ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​រកស៊ី​ទិញ​លក់​ដី និង​ពុះ​ដី​ឡូត៍​លក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​រកស៊ី​ទិញ​លក់​ដី និង​ពុះ​ដី​លក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក​។…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​រកស៊ី​ទិញ​លក់​ដី និង​ពុះ​ដី​លក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក​។ សូម​បញ្ជាក់​ថា ស្ត្រី​ម្នាក់​ជា​ឈ្មួញ​រកស៊ី​ទិញ​.​លក់​ដី និង​ពុះ​ដី​ឡូត៍​លក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​អនុវត្ត​ដីកា នៃ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួន​នៅ​ក្បែរ​រង្វង់​មូល​នាង​មច្ឆា ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ការ​ចាប់ខ្លួន​ឈ្មួញ​រកស៊ី​ទិញ​លក់​ដី​ម្នាក់​នោះ សមត្ត​បាន​អនុវត្ត​ទៅ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​លោកស្រី អ៊ុ​ក រ៉េ​ត​គ​ន្ធា អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ នៃ​ស​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត​។ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ៥៩៦ ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ បាន​ឲ្យ​បញ្ជាក់​ថា តុលាការ​បាន​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ខេ​ង អូន ភេទ​ស្រី អាយុ ៤៥​ឆ្នាំ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​មាត្រា ៣៩១ និង​មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។

សូម​រំលឹក​ថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ ជន​ត្រូវ​ចោទ​ឈ្មោះ ខេ​ង អូន និង​ជន​រង​គ្រោះ​ឈ្មោះ ហ៊ុន ប៊ុ​ន​សិទ្ធ ជាដើម​បណ្ដឹង បាន​ចូល​លុយ​គ្នា​ទិញ​ដី​ចំនួន ២​កន្លែង​ទំហំ​សរុប ១១​ហិ​កតា ស្ថិត​នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ក្រោយមក​នៅ​អំឡុង​ឆ្នាំ​២០១៩ ឈ្មោះ ខេ​ង អូន បាន​លួច​ធ្វើ​ប្លង់​រឹង​ដោយ​ដាក់​ឈ្មោះ​តែ​ម្នាក់ឯង ដែល​មិន​បាន​ដាក់​ឈ្មោះ​ជន​រង​គ្រោះ ជា​ម្ចាស់​ភាគហ៊ុន​ជា​ម្ចាស់​ដី​នោះ​ទេ ។

ដូច្នេះ​ហើយ​ទើប​ជន​រង​គ្រោះ​សម្រេច​ដាក់​ពាក្យ​ប្ដឹង​សុំ​ដីកា​រក្សា​ការពារ នៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ការពារ​ដី​នោះ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ឈ្មោះ ខេ​ង អូន បាន​យក​ដី​ដែល​ជាប់​ដីកា​រក្សា​ការពារ​ទៅ​ពុះ​ជា​ឡូត៍​លក់ ដោយ​មិន​គោរព​តាម​សេចក្ដីសម្រេច​របស់​តុលាការ​ឡើយ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ ដែល​យោង​តាម​ពាក្យបណ្តឹង​នោះ ទើប​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច តាម​ស្វែងរក​ចាប់ខ្លួន​ស្ត្រី ជា​ឈ្មួញ​ទិញ​លក់​ដី និង​ពុះ​ដី​ឡូត៍​លក់​ឲ្យ​ខាង​តែ​បាន ដើម្បី​ដោះស្រាយ​ចំពោះ​បណ្តឹង​នោះ ទីបំផុត​ចៅក្រម ស៊ើបសួរ​សាលាដំបូង​រាជធាន​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ