ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​នៃ​ក្រសួងកសិកម្ម​ដឹកនាំ​មន្ត្រី​ដុត​កម្ទេច​ឧប្បករណ៍​នេសាទ

3 ឆ្នាំ មុន
  • ក្រចេះ

ក្រចេះ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ក​សិកម្ម​ បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បន្តយកចិត្តទុកដាក់​អភិរក្ស​ធនធានធម្មជាតិ​ទឹកសាប​គ្រប់​ប្រភេទ ដូច​ជា​ត្រី​មេ​ពូជ​ព្រមទាំង​សត្វ ផ្សោត​ក៏​ដូច​ជា​ជីវចម្រុះ​ទន្លេមេគង្គ ធ្វើ​យន្តការ​យ៉ាងណា​រក្សា​ឲ្យ​បាន​គង់​វង់​និង​ស្ថិតស្ថេ​។ ការ​ថ្លែង​ដោយ​សង្កត់ធ្ងន់​បែប​នេះ ​របស់​លោក ហាស…

ក្រចេះ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ក​សិកម្ម​ បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បន្តយកចិត្តទុកដាក់​អភិរក្ស​ធនធានធម្មជាតិ​ទឹកសាប​គ្រប់​ប្រភេទ ដូច​ជា​ត្រី​មេ​ពូជ​ព្រមទាំង​សត្វ ផ្សោត​ក៏​ដូច​ជា​ជីវចម្រុះ​ទន្លេមេគង្គ ធ្វើ​យន្តការ​យ៉ាងណា​រក្សា​ឲ្យ​បាន​គង់​វង់​និង​ស្ថិតស្ថេ​។

ការ​ថ្លែង​ដោយ​សង្កត់ធ្ងន់​បែប​នេះ ​របស់​លោក ហាស សា​រ៉េ​ត រដ្ឋលេខាធិការ​ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ គឺ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​តំបន់​សក្តានុពល​ជីវចម្រុះ​ព្រៃ​លិច​ទឹក តាម​ដង​ទន្លេមេគង្គ​នៃ​អន្លង់​អភិរក្ស​ផ្សោត​។

ប្រធាន​ឆ្មាំ​អភិរក្ស ​និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល លោក ម៉ុ​ក ពន្លក បាន​បញ្ជាក់​ឲ្យ ដឹង​ថា ក្នុង​សកម្មភាព​ការ​ចុះ​ត្រួតពិនិត្យ​មើល​សក្តានុពល​ជីវចម្រុះ​តាម​ដង​ទន្លេមេ​គង្គ​​នា​ថ្ងៃ​នោះ រដ្ឋលេខាធិការ​ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​លោក ហាស សា​រ៉េ​ត បាន​ជួប សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រុម​ឆ្មាំ​ទន្លេ ប្រជា​ការពារ និង​សហ​គម​នេសាទ និង​ចែក​សម្ភារ​ល្បាត​ថវិកា​ដល់​ក្រុម​ឆ្មាំ​ទន្លេ នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ឆ្នាំ​ចំនួន​២​ក្នុង​ខេត្ត​។ និង​បាន ធ្វើការ ដុត​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា មង​ក្រលា​ធំ​ជិត​៥​ពាន់​ម៉ែត្រ និង​អាំង​វែក​ទ័​រ​ឆក់​ត្រី​ជិត​១​រយ​គ្រឿង​ផង​ដែរ​។

លោក​ម៉ុ​ក ពន្លក អះអាង​ថា សម្ភារ​បទល្មើស​ដែល​ត្រូវ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នៅ និង​មុខ​មហាជន​នេះ​គឺ​សុ​ទ្ឋ​សឹងតែ​ជា​វត្ថុ​តាង​បទល្មើស​នេសាទ ដែល​បាន​ធ្វើការ​ប​ង្ក្រា​បាន ក្នុង​តំបន់​ការពារ​អភិរក្ស​ដង ទន្លេមេគង្គ​ក្នុង​ត្រី​ឆមាស​ទី​១​ដើមឆ្នាំ​២០២០​នេះ​។

មាន​ប្រសាសន៍​ថ្លែង​ក្នុង​ឱកាស​នោះ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង នេសាទ​លោក ហាស សា​រ៉េ​ត បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​ត្រូវ​បន្ត​រួម​គ្នា​យកចិត្ត​ទុក ដាក់​អភិរក្ស​ថែ​រក្ស សត្វ​ផ្សោត​ទន្លេមេគង្គ ន​ក៏​ដូច​ជា​ត្រី​មេ​ពូជ ដោយ​លោក​បាន​ចាត់​ទុក​ថា ជា ជា​រតន​:​សម្បត្តិ​ធម្មជាតិ​មានជីវិត​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​។

លោក​សម្តែង​ការ​គាំទ្រ​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​និង​សហគមន៍​មូលដ្ឋាន ដែល​មិន បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សត្វ​ផ្សោត ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍​កាត់​បន្ថយភាព​ក្រីក្រ ។

អត្ថបទសរសេរ ដោយ