ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាច​ខិត្តប័ណ្ណ​ច្រើន​សន្លឹក​បែក​ពាង​​ប្រហុក​ មេ​ប៉ុស្តិ៍​ចោទ​ «​មុខ​លុយ​»

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​​កាលពី​យប់​ថ្ងៃ​ទី​៦ ​កក្កដា​ មាន​ខិត្ត​ប័​ណ្ឌ​ជា​ច្រើន​សន្លឹក ត្រូវ​បាន​បោះ​ចោល​ពាស​វាល​ពាស​កាល​ពេញ​ផ្លូវ​២១A ពី​ភូមិ​សិ​ត្បូ​ដល់​ភូមិ​ព្រែក​ត្រែង ដោយ​បាន​ហែកកេរ្តិ៍​ខ្ទេចខ្ទីរ ​ចំពោះ​លោក​អនុសេនីយ៍ឯក ថន…

ខេត្តកណ្តាល ៖ ​​កាលពី​យប់​ថ្ងៃ​ទី​៦ ​កក្កដា​ មាន​ខិត្ត​ប័​ណ្ឌ​ជា​ច្រើន​សន្លឹក ត្រូវ​បាន​បោះ​ចោល​ពាស​វាល​ពាស​កាល​ពេញ​ផ្លូវ​២១A ពី​ភូមិ​សិ​ត្បូ​ដល់​ភូមិ​ព្រែក​ត្រែង ដោយ​បាន​ហែកកេរ្តិ៍​ខ្ទេចខ្ទីរ ​ចំពោះ​លោក​អនុសេនីយ៍ឯក ថន ចាន់​រ័​ត្ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិ​ត្បូ ។

ជុំវិញ​បញ្ហា​នេះ​ដែរ លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ បាន​ប្រាប់​អោយ​ដឹង​ថា លោក​នឹង​ចុះ​ទៅ​ជួប​ប្រជា​ពល​រដ្ឋ​ផ្ទាល់ ដើម្បី​ស៊ើបអង្កេត​ករណី​នេះ តើ​លោក​មេ​ប៉ុស្តិ៍​សិ​ត្បូ មាន​បញ្ហា​ដូច​ការ​ចោទ​ប្រកាន់​​ដែរ​ឬទេ ? ។

ក្នុង​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក បាន​ហែកកេរ្តិ៍​លោក​អនុសេនីយ៍ឯក ថន ចាន់​រ័​ត្ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិ​ត្បូ ជា​ច្រើន​ចំណុច​ដូច​ជា ៖ -​មេ​ប៉ុស្តិ៍​សង្កាត់​សិ​ត្បូ មិនសូវ​យក​ចិត្តទុកដាក់​ជាមួយ​ប្រជាជន ។

-​មិនសូវ​មក​កន្លែងធ្វើការ បើ​ចង់​ប្តឹង​ទាល់តែ​ណាត់​មុន​សិន ។ -​មិន​ចេះ​ដឹកនាំ​កូនចៅ​ធ្វើការ ។ កូនចៅ​បែងចែក​បក្ខពួក​គ្មាន​ការ​សហការ​គ្នា ធ្វើ​អោយ​ប្រជាជន​លំបាក​ក្នុង​ការ​សាកសួរ​ព័ត៌មាន ព្រោះ​មួយ​រុញ​ទៅ​មួយ ។ -​ពេល​ប្រជាជន​មានរឿង​ខ​ល​មិន​ដែល​លើក ថ្នាំ​ញៀន​រីក​រាលដាល​ស្ទើរ​ពេញ​ភូមិ ចោរ​គាស់​ផ្ទះ លួច​លុយ​មាសប្រាក់ គាស់​កុដិ​លោក ក៏​មិន​ខ្វល់ ។ -​

ចូល​ចិត្ត​ដោះស្រាយ​រឿង​ថ្នាំ​ញៀន​ក្រៅ​ប្រព័ន្ធ ចាប់​យក​លុយ​ហើយ​លែង​វិញ ។ -​ម៉ូតូ​បាត់​រាប់​ភ្លេច អសមត្ថភាព រហូត​ដល់​បាត់​ម៉ូតូ ប្រជាជន​លែង​ប្តឹង ។ -​កាន់តែ​ហួសចិត្ត​នោះ គឺ ដើរ​យក​លុយ​ពី​វង់ល្បែង​មិន​ញញើត​ដៃ ។ -​ទទួល​បណ្តឹង​រើសមុខ ចូល​ចិត្ត​ដើរ​រកតែ​កន្លែង​ស៊ីផឹក ។ ប្រជាជន​មិន​ពេញចិត្ត​ស្ទើរ​ពេញ​សង្កាត់ ។

ចុង​ក្រោយ​មានការ​ចោទប្រកាន់ ធ្ងន់​ៗ​ថា «​និយាយ​តែ​រឿង​លុយ មេ​ប៉ុស្តិ៍​មុខលុយ សូម​ថ្នាក់លើ​ជួយ​ដក​មេ​ប៉ុស្តិ៍​ចង្រៃ​នេះ ចេញពី​សង្កាត់​សិ​ត្បូទៅ​» ៕

អត្ថបទសរសេរ ដោយ