ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ស្ថាប័ន​ណា​រឹងទទឹង​បន្ត​បិទ​ផ្សាយ ប័ណ្ណ​ព័ត៌មាន​តាម​ទី​សាធារណៈ​នឹង​ប្រឈម​មុខ​ផ្លូវច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បិទ​ផ្សាយ ប័ណ្ណ​ព័ត៌មាន ការ​ចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ការ​ចែក​ខិតប័ណ្ណ​ផ្សេង​ៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​តាម​ទី​សាធារណៈ​។ ក្នុង​ករណី​រឹងទទឹង…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បិទ​ផ្សាយ ប័ណ្ណ​ព័ត៌មាន ការ​ចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ការ​ចែក​ខិតប័ណ្ណ​ផ្សេង​ៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​តាម​ទី​សាធារណៈ​។ ក្នុង​ករណី​រឹងទទឹង មិន​រាងចាល ត្រូវ​ធ្វើការ​ផាកពិន័យ ទៅ​តាម​ស្ថាន​ទម្ងន់ទោស ដែល​សាមីជន​បាន​ប្រព្រឹត្ត ឬ​ផ្អាក​អាជីវកម្ម ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​។

នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ០៦ ខែកក្កដា ឆ្នាំ​២០២០​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ធ្វើការ​ណែនាំ ឲ្យ​បញ្ឈប់​ការ​បិទ​ផ្សាយ​ប័ណ្ណ​ព័ត៌មាន ការ​ចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ការ​ចែក​ខិតប័ណ្ណ​ផ្សេង​ៗ និង​ប្រើ​ឧបករណ៍​បំពង​សំឡេង ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​តាម​ទី​សាធារណៈ​ជា​ច្រើន​លើក​។

ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា «​ប៉ុន្តែ​បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ​សង្កេត​ឃើញ មាន​អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ ក្រុមហ៊ុន​នានា បន្ត​ធ្វើការ​ចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ ចែក​ខិតប័ណ្ណ តាម​ភ្លើងស្តុប បិទ​ផ្សាយ​ព័ត៌មាន ប័ណ្ណ​ផ្សាយពាណិជ្ជកម្ម នៅ​តាម​បង្គោល​ភ្លើង ដើមឈើ របង​អគារ​សាធារណៈ របង​ការដ្ឋាន រមណីយដ្ឋាន គូរគំនូរ​អា​ហ្វី​ស ការ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង (​ឧគ្ឃោសនាសព្ទ​) ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ នៅ​តាម​រថយន្ត ម៉ូតូ រ៉ឺ​ម៉ក និង​ការ​ដាក់​ឆ័​ត្រ តាម​ដងផ្លូវ​សាធារណៈ​ចែក​ស៊ី​មកា​ត ព្រមទាំង​ចែក​ខិតប័ណ្ណ​ផ្សេង​ៗ ដែល​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សោភណភាព សណ្ដាប់ធ្នាប់​សាធារណៈ អនាម័យ និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា គ្រប់​អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថាន​អប់រំ អង្គការ សមាគម និង​ក្រុមហ៊ុន​នានា ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ចង​ផ្ទាំង​ផ្សាយ អនាធិបតេយ្យ ចែក​ខិតប័ណ្ណ​តាម​ភ្លើងស្តុប បិទ​ផ្សាយ​បណ្ណ ព័ត៌មាន ប័ណ្ណ​ផ្សាយពាណិជ្ជកម្ម នៅ​តាម​បង្គោល​ភ្លើង ដើមឈើ របង​អគារ​សាធារណៈ របង​ការដ្ឋាន រមណីយដ្ឋាន គូរគំនូរ​អា​ហ្វី​ស ការ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង (​ឧគ្ឃោសនាសព្ទ​) ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ដង្ហែ​ក្បួន ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ នៅ​តាម​រថយន្ត ម៉ូតូ រ៉ឺ​ម៉ក និង​ការ​ដាក់​ឆ័​ត្រ​តាម​ដងផ្លូវ​សាធារណៈ ចែក​ស៊ី​មកា​ត ព្រមទាំង​ចែក​ខិតប័ណ្ណ​ផ្សេង​ៗ​។

សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា «​ទន្ទឹម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​រាជធានី​ភ្នំពេញ រួម​ទាំង​រដ្ឋបាល​ខណ្ឌ សាលាសង្កាត់ និង​នគរបាល​ប៉ុស្តិ៍ ត្រូវ​យកចិត្តទុកដាក់ សហការ​ឃ្លាំមើល និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​អវិជ្ជមាន​ទាំងនេះ ហើយ​ត្រូវ​ធ្វើការ​អប់រំ ឬ​តម្រូវ​ឲ្យ​ចុះ​កិច្ចសន្យា ចំពោះ​មុខ​សមត្ថកិច្ច ឲ្យ​បាន​ច្បាស់លាស់ ព្រមទាំង​តម្រូវ​ឲ្យ​ចុះ​ប្រមូល ឲ្យ​បាន​ស្អាត​នូវ​សម្ភារ​ដែល​បាន​បង្ក​ឲ្យ​បាត់បង់​សោភ័ណ​ភាព និង​របៀបរៀបរយ​សង្គម​។ «​ក្នុង​ករណី​មិន​រាងចាល ត្រូវ​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ស្ថាន​ទម្ងន់ទោស ដែល​សាមីជន​បាន​ប្រព្រឹត្ត ឬ​ផ្អាក​អាជីវកម្ម ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​» នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕ ដោយ ៖ ពៅ រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ