ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​បង្ហូរឈាម​នៅ​ក្នុង​ក្រុង ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ឡើង​ដល់​១៥៦​នាក់

3 ឆ្នាំ មុន

ប្រទេស​អេ​ត្យូ​ពី ៖ ប្រមុខ​ប៉ូលិស​តំបន់ និយាយ​ប្រាប់​រ៉​យ​ទ័​រ កាលពី​ថ្ងៃ​ទី​៥ កក្កដា​ថា ចំនួនមនុស្ស​​បាត់​បង់​ជីវិត ​ក្នុង​បាតុកម្ម​បង្ហូរឈាម​នានា​ក្នុងទីក្រុង​អា​ឌី​សអា​បេ​បា និង​ក្នុង​ខេត្ត​អូ​រ៉ូ​មី​យ៉ា​អេ​ត្យូ ពី​មានការ​កើនឡើង​ពី​៨០​នាក់​ដល់​១៥៦​នាក់…

ប្រទេស​អេ​ត្យូ​ពី ៖ ប្រមុខ​ប៉ូលិស​តំបន់ និយាយ​ប្រាប់​រ៉​យ​ទ័​រ កាលពី​ថ្ងៃ​ទី​៥ កក្កដា​ថា ចំនួន
មនុស្ស​​បាត់​បង់​ជីវិត ​ក្នុង​បាតុកម្ម​បង្ហូរឈាម​នានា​ក្នុងទីក្រុង​អា​ឌី​សអា​បេ​បា និង​ក្នុង​ខេត្ត​អូ​រ៉ូ​មី​យ៉ា​អេ​ត្យូ ពី​មានការ​កើនឡើង​ពី​៨០​នាក់​ដល់​១៥៦​នាក់ ។

កងទ័ព​អេ​ត្យូ​ពី​ត្រូវ​បាន​ដាក់​ពង្រាយ​តាំងពី​ថ្ងៃ​ទី​១ កក្កដា​មក ក្នុង​រដ្ឋធានី​អា​ឌី​សអា​បេ​បា​ដែល​នៅ​ទីនោះ បណ្ដា​ក្រុម​ប្រដាប់​អាវុធ​បាន​លើកគ្នា​ដើរ​ប្រសាច​តាម​ដង​វិ​ថី​នានា ពេល​មាន​បាតុកម្មបង្ហូរ​ឈាម​ចាប់តាំងពី​ច្រើន​ថ្ងៃ​ជាប់​គ្នា​មក​ហើយ​ដោយ​បាតុកម្ម​បាន​រីក​រាលដាល​ក្នុង​ខេត្ត​អូ​រ៉ូ​មី​យ៉ា នៅ​​ជាប់​រដ្ឋធានី​ទាំងមូល ។

បាតុកម្ម​នានា​បាន​ផ្ទុះឡើង​ក្រោយ​ការ​ធ្វើឃាត​តារាចម្រៀង​ម្នាក់​លោក HAACAALUU HUNDEESSAA កាលពី​យប់​ថ្ងៃ​ទី​២៨ មិថុនា ដោយ​តារាចម្រៀង​រូប​នោះ​ជា​មនុស្ស​ដែល​បណ្ដា​យុវជន​ក្រុម​ជនជាតិភាគតិច​អូ​រ៉ូ​ម៉ូ គោរព​ស្រឡាញ់​បំផុត ។ ក្រុម​ជន​ជាតិ​ភាគតិច​នោះ ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ តែង​បរិហារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល ហើយ​ជា​ប្រពៃណី​បដិសេធ​មិន​ឲ្យ​កាន់​អំណាច ។

ពួក​យុវជន​ជនជាតិភាគតិច​នោះ​ច្រើន​នាក់​ធ្លាប់​បាន​ចូលរួម​រួច​មក​ហើយ​ក្នុង​បាតុកម្ម​បង្ហូរឈាម​នានា ដែល​ធ្វើ​ឲ្យ​កក្រើក​ប្រទេស​អស់​ពេល​៣​ឆ្នាំ ហើយ​ជម្រុញ​ឲ្យ​ប្រធានាធិបតី​មុន​សុំ​លាលែង​ចេញពី​តំណែង​កាលពីដើម​ឆ្នាំ​២០១៨ ។

ប្រមុខ​ប៉ូលិស​តំបន់​លោក​ជីប​រី​ល​ម៉ូ​ហា​ម៉េ​ដ​បញ្ជាក់​ថា ចំនួន​សរុប​នៃ​អ្នក​​បាត់​បង់​ជីវិត​​អាច​មាន​ខ្ពស់​ទៀត​ដោយសារ​បណ្ដា​អ្នក​របួសធ្ងន់​មាន​ច្រើន​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ។ ក្នុង
ចំណោម​អ្នក​​បាត់​បង់​ជីវិត​ទាំង​១៥៦​នាក់ ១៤៥​នាក់​ជា​ជន​ស៊ី​វិល និង​១១​នាក់​ជា​ប៉ូលិស ៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ