ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប Barca ថា​ប្រព័ន្ធ VAR តែង​តែ​លម្អៀង​ទៅ​ក្រុម​តែ​មួយ​ដដែល​ៗ (វីដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្លិប FC Barcelona លោក Josep Maria Bartomeu បាន​និយាយ​ពី​ភាព​លម្អៀង​របស់​ប្រព័ន្ធ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្លិប FC Barcelona លោក Josep Maria Bartomeu បាន​និយាយ​ពី​ភាព​លម្អៀង​របស់​ប្រព័ន្ធ VAR អំឡុង​ពេល​ការ​ប្រកួត​កាលពី​យប់​ថ្ងៃអាទិត្យ រវាង​ក្រុម​ម្ចាស់ផ្ទះ Athletic Bilbao ដែល​បាន​ចាញ់​ក្រុម Real Madrid ដោយ​លទ្ធផល ១-០ ។

ជំនួប​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន San Mamés ក្រុម​របស់​លោក Zinedine Zidane បាន​យកឈ្នះ​ការ​ប្រកួត​នេះ ដោយសារ​ការ​ពិន័យ​បាល់​ប៉េ​ណា​ល់​ទី ដែល​បាន​ផ្តល់​ដោយ​ក្រុម​មន្ត្រី ដែល​គ្រប់គ្រង​លើ​ប្រព័ន្ធ VAR ។

ទោះបីជា​យ៉ាងណា​លោក Josep Maria Bartomeu មិន​បាន​និយាយ​ពី​ការ​ប្រកួត​នៅ San Mamés ឬ​សំដៅលើ​ក្រុម Real Madrid ឡើយ ប៉ុន្តែ​បុរស​វ័យ​៥៧​ឆ្នាំ​រូប​នេះ​បាន​ថ្លែងប្រាប់​កាសែត​អេ​ស្ប៉ា​ញ Movistar ថា «VAR មិនមែន​ជា​កំរិត​មួយ ដែល​មនុស្ស​គ្រប់​គ្នា​ចង់បាន​នោះ​ទេ ។ វា​ហាក់ដូចជា​លម្អៀង​ទៅ​ក្រុម​តែ​មួយ ហើយ​ក្រុម​ជា​ច្រើន​ផ្សេង​ទៀត​មិន​មានសំណាង​បែប​នេះ​ទេ​។ ជាក់ស្តែង​នៅ​អំឡុង​ពេល ២​ឬ​៣​ប្រកួត​ចុង​ក្រោយ​នេះ អ្នក​រាល់គ្នា​បានឃើញ​រូបភាព​បែប​នេះ ដដែល​ៗ​អំពី​ការ​សម្រេចចិត្ត​របស់ VAR» ៕ (ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ