ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​ ​ចំនួន​អ្នក​បាត់បង់​ជីវិត​អាច​​មាន​ដល់​៤០​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​រ៉​យ​ទ័​រថា ​មនុស្ស​ជិត​៤០​នាក់​ត្រូវ​បាត់បង់​ជីវិត ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​​បន្ត​លើ​កោះ​ក្យូ​ស៊ូ​ភាគ​ខាងត្បូង​ជប៉ុន ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នាយក​ខុ​ន្ទ​កាល័យ​នៃ​រដ្ឋាភិបាល​ជប៉ុន លោក​យ៉ូ​ស៊ីហ៊ីដ​ស៊ូ​ហ្គា​ប្រកាស​ថា ទឹកជំនន់…

ប្រទេស​ជប៉ុន ៖ យោង​តាម​រ៉​យ​ទ័​រថា ​មនុស្ស​ជិត​៤០​នាក់​ត្រូវ​បាត់បង់​ជីវិត ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​​បន្ត​លើ​កោះ​ក្យូ​ស៊ូ​ភាគ​ខាងត្បូង​ជប៉ុន ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នាយក​ខុ​ន្ទ​កាល័យ​នៃ​រដ្ឋាភិបាល​ជប៉ុន លោក​យ៉ូ​ស៊ីហ៊ីដ​ស៊ូ​ហ្គា​ប្រកាស​ថា ទឹកជំនន់ និង​ការ​បាក់​ដី បាន​​ឆក់​យក​ជីវិត​​មនុស្ស​២១​នាក់​រួច​ហើយ ចំណែក​មនុស្ស​១៨​នាក់​ទៀត​ក៏ត្រូវ​បាន​​សន្មត់​ថា អាច​បាត់​បង់​ជីវិត​ផង​​ដែរ រួច​មនុស្ស​១៣​នាក់​​បាន​បាត់​ខ្លួន​។

លោក​បញ្ជាក់​ថា បណ្ដា​មជ្ឈ​មណ្ឌល​សម្រាប់​ទទួល​អ្នក​ជម្លៀស​ខ្លួន​ចេញ​ត្រូវ​បាន​បង្កើត​ឡើង ទន្ទឹម​គ្នា​នឹង​បណ្ដា​វិធានការ​សុខាភិបាល​ចាំបាច់​នានា សម្រាប់​បង្ការ​ការ​ឆ្លង​វីរុស​COVID-19​។
កាលពី​ថ្ងៃ​ទី​៤ ខែ​កក្កដា​ ឆ្នាំ​២០២០ មនុស្ស​ជាង​២០០.០០០​នាក់ បាន​ត្រូវ​ស្នើ​ឲ្យ​ចាក​ចេញពី​លំនៅ​​ឋាន​។

កាលពី​ខែតុលា​ឆ្នាំទៅ​មិ​ញ ទឹកជំនន់ ក្រោយ​ការ​វាយប្រហារ​នៃ​ព្យុះ​ទី​ហ្វុ​ង​HAGIBIS បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​ចំនួន​​៩០​នាក់​នៅ​ជប៉ុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ