ក្រោយផ្ទុះការតវ៉ាខ្លាំង អភិបាល​រង​ចុះ​បញ្ឈប់សកម្មភាព​កាយដី


បន្ទាយ​មា​យ​មាន​ជ័យ​៖ ​អភិបាលរង​ក្រុង​សិរិ​សោភ័ណ ​បាន​ចុះ​បញ្ឈប់​សកម្មភាព​ឈ្មួញ​កាយ​ដី​នៅអាង​ម្កាក់​ ក្រោយ​ពេល​ប្រជាពលរដ្ឋ​តវ៉ា ។ ការចុះបិទ​ធ្វើឡើង កាលពីវេលា​ម៉ោង​៤ និង៣០​នាទី​ថ្ងៃ​ទី​០៦ កក្ដកា នៅ​អាង​ម្កាក់​ស្ថិត​ភូមិ​ម្កាក់ សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ​។

លោក ថន ថា​វុ​ធ អភិបាលរង​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​៖ ​ជា​ការ​ណែនាំ​ពី​លោក
ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ ក្រោយ​ទទួល​ព័ត៌មាន​ប្រជាពលរដ្ឋ​បាន​ណាត់​គ្នា​តវ៉ា​នៅ​អាង​ម្កាក់ ​សុំ​អោយ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ឈ្មួញ​កាយ​ដី​អាង​លក់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ត្រូវ​បញ្ឈប់​សកម្មភាព​ចាប់​ពេល​នេះ​តទៅ ​។

តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖ ​មូលហេតុ​ដែល​ពួក​គាត់​ធ្វើការ​តវ៉ា​នេះ​ដើម្បី​សុំ​អោយ​អភិបាលខេត្ត​ និង​ក្រុង​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ឈ្មួញ​ដែល​កាយ​ដី​ក្នុង​អាង​ប៉ះពាល់​ដល់​ដីស្រែ​របស់​គាត់ ដែល​ឈ្មួញ​ធ្វើ​សកម្មភាព​កាយ​យក​ដី​លក់​នេះ​រយៈពេល​ជិត​១​ខែ​ហើយ​ដែល​ប៉ៈ​ពាល់​ដីស្រែ​៣​ម្ចាស់​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖ ​រយៈពេល​កន្លង​នៅ​ពេល​ឈ្មួញ​កាយ​ដី​អាង​ម្កាក់​ប៉ៈ​ពាល់​ដីស្រែ​ប្រជាពលរដ្ឋ​ក្នុង​អាង​ម្កាក់​បាន​នាំ​គ្នា​ទៅ​ប្តឹង​ចៅសង្កាត់​ដែរ​តែ​គ្មាន​ប្រសិទ្ធិ​ភាព​សោះ​(​បើ​និយាយ​ដូច​ចាក់ទឹ្ក​ដាក់​ក្បាល​ទា​)​ហើយ​ឈ្មួញ​ឃើញ​តែ​ឈ្មួញ​ធ្វើ​សកម្មភាព​ដី​ដឹក​លក់​ជា​ហូរហែរ​ដែល​កាយ​ដី​មាន​ប្រវែង​បណ្តោយ​ប្រមាណ​ជិត​១០០​ម៉ែត្រ​និង​ទទឹង​ជាង​៥០​ម៉ែត្រ​ទើប​នាំ​គ្នា​តវ៉ា​លើ​ខ្នង​អាង​ម្កាក់​សុំ​អោយ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​។

តំណាង​ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណ​គុណ​ចំពោះ​លោក ថន ថា​វុ​ធ អភិបាលរង​ក្រុង​សិរី​សោភ័ណ​និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​បាន​ចុះ​មក​បញ្ឈប់​សកម្មភាព​ឈ្មួញ​កាយ​ដី​អាង​ម្កាក់​ដឹក​ទៅ​លក់​យក​លុយ​ដាក់​ហោប៉ៅ​របស់​ខ្លួន ទើប​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា ហើយ​រដ្ឋ​ត្រូវការ​អភិវឌ្ឍ​រឺ​ស្ថា​ប្រជាពលរដ្ឋ​មិន​បាន​ជំនា​ស់​ទេ​តែ​សំខាន់​សុំ​ជួយ​ដោះស្រាយ​គោលនយោបាយ​ខ្លះ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​រាល់​រាល​ឆ្នាំ ។

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ