ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជេរ​ប្រមាថ​សមត្ថកិច្ច ជាង​២​ខែ​មុន កញ្ញា​ម្នាក់​ចូលខ្លួន ទទួលកំហុស

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦ កក្កដា ២០២០ ស្ត្រី​ម្នាក់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៦ កក្កដា ២០២០ ស្ត្រី​ម្នាក់​ឈ្មោះ ញ៉ កញ្ញា ភ្នាក់ងារ​លក់​អចលនទ្រព្យ ដែល​មាន​គណនី Tiktok ឈ្មោះ @kanhanour12 បាន​បង្ហោះ​វី​ដេ​អូ​មាន​ខ្លឹមសារ​ប្រមាថមើលងាយ​ដល់​កិត្តិយស​មក​លើ​សមត្ថកិច្ច លើ​ប្រព័ន្ធ​បណ្តាញ​សង្គម Tiktok ។

ដោយ​មានការ​សហការ​រវាង​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​កោះហៅ​ឈ្មោះ ញ៉ កញ្ញា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ស្ត្រី​រូប​នេះ​បាន​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន ហើយ​បាន​ធ្វើ​កិច្ចសន្យា​សុំ​ទោស និង​បាន​ថត​វី​ដេ​អូ​ធ្វើការ​សុំ​ទោស​ជា​សារ​ធា​ណៈ នូវ​កំហុស​ដែល​ខ្លួន​បាន​ជេរ​ប្រមាថ​មក​លើ​សមត្ថកិច្ច​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ