ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​៤​នាក់​នេះ​មិនធម្មតាទេ! លួច​​ឡាន​ ប្រើ​អាវុធ​ និង​គ្រឿងញៀ.ន​ទៀត​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ខេត្ត កាលពីថ្ងៃ​ទី​៥ ខែកក្កដា បាន​បង្ក្រាប​ជនសង្ស័យ​លួចរថយន្ត ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង ប្រើប្រាស់គ្រឿងញៀន​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ខេត្ត កាលពីថ្ងៃ​ទី​៥ ខែកក្កដា បាន​បង្ក្រាប​ជនសង្ស័យ​លួចរថយន្ត ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង ប្រើប្រាស់គ្រឿងញៀន​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ ។ ឧត្តមសេនីយ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា បទល្មើស​ដែល​ត្រូវ​បាន​បង្ក្រាប​ជា​បន្ត​បន្ទាប់​ នេះ​មាន ៖

១-​ករណី​លួច​រថយន្ត និង​កាន់កាប់ ប្រើប្រាស់​អាវុធ​ខុសច្បាប់ ត្រូវ​បាន​បង្ក្រាប​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​នៅ​ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ជនល្មើស​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ដែល​ម្នាក់​ឈ្មោះ ណែម ភា​រុណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ លី ង៉ែត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន កាំភ្លើងខ្លី​១​ដើម បង់​១ និង​គ្រាប់​៤​គ្រាប់ និង​បាន​នាំ​យក​ទៅ​សាកសួរ​រក​រថយន្ត​ដែល​ជា​ផល​នៃ​អំពើ​លួច ។

ទី​២-​បង្ក្រាប​គ្រឿងញៀន​ចំនួន​២​ករណី ដែល​ជា​ការ​ជួញដូរ​ចែកចាយ ៖
-​នា​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃ​នប់ ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ សុខ ធឿ​ន ភេទ​ប្រុស អាយុ៦៨​ឆ្នាំ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់​ធំ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

-​នា​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី យប់​នៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈាន ឈឹប ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៣​កញ្ចប់​(៨​កញ្ចប់​ធំ​,៥​កញ្ចប់​តូច​) និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ