ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​របស់​អ្នក​នាង ច​ន​ច័ន្ទ ល​ក្ខិ​ណា ពេញ​រូបរាង​កាន់តែ​ស្រស់​ស្អាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លេច​ៗ​ខ្លួន ស្រាប់តែ​ពេល​នេះ​កូនស្រី​របស់​តារា​សម្តែង និង​ជា​ប្រធាន​សមាគម​ន៍​សិល្បៈ​អ្នក​នាង ច​ន​ច័ន្ទ ល​ក្ខិ​ណា កាន់តែ​ច​ម្រឿ​ន​វ័យ​ធំ​ពេញ​ធាត់​រូប​ពេញ​រាង ហើយ​សម្រស់​ក៏​កាន់តែ​គួរ​ឲ្យ​ស្រលាញ់ ជា​ពិសេស…

រាជធានី​ភ្នំពេញ ៖ ភ្លេច​ៗ​ខ្លួន ស្រាប់តែ​ពេល​នេះ​កូនស្រី​របស់​តារា​សម្តែង និង​ជា​ប្រធាន​សមាគម​ន៍​សិល្បៈ​អ្នក​នាង ច​ន​ច័ន្ទ ល​ក្ខិ​ណា កាន់តែ​ច​ម្រឿ​ន​វ័យ​ធំ​ពេញ​ធាត់​រូប​ពេញ​រាង ហើយ​សម្រស់​ក៏​កាន់តែ​គួរ​ឲ្យ​ស្រលាញ់ ជា​ពិសេស គឺ​នាង​តូច​នេះ​ថែម​ទាំង​មាន​រូបរាង​ខ្ពស់ស្រឡះ​កាត់​ទៅ​រក​អ្នក​ម្តាយ​របស់​នាង​តែ​ម្តង ។

កូនស្រី​ដែល​ជា​តំណក់ឈាម​តែ​មួយ​គត់​រវាង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​អតីត​ស្វាមី​លោក យុ​ត្ថា​រ៉ា ឆា​នី មានឈ្មោះ​ថា នី ហ​ង្សា​ជូ​លី រូប​នេះ​ទទួល​បានការ​សរសើរ​ពី​សំណាក់​មហាជន​ជា​ច្រើន​ថា មាន​សម្រស់​ស្រស់​សោភា មាន​ទម្រង់​មុខស្រស់​ស្រទន់​ផ្អែម ដែល​ជា​សាធារណជន​តែងតែ​លើក​ឡើង​ថា ទម្រង់​របស់​នាង​ជូ​លី គឺ​កាត់​ទៅ​រក​លោក យុ​ត្ថា​រ៉ា ឆា​នី​ដែល ជា​ឪពុក​តែ​ម្ដង ។

ទើបតែ​មាន​វ័យ ១៣​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​កម្ពស់​របស់​កូនស្រី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា មាន​ប្រហែល​ស្មើ​មនុស្ស​ធំ​ទៅ​ហើយ​រហូត​ដល់​ជិត​១៦០ សង់ទីម៉ែត្រ​ឯនោះ​ដែល​សាក​សមជា​តារា​ម៉ូ​ឌែ​ល ដូច​ម្តាយ​តែ​ម្តង ពីព្រោះ​តែ​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ស្រាប់ ហើយ​ជា​ពិសេស​ទៅ​លើ​រូបសម្បត្តិ​ស្រស់​ស្អាត​ថែម​ទៀត ។

យ៉ាងណា​វិញ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា ប្រធាន​សមាគម​ន៍​សិល្ប​រូប​នេះ​អោយ​កូនស្រី​បណ្តូលចិត្ត ដែល​ជិត​ពេញក្រមុំ​រូប​នេះ​ក្លាយជា​អ្នកសិល្បៈ​ដូច​ខ្លួន ឬទេ ពីព្រោះ​ពេល​នេះ​កុមារី នី ហ​ង្សា​ជូ​លី កំពុង​តែ​សិក្សា​នៅឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុមារី នី ហ​ង្សា​ជូ​លី គឺជា​កូនស្រី​តែ​មួយ​គត់​របស់​លោក យុ​ត្ថា​រ៉ា ឆា​នី ហើយ​រូប​លោក​ក៏​នៅ​តែ​មាន​ទំនាក់ទំនង​ល្អជា​មួយ​កូនស្រី​យ៉ាង​ជិត​ស្និត បើ​ទោះបីជា​រូប​លោក​បាន​លែងលះ​គ្នា​រួច​យូរ​មក​ហើយ​ក្តី ៕

កែសម្រួលដោយ