ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ដំណើរ​ជីវិត​របស់​បុរស​ដែល​មាន​ជាងគេ​លើ​លោក

3 ឆ្នាំ មុន

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon បាន​មើលឃើញ​ទ្រព្យសម្បត្តិ​កើនឡើង​មក​ស្មើ ១៧១​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ…

ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon បាន​មើលឃើញ​ទ្រព្យសម្បត្តិ​កើនឡើង​មក​ស្មើ ១៧១​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ ។ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ Amazon បាន​មើលឃើញ​កំណើន​នៃ​តម្រូវការ​ពី​អតិថិជន​ព្រោះតែ​កូ​វី​ដ ១៩ ដែល​បាន​បង្ខំ​ឲ្យ​មនុស្ស​ទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​ណេ​ត ។

ប៉ុន្តែ​ភាព​ជោគជ័យ​នេះ​មិនមែន​កើង​មាន​ឡើង​ក្នុង​ពេល​តែ​មួយ​យប់​ទេ ។ លោក​បាន​ចាប់ផ្តើម​អាជីព​របស់​លោក​ក្នុង​វិស័យ​មូលនិធិ​វិនិយោគ​នៅ​ទស​វត្ស​ឆ្នាំ ១៩៩០ មុន​នឹង​បាន​លាឈប់​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ខ្លួនឯង ។

លោក បេ​សូ​ស មាន​ភាព​ឆ្លាត​វៃ​តាំងពី​នៅ​វ័យក្មេង ។ ពេល​លោក​នៅ​ជា​ទារក លោក​បាន​យក​ឧបករណ៍​ទៅ​មួល​ខ្ចៅ​គ្រែ​ទារក​របស់​ខ្លួន​ព្រោះ​លោក​ចង់​គេង​លើ​គ្រែ​ធំ ។ ពេល​ដែល​ធំ​ដឹងក្តី​បន្តិច​ហើយ លោក​បាន​និយាយ​ប្រាប់​គ្រូបង្រៀន​ម្នាក់​ថា «​អនាគត​នៃ​មនុស្សលោក​មិន​មាន​លើ​ភព​នេះ​ទេ​» ។ ពេល​នោះ​លោក​ចង់​ធ្វើ​ជា​អាជីវករ​ក្នុង​វិស័យ​អាវ​កាស ហើយ​បច្ចុប្បន្ន​នេះ​ក្តី​សុបិន​បាន​កើតឡើង​ពិតមែន​បន្ទាប់​ពី​លោក​បាន​បង្កើត​ក្រុមហ៊ុន Blue Origin​។

ពេល​នៅ​ជា​យុវជន លោក និង​មិត្ត​ស្រី​របស់​ខ្លួន​បាន​ចាប់ផ្តើម Dream Institute ដែល​ជា​កម្មវិធី​បោះជំរុំ​រយៈពេល ១០​ថ្ងៃ​សម្រាប់​ក្មេង​ៗ ។ ពួក​គេ​យក ៦០០​ដុល្លារ​ពី​ក្មេង​ម្នាក់ និង​មាន​ក្មេង ៦​នាក់​ចុះ​ឈ្មោះ​ជាមួយ​ពួក​គេ ។

បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Princeton University ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ លោក​បាន​ទៅ​ធ្វើការ​ឲ្យ Fitel មុន​នឹង​ចេញ​ទៅ​ធ្វើការ​ឲ្យ​មូលនិធិ​វិនិយោគ D.E. Shaw ។

នៅ​ឆ្នាំ ១៩៩៤ លោក​បាន​អាន​អត្ថបទ​មួយ​ថា​វិស័យ​អ៊ី​ន​ធើ​ណេ​ត​បាន​កើនឡើង ២,៣០០% ក្នុង​កំឡុង​ពេល​មួយ​ឆ្នាំ ដែល​បាន​ជំរុញ​ឲ្យ​លោក​លាឈប់​ពី​ការងារ និង​ចាប់ផ្តើម​ក្រុមហ៊ុន Amazon.com ដែល​ជា​អាជីវកម្ម​លក់​សៀវភៅ​អន​ឡាញ​សម្រាប់​ប្រជាជន​ក្នុង​រដ្ឋ​ទាំង ៥០ របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ចំនួន ៤៥​ប្រទេស​ថែម​ទៀត ។

បន្ទាប់​ពី​មាន​វិបត្តិ​ទីផ្សារ​ហរិ​ញ្ញ​វត្ថុ​នៅ​ឆ្នាំ ១៩៩៩ និង ២០០០ Amazon ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​វិស័យ​អ៊ី​ន​ធើ​ណែ​ត​ដែល​មិន​បាន​ក្ស័យធន ។ តាំងពី​ពេល​នោះ​លោក តម្លៃ​ភាគហ៊ុន​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នេះ Amazon មាន​លក់​នូវ​ផលិតផល​ជា​ច្រើន​ប្រភេទ​ទំឫង​សម្លៀក​បំពាក់ សម្ភារ​ក្នុងផ្ទះ និង​សេវា​កុំព្យូទ័រ​ផ្សេង​ៗ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ