រាជធានីភ្នំពេញ ៖ ប្រទេសជប៉ុនបានជួយដល់ប្រទេសកម្ពុជាច្រើនណាស់រហូតដល់៧៥០លានដុល្លារ។ នេះបើតាមវេបសាយ របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ស្ថានទូតជប៉ុនបានឲ្យដឹងថា ជប៉ុនគឺជាប្រទេសផ្តល់ជំនួយអភិវឌ្ឍ ផ្លូវការច្រើនជាងគេដល់កម្ពូជា។ ជំនួយក្នុងរយៈពេល១០ឆ្នាំមកនេះ គឺមានតម្លៃជាទឹកប្រាក់ចំនួន ៧២០លានដុល្លារ។
ដោយក្នុងនោះ ចំនួន១៧០លានដុល្លារគឺតាមរយៈអង្គការអន្តរជាតិ និង ៥៥០លានដុល្លារ គឺជាជំនួយទ្វេភាគី។ ជប៉ុនគឺឈានមុនគេក្នុងការផ្តល់ជំនួយដល់កម្ពុជា។ ក្នុងចំណោមជំនួយទាំងអស់ដល់ប្រទេស កម្ពុជា ជំនួយជប៉ុនមានចំនួន២៥ភាគរយ។ ជំនួយជប៉ុនគឺមានបំណងជួយដល់ការអភិវឌ្ឍន៍កម្ពជា ឲ្យមានស្ថិរភាព។ស្ថានទូតជប៉ុននិយាយថាដូច្នេះ ពិតណាស់ថាអនាគតជំនួយជប៉ុនចំពោះការអភិវឌ្ឃន៍សេដ្ឋកិច្ច និងសង្គមកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ