ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បើក​ច្រក​ទ្វារ​អន្តរជាតិ «​បាត​ផាក​កាត​» ទល់មុខ​ច្រក​ព្រំ​-​កម្ពុជា​(វីដេអូ)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ពេល​នេះ គេ​សង្កេតឃើញ​ខាង​ភាគី​ប្រទេស​ថៃ​បាន​បើក​ច្រក​ទ្វារ​អន្តរជាតិ​របស់​ខ្លួន ត្រង់​ចំណុច «​បាន​ផាក​កាត​» ឃុំខ្ល​ង​យ៉ៃ ស្រុក​ពោង​ណា​ម​រ៉​ន ខេត្ត​ចាន់​បូ​រី ឡើង​វិញ…

ខេត្ត​ប៉ៃលិន ៖ មក​ដល់​ពេល​នេះ គេ​សង្កេតឃើញ​ខាង​ភាគី​ប្រទេស​ថៃ​បាន​បើក​ច្រក​ទ្វារ​អន្តរជាតិ​របស់​ខ្លួន ត្រង់​ចំណុច «​បាន​ផាក​កាត​» ឃុំខ្ល​ង​យ៉ៃ ស្រុក​ពោង​ណា​ម​រ៉​ន ខេត្ត​ចាន់​បូ​រី ឡើង​វិញ ដែល​ជា​ច្រក​ទ្វារ​នៅ​ទល់មុខ​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ។

ទោះបីជា​បែប​ណា ភាគី​ថៃ​គ្រាន់តែ​អនុញ្ញាតឱ្យ​រថយន្ត​ធំ​ៗ ដឹក​ទំនិញ​ចេញចូល​ប៉ុណ្ណោះ ចំណែ​ក​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ មិន​ទាន់​អាចឱ្យ​ឆ្លងកាត់​នៅឡើយ​ទេ ដោយ​រង់ចាំ​មើល​សភាព​ការណ៍​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ​មួយ​រយ​:​ពេល​សិន​។ គេ​មិនដឹង​ថា តើ​ពេល​ណា​នឹង​ឱ្យ​ដំណើរការ​ឡើង​វិញ​នោះ​ទេ ខណ​:​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​មួយ​នេះ ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ព្រោះ​ការ​លក់ដូរ​មានការ​ធ្លាក់​ចុះ​ជាង​មុន លុះ​ឃើញ​មានការ​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​នេះ​ឡើង​វិញ ពួក​គាត់​ពិតជា​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។

សូម​បញ្ជាក់​ថា ខាង​ភាគី​ថៃ​បើក​ឱ្យ​ដំណើរ​ការ​ច្រក​ទ្វារ​អន្តរជាតិ​«​បាន​ផាក​កាត​»​នេះ​ចាប់​តាំងពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ជាប់​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិព្រំ បានឱ្យ​ដឹង​ថា ដោយសារ​តែ​មានការ​ផ្ទុះ​ឡើង​នូវ​​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ពិភពលោក បណ្តាល​ឱ្យ​ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​តាំងពី​ទ្វីប​អាស៊ី រហូត​ដល់​ទ្វីបអឺរ៉ុប ទើប​កាលពីដើម​ឆ្នាំ​២០២០​នេះ ខាង​ភាគី​ថៃ​សម្រេច​បិទ​ច្រក​ទ្វារ​អន្តរ​ជាតិ​របស់​ខ្លួន​ជា​ច្រើន​កន្លែង ដែល​ក្នុង​នោះ​មាន​ច្រក​ទ្វារ​អន្តរជាតិ​ជាប់​នឹង​ព្រំដែន​ខេត្ត​ប៉ៃលិន​ផង​ដែរ។

ទោះបី​ខាង​ភាគី​ថៃ បើក​ឱ្យ​ដំណើរការ​បន្តិច​ម្តង​ៗ​ឡើង​វិញ ដោយ​ឲ្យ​តែ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗដូច​​ជា យី​ឌុ​ប​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ដែក ស៊ីម៉ង់ត៍ មក​ពី​ប្រទេស​ថៃ និង​កសិផល​ខ្មែរ ពោតក្រហម ក៏​ពិតមែន តែ​សម្រាប់​ដំឡូង​មី​ដែល​បាន​ស្តុក​អស់​រយៈពេល​ជា​យូរ ក៏​អាច​ដឹក​ទៅ​លក់​នៅ​ប្រទេស​ថៃ ដើម្បី​ចៀសវាង​ការ​ទុក​យូរ​បន្ត​ទៀត នាំ​ឱ្យ​ខូចខាត​អស់​ច្រើន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ទី សុខា ប្រធាន​ទំនាក់ទំនង​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​បិទ​ច្រក​ទ្វារ​អន្តរជាតិ​អស់​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ខាង​ភាគី​ថៃ បាន​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​ហើយ ប៉ុន្តែ​ទើបតែ​ឱ្យ​តែ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ចេញចូល​ប៉ុណ្ណោះ ។

រីឯ​ប្រជា​ពលរដ្ឋ គឺ​មានការ​រឹតត្បិត​មិន​ឱ្យ​ចេញចូល​ឡើយ ព្រោះ​សភាពការណ៍​ជំងឺ​កូ​វី​ដ​-១៩ មិន​ទាន់​ផុតរលត់​ទាំងស្រុង​នៅឡើយ​ទេ ។ ដូច្នេះ​ទាំង​ខាង​ភាគី​ខាង​ថៃ និង​ខាង​ខ្មែរ​យើង ក៏​មានការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ដោយ​មានការ​ស្ទង់កម្តៅ អ្នក​បើក​បររថ​យន្ត ដើម្បី​ការពារ​សុវត្ថិភាព​ទាំងអស់​គ្នា​ផង​ដែរ ។

លោក សុខ សា​វុ​ធ ប្រធាន​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក៏​បានឱ្យ​ដឹង​ដែរ​ថា ឈាន​ចូល​មក​ដល់​ដើមខែ​កក្កដា ឆ្នាំ​២០២០​នេះ ខាង​ភាគី​ថៃ​បាន​បើក​ច្រក​ទ្វារ​របស់​ខ្លួន​ឡើង​វិញ​ហើយ ។
ដូច្នេះ​ខាង​ខ្មែរ​ក៏​មានការ​បើក​ច្រក​ទ្វារ​ដូច​គ្នា ដើម្បី​ឱ្យ​មានការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​ដូច​ដើម​ឡើង​វិញ ខណ​:​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​មិន​ទាន់​ឱ្យ​ចេញចូល​ដូច​មុន​នោះ​ទេ ពោល​គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​បន្ត​ថា ប្រហែលជា​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ ខាង​ថៃ​អាច​នឹង​បើក​ឱ្យ​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ បើសិនជា​សភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩​ផុតរលត់ លែង​មានការ​ឆ្លង​រីក​រាលដាល​បន្ត​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ