយកេស ។

លោកអ្នកមិនគ្រាន់តែឈ្នះរង្វាន់ជាប្រាក់សុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ តែថែមទាំងជួយអោយបុត្រាបុត្រីជាទីស្រឡាញ់របស់លោកអ្នកមានសុខភាពល្អ ឆ្អឹងរឹងមាំ និងភ្នែកភ្លឺច្បាស់ ។ ពេលលោកអ្នកទិញអោយកូនញុំាកាន់តែច្រើន នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន ។ កម្មវិធីចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
បញ្ជាក់ ៖ សម្រាប់រង្វាន់ទី 3 និងទី 4 លោកអ្នកអាចប្តូរបាននៅតាមដេប៉ូចែកចាយណាមួយដែលនៅជិតលោកអ្នក ។ សម្រាប់រង្វាន់ទី 1 និងទី 2 សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ៖ 024 689 8888 ដើម្បីធ្វើការប្តូរយករង្វាន់ ។ សូមធ្វើការពិនិត្យមើលគំរូសំបកដែលមានរង្វាន់ដូចរូបខាងក្រោម ៖

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អង្គរឌែរីប្រូដាក់ ខូអិលធីឌី មានមោទនភាព ជាក្រុមហ៊ុនមានរោងចក្រផលិតទឹកដោះគោដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះ ដោយមើលឃើញពីតម្រូវការជាច្រើន ក្រុមហ៊ុន អង្គរមីល សូមណែនាំផលិតផលរបស់ខ្លួនមានជា ៖ ទឹកដោះគោខាប់បេសខៅស៍, ទឹកដោះគោខាប់ខាំមេនឌ័រ, ទឹកដោះគោបឺត អាដេអឹម, ទឹកដោះគោស្រស់ហ្វ៊ីណូ, យ៉ាអ៊ួរអង្គរមីលចំនួន ៧ រសជាតិ, ទឹកសណ្តែកអង្គរមីល និងកដោះគោឆៅ ។ល។ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ