បាត់កូន ម្តាយដើរសួរ​គេសួរឯង​ លុះ​រកឃើញស្លុតចិត្ត​


ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដែល​ឪពុក​ម្តាយ​និង​បងប្អូន​សាច់ញាតិ​បាន​អះ​​អាង​ថា ​មានជំងឺ​សរសៃ​ប្រសាទ​នោះ បានលង់​ទឹកស្រះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត ​បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ​កក្កដា​២០២០​ ស្ថិត​នៅភូមិ​ឈូកសរ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។​

ជន​រង​គ្រោះ​ឈ្មោះ​សេង វិ​ឆាយ​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភពពីអ្នក​ភូមិ​​ម្នាក់​ឈ្មោះ​ណា​ក់ ឡែ​ន​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​ ជា​អ្នក​រស់នៅ​ជិតខាង​គ្នា​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក ​ពេលគាត់​​ក្រោកពីដំណេក​ក៏​បាន​ឃើញ​បុរស​រង​គ្រោះ​នៅ​អង្គុយ​នឹង​មាត់​ស្រះ​ដែល​មាន​ជម្រៅ​៤​ម៉ែត្រ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​កក្កដា​ ឆ្នាំ​២០២០ ​ឪពុក​ម្តាយនិង​​បងប្អូន​សាច់​ញាតិ​បាន​ដើររ​កជនរងគ្រោះ ​ហើយ​​គាត់​​បាន​ប្រាប់​ថា ​ឃើញ​ជនរងគ្រោះ​អង្គុយ​នៅ​​មាត់ស្រះ​ លុះពេល​បងប្អូន​ចុះ​ទៅ​ក្នុង​ស្រះ​ ក៏ប្រទះ​ឃើញ​ជនរងគ្រោះ​លង់ទឹក​បាត់បង់ជីវិត​បាត់​ទៅ​ហើយ​ និង​​បង្ក​ការ​ភ្ញា​ក់​ផ្អើលកើតឡើង​​តែ​ម្តង​។

តាម​ប្រភពពី​ស្ត្រី​ជា​ម្តាយបង្កើត​របស់ជនរងគ្រោះ​ឈ្មោះ​សួង សា​រុន​ អាយុ​៧២​ឆ្នាំ​ បានឱ្យ​ដឹង​ថា កូនប្រុស​​របស់​គាត់​កើតរោគ​សរសៃ​ប្រសាទ​អស់​រយៈពេល​១២​ឆ្នាំមក​​ហើយ​ រហូត​មក​ទល់​ឆ្នាំ​២០២០​នេះ ​គាត់​តែងតែ​ដើរ​ មើល​កូន​ និ​ង​​យកទៅ​​ព្យាបាល​ដែរ ​ប៉ុន្តែ​​មិនជា​សោះ​ ថែម​ទាំង​មិន​ស្គាល់​បងប្អូន​នឹង​ឪពុក​ម្តាយទៀត​ផង ។ ​

តាម​ប្រភពដដែលបាន​បន្ត​ថា ជួន​កា​ល​​កូនរបស់គាត់​ដើរ​អុកឡុក​ដល់​អ្នក​ភូមិ​រស់នៅ​ជិតខាង​ដែរ ​ប៉ុន្តែ​អ្នក​ភូមិ​ដឹង​ថាកូនរបស់គាត់មានជំងឺសរសៃប្រសាទ ទើប​​គេ​មិ​ន​ប្រកាន់​ និង​មិន​ខឹង​សម្បា​នោះ​ទេ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​​កើតហេតុ គាត់​​ក៏​ដើ​ររក​មើល​កូន​ដែល​បាត់​ពី​ផ្ទះ​ ​និង​ដើ​រសួ​រគេសួរឯង ​ហើយ​គេ​ប្រាប់​ថា ​ឃើញ​កូនរបស់គាត់​អង្គុយ​មាត់​ស្រះ​ ខណៈនោះក៏បាន​ចុះ​រាវរក​ស្រាប់តែ​ប្រទះ​ឃើញ​​កូន​របស់​គាត់​លង់ទឹកស្រះ​បាត់បង់ជីវិតទៅហើយ បន្ទាប់មក​គាត់​រាយការណ៍​ជូន​ប៉ូ​លិ​សប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ប្រាសាទ​ចុះមក​ពិនិត្យ ។

តាម​ប្រភពពី​ប៉ូ​លិ​​សប៉ុ​ស្តិ៍​​រដ្ឋបាល​ឃុំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត​មាន​រាយការណ៍ខាងលើ​រួចមក ​កំលាំង​ជំ​នា​ញ​បាន​​សហ​ការជាមួយ​អាជ្ញាធរ​មូលរ​ដ្ឋា​ន រួម​ជាមួយ​លោកគ្រូ​ពេទ្យ​ចុះ​ធ្វើការ​ពិ​និត្យ​នៅ​នឹង​កន្លែង​កើតហេតុ ។ បន្ទាប់ពីពិនិត្យ​រួច សមត្ថ​​កិច្ច​រួម​ទាំង​អាជ្ញាធរ​មូលរ​ដ្ឋា​ន និង​លោកគ្រូ​ពេទ្យ​​បានសន្និដ្ឋាន​​ថា​ ​ជនរងគ្រោះ​ពិតជាបាត់បង់ជីវិត​ដោយសារ​​លង់ទឹកស្រះ​​ប្រាក​ដ​មែន ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុមគ្រួសារ​សាច់ញាតិ​ដើម្បី​យកទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ