ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិពន្ធ​ និង​អ្នកចម្រៀង​បទ «​អ្នក​ព្រៃវែង​ខុស​ត្រង់​ណា?​» ជា​និស្សិត​ពេទ្យ​ថា ​គ្មាន​បំណង​ឲ្យ​មានការ​រើសអើង​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន ក៏​ដូច​ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជុំវិញ​វី​ដេ​អូ​ផ្សព្វផ្សាយ (trailer) នូវ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​អ្នក​ព្រៃវែង​ខុស​ត្រង់​ណា? » ដែល​បង្ក​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ថា ជា​ការ​មាក់ងាយ​និង​ញុះ​ញ៉​ង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​ខ្មែរ​នោះ លោក…


រាជធានី​ភ្នំពេញ​៖ ក្រោយ​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន ក៏​ដូច​ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជុំវិញ​វី​ដេ​អូ​ផ្សព្វផ្សាយ (trailer) នូវ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​អ្នក​ព្រៃវែង​ខុស​ត្រង់​ណា? » ដែល​បង្ក​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ថា ជា​ការ​មាក់ងាយ​និង​ញុះ​ញ៉​ង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍​ខ្មែរ​នោះ លោក សយ រតនា ដែល​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​និង​ជា​អ្នក​បកស្រាយ​ចម្រៀង​ដ៏​ចម្រូងចម្រាស់​នេះ​បាន​ថ្លែង​បញ្ជាក់​ថា រូប​លោក និង​ក្រុមការងារ​ពុំ​មាន​ចេតនា​ទុច្ចរិត​ណាមួយ​បង្ក​ឲ្យ​មានការ​រើសអើង​ក្នុង​សង្គម​ឡើយ ជា​ពិសេស​រូប​លោក​ផ្ទាល់​ដែល​ជា​និស្សិត​ពេទ្យ ក៏​ជា​អ្នក​ខេត្តព្រៃវែង​ផងដែរ ។

ថ្លែង​នៅ​ក្នុង​ស​ន្និ​សិទ្ធ​កាសែត​នា​រសៀល​ថ្ងៃ​ទី ៦ មិថុនា ឆ្នាំ​២០២០ ក្រោយ​ជំនួប​ដោះស្រាយ​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក សយ រតនា បាន​បកស្រាយ​ថា ចម្រៀង «​អ្នក​ព្រៃវែង​អាក្រក់​ត្រង់​ណា?​» គឺ​លោក​មាន​បំណង​តែ​មួយ​គត់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​រើសអើង​អ្នក​ព្រៃវែង​តែ​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ថា «​ការ​ពិត​នៅ​ក្នុង​បទ​ចម្រៀង​មួយ​នេះ គឺ​សម្រាប់​ខ្ញុំ​ផ្ទាល់​អត់​មាន​ចេតនា​ណាមួយ​សម្រាប់​ធ្វើ​ឲ្យ​មានការ​រើសអើង​រវាង​ប្រជាជន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទេ ។ គោលបំណង​ខ្ញុំ​ធំ​បំផុត គឺ​លុប​បំបាត់ បញ្ឈប់​រាល់​ការ​រើសអើង​នៅ​ក្នុង ។

ប្រជាជន​មួយ​ចំនួន​តូច​គាត់​នៅ​រើសអើង អ​ញ្ចឹ​ង​យើង​ព្យាយាម​លុប​បំបាត់​រាល់​ការ​រើសអើង​ទាំងអស់ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​ធ្វើ​ហ្នឹង​គឺ​មាន​គោលបំណង​តែ​មួយ​គត់​» ។ លោក​បាន​បន្ត​ថា « ព្រោះ​ខ្ញុំ​ក៏​ជា​អ្នក​ព្រៃវែង​ដូច​គ្នា អ​ញ្ចឹ​ង​អត់​មាន​ហេតុផល​ណាមួយ​ដែល​ខ្ញុំ​ត្រូវ​បន្ទោស​បង្អាប់ ទេ​គឺ​មាន​តែ​លើក​សរសើរ​តម្កើង​ខេត្ត​ខ្លួនឯង » ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​លោក ឈួ​ន សុខ​លី​ម តំណាង​ឲ្យ​ផលិតកម្ម​មរតក មេ​ឌៀ ក៏​បាន​បង្ហាញ​នូវ​ការ​សោកស្តាយ​ចំពោះ​កំហុសឆ្គង ដោយ​លោក​បាន​បញ្ជាក់​ថា រូប​លោក​ក៏​គ្មាន​ហេតុផល​ធ្វើ​ឲ្យ​មានការ​រើសអើង​នោះ​ទេ ។ ដូច្នេះ​លោក​ក៏​បាន​សុំ​ពុក​ម៉ែ​បង​ប្អុ​ន អ​ព្យា​ស្រ័យ​រាល់​ការ ។ ការ​ពិត​ទៅ​វី​ដេ​អូ និង trailer កំហុស​បច្ចេកទេស ចេញ​វី​ដេ​អូស​ម្តី​ខ្លាំង​ៗ​ពី​តួ​ម្តាយ អ៊ីចឹង​ខ្ញុំ​មានការ​សោកស្តាយ​ចំពោះ​បញ្ហាហ្នឹង ។

លោក ចំរើន វណ្ណ​ថា ប្រធាន​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ពិន័យ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ថ្ងៃ​ទី ៦ មិថុនា​កន្លង​ទៅ​ក្រសួង​មាន​ជំនួប ជាមួយ​លោក សយ រតនៈ​និង​ប្អូន​ឈួ​ន សុខ​លី​ម ទាក់ទង​នឹង​បទ​ចម្រៀង​មួយ​បទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ ជា​ពិសេស​ចំពោះ​បងប្អូន​ខេត្តព្រៃវែង ។ អ៊ីចឹង​បន្ទាប់​ពី​ជំនួប​ជាង ១ ម៉ោង​យើង​ទទួល​បាន​លទ្ធផល​មួយ​ទាំង​សងខាង​អាច​ទទួលយក​បាន ។

លោក​បាន​បន្ត​ថា បទ​ចម្រៀង​ចំណងជើង​ថា «​អ្នក​ព្រៃវែង​អាក្រក់​ត្រង់​ណា?​» ដូច្នេះ​បន្ទាប់​ពី​ស្តាប់​ការ​បកស្រាយ​របស់​ប្អូន​និង​ស្តាប់​អំពី​បទ​ចម្រៀង​ខ្លឹមសារ​នៃ​បទ​ចម្រៀង​ដែល​ប្អូន​បាន​បង្ហោះ​នោះ គឺ ចំពោះ trailer ហ្នឹង​គឺ និង​បទ​ចម្រៀង​គឺ​វា​ហាក់​ឃើញ​ថា បំណង​គឺ​ខុស​គ្នា ។ ប្អូន​គាត់​មាន​ប្រសាសន៍​ហើយ បទ​ចម្រៀង​គឺ​ប្អូន​ព្យាយាម​លើកតម្កើង​និង​លុប​បំបាត់​នូវ​ការ​រើសអើង ក៏​ប៉ុន្តែ​ជា​លទ្ធផល​របស់ trailer ហ្នឹង​គឺ​ធ្វើ​ឲ្យ​ខុស​ទៅ​វិញ បាទ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ពលរដ្ឋ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ