ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​តារាចម្រៀង​ល្បី​ ព្រាប​ សុ​វ​ត្ថិ​ រំលោ.ភ​យក​ដី​ផ្លូវ​សា​ធារ​ណៈពិតប្រាកដ​មែន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្បាលដី​របស់​តារា​ចម្រៀង​លោក​ព្រាប សុ​វ​ត្ថិ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង​់ និង​សុ​រិ​យោ​ដី​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​វាស់វែង…

រាជធានី​ភ្នំពេញ​ ៖ ​ក្បាលដី​របស់​តារា​ចម្រៀង​លោក​ព្រាប សុ​វ​ត្ថិ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង​់ និង​សុ​រិ​យោ​ដី​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​វាស់វែង និង​បោះបង្គោល កំណត់​ព្រំ​ហើយ​រក​ឃើញ​ថា តារាចម្រៀង​រូប​នោះ​បាន​សាងសង់​​របង​រំលោភ​ចូល​ដី​ផ្លូវ​សា​ធារ​ណៈ ។

​ការ​ចុះ​វាស់វែង​ខាងលើ​នេះ​បាន​ធ្វើ​​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ដី​លេខ ១៧៤ ផ្លូវលំ​ស្ថិត​នៅ ភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ជា​ដី​របស់​តារាចម្រៀង ព្រាប សុ​វ​ត្ថិ​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ចំនួន​៧០​គ្រួសារ បាន​ផ្តិត​មេដៃ​ប្តឹង​លោក​ព្រាប សុ​វ​ត្ថិ​ចោទប្រកាន់​ថា បាន​រំលោភ​ផ្លូវ​សា​ធារ​ណៈ និង​ទ​ទូ​ច​អោយ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​។ នៅ​ក្នុង​ការ​វាស់វែង​ក៏មានការ​ចូល​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

តាម​មន្ត្រី​ជំនាញ អោយ​ដឹង​ថា ការ​ចុះ​បោះបង្គោល​ព្រំ​ដី​នេះ​ធ្វើ​ឡើង​តាម​ដី​ការ​អម លេខ ៩៤៣\២០ ដ ក អ រ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​មាន​ក្បាលដី​លេខ​១៧៤​ និង​ក្បាលដី​លេខ ១៧៥ ។

តាម​កំណត់ហេតុ​ស្តី​ពី​ករណី​ប្តឹង​ជំទាស់ នឹង​ការ​ចុះបញ្ជី​ក្បាលដី​លេខ​១៧៤ របស់​មន្ត្រី​ជំនាញ​បានអោយ​ដឹង​ថា ជា​កិច្ច​ចាប់ផ្តើម​ក្រុមការងារ​បច្ចេកទេស បាន​ចុះ​រក​ចំណុច​ព្រំ​ដី​ជ្រុង​ខាងត្បូង ផ្នែក​ខាងកើត ដោយ​ពិនិត្យ​ឃើញ​ថា ភាគី​លោក ព្រាប សុ​វ​ត្ថិ​ បាន​សង់​របង​ប្រវែង​១,៩០​ម៉ែត្រ និង​ព្រំ​ដី​ជ្រុង​ខាងត្បូង​ផ្នែក​លិច ដោយ​ពិនិត្យ​ឃើញ​ថា លោក​ព្រាប សុ​វ​ត្ថិ​ បាន​សង​់របង​ប្រវែង​៣,២០​ម៉ែត្រ នៃ​ក្បាលដី​លេខ ១៧៤​ ចូល​លើ​ផ្លូវ​សា​ធារ​ណៈ ។

​នៅ​ក្នុង​កំណត់ហេតុ ក៏បាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​មក ក្រុមការងារ​បច្ចេកទេស​បាន​បន្ត​រក​ចំណុច​ព្រំ​ដី របស់​លោកស្រី ហេង គ​ន្ធា ជ្រុង​ខាងលិច ផ្នែក​ខាងជើង ដោយ​ពិនិត្យ​ឃើញ​ថា លោកស្រី ហេង គ​ន្ធា បាន​សង់​របង​ប្រវែង​០,២​ម៉ែត្រ និង​ជ្រុង​ខាងកើត ផ្នែ​ង​ខាងជើង ដោយ​ពិនិត្យ​ឃើញ​ថា លោកស្រី​បាន​ធ្វើ​របង​មិន​ប៉ះពាល់​អ្វី​ទេ​នៃ​ក្បាលដី​លេខ ១៧៥​។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​វាស់វែង ភាគី​ខាង​លោក ព្រាប ​សុ​វ​ត្ថិ​ ក៏​បាន​ទទួលស្គាល់​ថា បាន​ធ្វើ​របង​ចូល​ផ្លូវ​សា​ធារ​ណៈ ពិតប្រាកដ​មែន​។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន​៧០​នាក់ ដែល​រស់នៅ ក្នុងភូមិ ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ជុំវិញ​ផ្ទះ​លោក ព្រាប សុ​វ​ត្ថិ​ ក៍បាន​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹងលោក​ព្រាប សុ​វត្ថិ​ ដោយ​ចោទ​លោក ព្រាប សុ​វ​ត្ថិ ដែល​ជាតា​រា​ចម្រៀង​ល្បីឈ្មោះ​ បាន​រំលោភ​យក​ដី​ផ្លូវ​សា​ធារ​ណៈ​ ហើយ​បាន​ផ្តិត​មេដៃ​ប្តឹង​ទាស់​ករណី​ក្បាលដី​ចុះបញ្ជី​លេខ ១៧៤​ ដែល​ជា​ក្បាលដី​លោក​ព្រាប សុ​វ​ត្ថិ​ ស្ថិត​នៅ​ភូមិ ច្រេស សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ ដោយសារ​ការ​ចុះបញ្ជី​នោះ​បាន​រំលោភ​ចូល​ដី​ផ្លូវ​។ ​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ​ឆ្នាំ​២០២០​ អាជ្ញាធរ​ខណ្ឌ​សែន​សុខ ​បាន​ចុះ​ទៅ​សម្របសម្រួល​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។

​នៅ​ចំពោះមុខ​អាជ្ញាធរ ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក​ព្រាប សុ​វ​ត្ថិ​ ចំនួន​៣​ចំណុច ១-ស្នើ​អោយ​លោក​ព្រាប សុ​វ​ត្ថិ​ ធ្វើការ​រុះរើ​សម្ភា​រៈ​ផ្សេង​ៗ​ចេញ​ពីលើ​ផ្លូវ​សារ​ធារ​ណៈ​ខាងក្រោយ​ដី​ឡូ​តិ៍​របស់​លោក​ព្រាប សុ​វ​ត្ថិ​ ២-​ស្នើ​សុំ​អោយ​គា​គី​លោក​ព្រាប សុ​វ​ត្ថិ​ កែសម្រួល​ចត​រថយន្ត​នៅ​លើ​ផ្លូវ​សា​ធារ​ណៈ​​ពិបាក​ចេញចូល និង​បញ្ហា​សម្លេង​របស់​រថយន្ត​ និង​៣-ស្នើ​សុំ​អោយ​ភាគី​លោក​ព្រាប សុ​វ​ត្ថិ​ កាប់​មែកឈើ​ដែល​ធ្លាក់​ទៅ​ផ្ទះ​របស់​ពួក​គាត់​ចេញ​អោយ​អស់​។​

ចំណែក​ចំណុច​ដែល​ចោទ​ថា លោក​ព្រាប ​សុ​វ​ត្ថិ រំលោភ​យក​ដី​ផ្លូវ​សា​ធារ​ណៈ មិន​បាន​ដាក់​ប​ញ្ជូ​ល​ក្នុង​ការ​សម្របសម្រួល​នេះនោះ​ទេ ដោយ​ប្រជាពលរដ្ឋ​ទ​ទូច​សុំ​អោយ​មន្ត្រី​ជំនាញ​ខាង​សូ​រិ​យោ​ដី​ចុះ​ទៅ​វាស់វែង ក្បាលដី​លេខ ១៧៤ ដែល​ជា​ដី​លោក​ព្រាប សុ​វ​ត្ថិ ព្រមទាំង​វាស់វែង​ផ្លូវ ព្រោះ​ផ្នែក​ខាងក្រោយ​ដី​ផ្លូវ​មុន មាន​ទទឹង​ប្រវែង​១០​ម៉ែត្រ ហើយ​ពេល​នេះ​នៅ​សល់​តែ​៧​ម៉ែត្រ​នោះ​ទេ ។

​បន្ទាប់​ពី​មានការ​ទ​ទូ​​ច​ស្នើ​សុំ​ ទើបមន្ត្រី​ជំនាញក៏​បាន​ចុះ​ទៅ​វាសវែង ដើម្បី​រក​ការ​ពិត​ឃើញ ថា​តារាចម្រៀង បាន​សង​់រំលោភ​ដី​សា​ធារ​ណៈ​ពិតមែន ។​ ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​បាន​ទទួល​ការ​បំភ្លឺ​ណាមួយពីលោកព្រាប សុវត្ថិ ​ជុំវិញ​ការ​សង់​​របង​រំលោភ​ដី​ផ្លូវ​សា​ធារ​ណៈ​នេះនៅ​​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ