កម្លាំង​ទាំង​៥​របស់​ព្រះ​មាន​ព្រះ​ភាគ


នៅ​ក្នុង​គម្ពីរ​វិសុទ្ធិមគ្គ​មាន​និយាយ​អំពី​កម្លាំង​ទាំង​៥​របស់​ព្រះ​បរម​សាស្តា​ដោយ​ការ​ប្រៀ​ប​ធៀប​យ៉ាងនេះ​ថា​កម្លាំង​ទាំង​៥​របស់​ព្រះពុទ្ធ​កុំ​ថា​ឡើយ​មនុស្សលោក សូ​ម្បី​តែ​ទេវតា​ក៏​មិន​អាច​ប្រៀប​នឹង​ព្រះ​អង្គ​បាន​ដែរ កម្លាំង​ទាំង​៥​នោះ​គឺៈ

១-​កម្លាំង​សទ្ធា គឺ​ជឿជាក់​ច្បាស់លាស់​ណាស់

២-​កម្លាំង​ហិរិ សេចក្តី​ខ្មាស​អំពើអាក្រក់

៣-​កម្លាំង​ឱត្តប្បៈ សេចក្តី​ខ្លាច​បាប

៤-​កម្លាំង​ព្យាយាម យក​ការ​ព្យាយាម​ជា​ធំ

៥-​កម្លាំង​ប្រាជ្ញា មាន​បញ្ញា​ច្រើន​លើស​មនុស្ស និង​ទេវតា ។
ព្រះសម្មាសម្ពុទ្ធ​ទ្រង់​តាំងនៅ​ក្នុង​កម្លាំង​៥​ប្រការ​នេះ​រហូត​ដល់​ព្រះ​អង្គ​ចូល​កាន់​ព្រះ​និព្វាន ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ