ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ផ្កាយ​អន​ឡាញ ២០២០ នឹង​បន្ត​ជម្រុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន​រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC) នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍ «​ពិធីបុណ្យ​ផ្កាយ​អន​ឡាញ​២០២០» ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន​រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC) នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍ «​ពិធីបុណ្យ​ផ្កាយ​អន​ឡាញ​២០២០» ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ ជំនួស​ឲ្យ​ព្រឹត្តិការណ៍​ដែល​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​គឺ «​ពិធីបុណ្យ​ផ្កាយ​» ដែល​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​២០០៤ ក្នុង​គោលបំណង​បន្ត​ជម្រុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ។

ស្ថានទូត​ជប៉ុន​បានឱ្យ​ដឹង នៅ​ថ្ងៃនេះ​ថា «​តា​ណា​បា​តា ឬ​ពិធីបុណ្យ​ផ្កាយ គឺជា​ព្រឹត្តិការ​ប្រពៃណី​មួយ​របស់​ជប៉ុន​ដែល​តែងតែ​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី​៧ ខែកក្កដា នៅ​ប្រទេស​ជប៉ុន​ដែល​រំ​ឮ​ក​ដល់​រឿង​របស់​គូស្នេហ៍​មួយគូ​នៅ​ឋានសួគ៌ គឺ​នារី​តម្បាញ និង​បុរស​គង្វាលគោ ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បំបែក​ចេញពី​គ្នា​ដោយ​ទន្លេ​អា​ម៉ា​ណូ​ហ្គា​វ៉ា ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​គ្នា​វិញ​តែ​ម្តង​គត់ ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ។ នៅ​ថ្ងៃ​នោះ​ប្រជាជន​ជប៉ុន សរសេរ​បំណងប្រាថ្នា​របស់​ពួក​គេ ហើយ​ព្យួរ​នៅ​លើ​ដើម​ឫស្សី ដើម្បី​ឲ្យ​ទទួល​បាន​ដូច​បំណង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​ផ្កាយ​អន​ឡាញ ២០២០ ចាប់ពី​ថ្ងៃ​ទី ១១-១២ ខែកក្កដា​ឆ្នាំ ២០២០ នឹង​មានកម្ម​វិធី​វប្បធម៌​ជប៉ុន​តាម​អន​ឡាញ​ជា​ច្រើន នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព្រឹត្តិការណ៍​ពិធីបុណ្យ​ផ្កាយ​អន​ឡាញ ២០២០ (​សូម​មើល​Link​ខាងក្រោម​) ដូច​ជា របៀប​តុបតែង​ដើម​ឫស្សី​តា​ណា​បា​តា សិក្ខាសាលា​អន​ឡាញ​ស្តី​ពី​ការ​បង្កើត​គំនូរជីវចល ការ​បញ្ចាំង​គំនូរជីវចល ដែល​បាន​ទទួល​ពាន់រង្វាន់ Digicon6 របៀប​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​របស់​ជប៉ុន និង​កម្ពុជា «​យូ​កា​តា​» និង​«​ក្បិន​» របៀប​បត់ក្រដាស «​អូ​រី​ហ្កា​មិ​» និង​ធ្វើ​គ្រឿងអលង្ការ របៀប​ធ្វើ​បង្អែម​ជប៉ុន និង​កម្មវិធី​ជា​ច្រើន​ទៀត ។ កាលវិភាគ​ពេលវេលា​នៃ​សកម្មភាព​នីមួយ​ៗ​មាន​ភ្ជាប់​ជាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ