ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ភ្ជាប់ពាក្យ ស៊ន សៀវ​ម៉ី ចាប់ផ្តើម​បង្ហាញ​ច​រិ​ក​ពិត​ដាក់​គូ​ដណ្តឹង​ដល់​ម្លឹ​ង​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡា​ការី​តៃ​ក្វា​ន់​ដូ​ល្បីឈ្មោះ នៅ​កម្ពុជា​ដែល​នាង​ឈ្នះ​ការ​ប្រកួត​រហូត​ដណ្តើម​បាន​មេដៃ​មាស​ដំបូង​គេ​ជូន​ប្រទេស​កម្ពុជា កញ្ញា ស៊ន សៀវ​ម៉ី ហាក់​កាន់តែ​លេចធ្លោ​មួយ​កម្រិត​ទៀត​ដោយ​នាង​បាន​បង្កើត​នូវ​ចំណី​អារម្មណ៍​ប្លែក​ៗ ជូន​អ្នកគាំទ្រ តាម​រយៈ​ការ​ស្លៀកពាក់​ឈុត​កីឡា​សិច​ស៊ី…

រាជធានី​ភ្នំពេញ ៖ កីឡា​ការី​តៃ​ក្វា​ន់​ដូ​ល្បីឈ្មោះ នៅ​កម្ពុជា​ដែល​នាង​ឈ្នះ​ការ​ប្រកួត​រហូត​ដណ្តើម​បាន​មេដៃ​មាស​ដំបូង​គេ​ជូន​ប្រទេស​កម្ពុជា កញ្ញា ស៊ន សៀវ​ម៉ី ហាក់​កាន់តែ​លេចធ្លោ​មួយ​កម្រិត​ទៀត​ដោយ​នាង​បាន​បង្កើត​នូវ​ចំណី​អារម្មណ៍​ប្លែក​ៗ ជូន​អ្នកគាំទ្រ តាម​រយៈ​ការ​ស្លៀកពាក់​ឈុត​កីឡា​សិច​ស៊ី បញ្ចេញរាង​ឡើង​ស្រ​ឡូ​ន​ខ្ពស់ស្រឡះ និង​សាច់​ស​.​ខ្ចី​ញេញ ។

ហើយ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​នាង​បន្ថែម​ទៀត​នោះ គឺ​ក្រោយ​ពី​ពេល​នាង​បាន​ភ្ជាប់ពាក្យ​រួចរាល់​ហើយ ស្រាប់តែ​នាង​បាន​បញ្ចេញ​កាយវិការ​កាន់តែ​ផ្អែម​ល្អែ​ម​ដាក់​គូ​ដណ្តឹង​នាង​ថែម​ទៀត ។

អ្នកគាំទ្រ​របស់​នាង​បាន​ចាប់អារម្មណ៍​នាង​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​បង្ហាញ​រូបភាព​ជា​លើក​ដំបូង​ជា​គូស្នេហ៍​បន្ទាប់​ពី​ភ្ជាប់ពាក្យ​រួច​មក ។ បន្ទាប់​ពី​ភ្ជាប់ពាក្យ​ជាមួយ​លោក កែវ ដេ​វិត បាន​ប្រមាណ​ជាង ១​ខែ​កន្លង​មកនេះ សង្កេត​ឃើញ​ថា កីឡា​ការី​តៃ​ក្វា​ន់​ដូ​រូប​នេះ​មិន​ដែល​បង្ហោះ​រូបភាព​ជាមួយ​គូ​ដណ្តឹង​នោះ​ឡើយ ។

ស្រាប់តែ​ថ្មី​ៗ​នេះ កញ្ញា ស៊ន សៀវ​ម៉ី បាន​សម្រេចចិត្ត​បង្ហោះ​រូបភាព​ផ្អែម​ល្អែ​មយ៉ាង​រ៉ូ​មែន​ទិច​ជាមួយ​គូ​ដណ្តឹង​ជា​លើក​ដំបូង​នៅ​កោះរុងសន្លឹម នៅ​ក្នុង​ដំណើរ​កម្សាន្ត​ឯនាយ​សមុទ្រ ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​តាម​រយៈ Instagram របស់​កញ្ញា ស៊ន សៀវ​ម៉ី ។

ជា​ការ​ពិត​ណាស់ នេះ​បង្ហាញ​អោយ​ឃើញ​ថា កញ្ញា​ស៊ន សៀវ​ម៉ី ចាប់ផ្តើម​បង្កើត​ភាព​សិ្ន​ត​ស្នាល និង​ផ្អែម​ល្អែ​ម​ជាមួយនឹង​គូ​ដណ្តឹង​ទៅ​ដល់​អ្នកគាំទ្រ​យ៉ាង​ពេញទំហឹង​ដែល​ធ្វើ​អោយ​អ្នកគាំទ្រ​មួយ​ចំនួន​លួច​ច្រណែន​ថា អ្នក​ទាំង​ពីរ​ពិតជា​សាក​សម​នឹង​គ្នា​ជា​ខ្លាំង​ពីព្រោះ​តែ​រូបរាង​ដ៏​ស្រស់​សោភា និង​ខ្ពស់​សង្ហា​ទាំង​ពីរ​នាក់ ។

ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ មហាជន​មួយ​ចំនួន​បាន​ចំអន់​រូប​នាង និង​គូ​ដណ្តឹង​ថា បុរស​ជា​គូ​ដណ្តឹង​ប្រាកដជា មិន​ហ៊ាន​ឈ្លោះ​ទាស់​នឹង​រូប​នាង​ឡើយ ដោយសារ​តែ​នាង​ជា​ម្ចាស់​មេដៃ​មាស​តៃ​ក្វា​ន់​ដូ បុរស​ណា​ហ៊ាន​តតាំង ពិតជា​ខ្ញី​ម៉ត់​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា ស៊ន សៀវ​ម៉ី និង​គូ​ដំណឹង​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មហាជន​ទៅ​លើ​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា និង​ចំណង​ស្នេហ៍​កាន់តែ​ស្អិតរ​មួ​តទៅ​កាន់ ហ្វេ​ន​ៗ​បន្ថែម​ទៀត ៕

កែសម្រួលដោយ