ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឡាវម្នាក់​នាំគ្រឿងញៀ.ន​ចូល​ខ្មែរ​ច្រើន​​សន្ធឹក​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទី​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ឲ្យ​ដឹង នៅ​វេលា​ម៉ោង​៩ នឹង​២០​នាទី ថ្ងៃ​ទី​៦…

ខេត្តស្ទឹងត្រែង ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទី​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ឲ្យ​ដឹង នៅ​វេលា​ម៉ោង​៩ នឹង​២០​នាទី ថ្ងៃ​ទី​៦ ​កក្កដា​ កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​៩ នៃ​មន្ទីរ​ប្រ​ឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី យិ​ន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ បាន​ចុះ​ទៅ​សហការ​ជាមួយ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង និងមានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បើក​កិច្ច​ប្រ​តិ​បត្ត​ការ ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បង្ក្រាប ឈាន​ទៅ​ដល់​ការ​ការ​បង្ក្រាប និង​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន​ម្នាក់ រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​បាន​ប្រមាណ​៥​គីឡូក្រាម នៅ​ចំណុច​កំពង់ទូក ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា កិច្ច​ប្រ​តិ​បត្ត​ការ​សហការ​បង្ក្រាប​ឈ្មួញ​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់​នោះ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្ត​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង នគរបាល​ជាតិ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ផង​ដែរ ។ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ភិត ងិ​ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ឡាវ មាន​ទីលំ នៅ​ភូមិ​កោះ​ស្តាំ ឃុំ​កោះ​ស្តាំ ស្រុក​ខូងខេត្ត​ចំប៉ា​សាក់ (​ប្រទេស​ឡាវ​) ។

វត្ថុ​តាង​ចាប់​យក​មាន ៖ ថ្នាំ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៥​ក​ញ្ទ​ប់​ធំ ស្មើ​ទម្ងន់​ប្រមាណ​៥ គីឡូក្រាម ។ ក្រោយ​ពេល​ឃាត់ខ្លួន​ជន​សង្ស័យ នឹង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​សមត្ត​កិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹង​ត្រែង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។

សូម​បញ្ជាក់​ឡើង​វិញ​ថា ថ្នាំ​ញៀន​៥​ដុំ​ពេល​ចាប់​បាន សមត្ត​កិច្ច​កំណត់​៥​គីឡូក្រាម ប៉ុន្តែ​នៅ​ពេល​នាំ​យក​ទៅ​ដល់​ខេត្ត​ថ្លឹង​ឡើង​វិញ ថ្នាំ​ញៀន​នោះ​មាន​ទម្ងន់​ដល់​ទៅ​ប្រមាណ​៧​គីឡូ​ក្រោ​ឯណោះ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ