ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Juan Mata ត្រៀម​ដើរ​ចេញពី​ទឹកដី Old Trafford ក្រោយ​មានការ​ចង់បាន​ពី​ក្លិប​នៅ​តួ​ក​គី

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ Juan Mata ត្រូវ​បាន​រាយការណ៍​ថា ត្រៀម​ចាក​ចេញពី​ក្លិប Manchester United នៅ​រដូវក្តៅ​នេះ…

ប្រទេស​អង់គ្លេស ៖ កីឡាករ Juan Mata ត្រូវ​បាន​រាយការណ៍​ថា ត្រៀម​ចាក​ចេញពី​ក្លិប Manchester United នៅ​រដូវក្តៅ​នេះ ហើយ​ក្លិប Fenerbahce អាច​ជា​ទិស​ដៅ​របស់​គេ បន្ទាប់​ក្លិប​នៅ​លី​គ​កំពូល​តួ​ក​គី​មួយ​នេះ បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​លើ​ខ្សែបម្រើ​អេ​ស្ប៉ា​ញ​រូប​នេះ​។

ក្រុម​បិសាច​ក្រហម Man United កំពុង​ត្រៀម​រុះ​រើស​កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម​នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ដែល​នឹង​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម​នេះ អាច​នឹង​ត្រូវ​ចាក​ចេញពី​ទឹកដី Old Trafford ។

ក្នុង​នោះ​តំណែង​របស់​ខ្សែបម្រើ​វ័យ​៣២​ឆ្នាំ Juan Mata ក៏​នឹង​រង​ផល​ប៉ះពាល់​ផង​ដែរ​។ បន្ទាប់​ពី​រូបគេ​មិនសូវ​មាន​វត្តមាន​លើ​ទីលាន​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ ជា​ពិសេស​ជាមួយនឹង​ការ​មក​ដល់​របស់​ខ្សែបម្រើ Bruno Fernandes ។

បច្ចុប្បន្ន​វត្តមាន​របស់​កីឡាករ Paul Pogba រួម​ជាមួយ Bruno Fernandes កំពុង​ចាប់ដៃ​សហការ​គ្នា​បាន​យ៉ាង​ល្អ ស្រប​ពេល​ដែល​កីឡាករ Nemanja Matić នៅ​តែ​ជា​ជម្រើស​ល្អ​ជាង Mata សម្រាប់​លោក Solskjaer ។

យោង​តាម​របាយការណ៍​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា បច្ចុប្បន្ន​ក្លិប Fenerbahce និង​ភ្នាក់ងារ​របស់​កីឡាករ Juan Mata កំពុង​តែ​ធ្វើការ​ពិភាក្សា​គ្នា ហើយ​លទ្ធផល​អាច​នឹង​ដឹង​នៅ ២​ឬ​៣​ស​ប្តា​ហ៍​ទៀត​។

កីឡាករ Paul Pogba និង​កីឡាករ Bruno Fernandes

សូម​បញ្ចា​ក់ថា ក្នុង​រដូវ​កាល​នេះ Mata បាន​បង្ហាញខ្លួន​បាន​ចំនួន ៣៤​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៣​គ្រាប់​នៅ​គ្រប់​កម្មវិធី​ទាំងអស់​សម្រាប់​ក្រុម Man United ប៉ុន្តែ​ភាគច្រើន​រូបគេ​ជា​កីឡាករ​ក្នុង​កៅអី​បម្រុង​៕ (ដកស្រង់​ចេញពី SPORTbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ