ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សញ្ញា​រោងកុន​អាច​នឹង​បើក​ឡើង​វិញ ខណៈ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ជួប​ប្រជុំ​អន្តរក្រសួង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង​សហការី នៅ​ទីស្តីការក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ នេះ ដើម្បី​ពិភាក្សា​រឿង​យន្តការ និង​គោលការណ៍ នៃ​ស្តង់ដារ​ការពារ​កូ​វី​ដ​-១៩ ដែល​នេះ​ហាក់ដូចជា​សញ្ញា​បង្ហាញ​ថា រោងកុន​អាច​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ បើកទ្វារ​ឆាប់​។

យោង​តាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ក្រសួង​វប្បធម៌​បាន​លើក​ឡើង​ថា «​កិច្ចប្រជុំ​ពិភាក្សា​នេះ​ក្នុង​គោលបំណង​ពិនិត្យ​ពិភាក្សា​លើ​ស្តង់ដារ​ប្រតិបត្តិ ដើម្បី​ជា​វិធានការ​ការពារ ក្នុង​ករណី​រាជរដ្ឋាភិបាល​អនុញ្ញាត​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​រោង​ភាពយន្ត ដោយ​ឈរ​លើ​គោលការណ៍ នៃ​ស្តង់ដា​ប្រតិបត្តិ​បង្ការ​ជំងឺឆ្លង​កូ​វីត​-១៩ របស់​ក្រសួងសុខាភិបាល​» ។ សូម​បញ្ជាក់​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បិទ និង​ផ្អាក​ជា​បណ្តោះអាសន្ន​សកម្មភាព​ការ​បញ្ចាំងភាពយន្ត​រាជធានី​ខេត្ត ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ដោយ​យោង​លិខិត​លេខ​: ៤១​ស​ខ​ល របស់​ក្រសួងសុខាភិបាល​។

យ៉ាងណាមិញ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​អនុញ្ញាត​ឲ្យ​កាស៊ីណូ​នៅ​ភ្នំពេញ និង​តាម​ព្រំដែន​បើក​ដំណើរការ​ឡើង​វិញ​ជាមួយនឹង​ហ្គេ​ម​ស្លុត​ម៉ាស៊ីន តែ​ត្រូវ​អនុវត្ត​តាម​ស្តង់ដា ប្រតិបត្តិ​បង្ការ​ជំងឺឆ្លង​កូ​វីត​-១៩ របស់​ក្រសួងសុខាភិបាល​។ ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ ក៏​មានការ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ KTV និង​ក្លឹ​ប​កម្សាន្ត​ផង​ដែរ តែ​ត្រូវ​កែប្រែ​ទៅ​ជា​ភោជនីយដ្ឋាន​វិញ​៕ ដោយ​៖ ពៅ រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ