ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ចិញ្ចឹម​កង្កែប​យក​សាច់​កំពុង​ពេញ​និយម​ខ្លាំង​នៅ​ភូមិ​សេ​ដា​សែន​ជ័យ​ខេត្ត​ត្បូងឃ្មុំ

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ការ​ចិញ្ចឹម​កង្កែប​យក​សាច់ តាម​បែប​បច្ចេកទេស​កសិកម្ម​កំពុង​ពេញ​និយម​ខ្លាំង នៅ​ភូមិ​សេ​ដា​សែន​ជ័យ ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។ អ្នកស្រី…

ខេត្ត​ត្បូងឃ្មុំ ៖ ការ​ចិញ្ចឹម​កង្កែប​យក​សាច់ តាម​បែប​បច្ចេកទេស​កសិកម្ម​កំពុង​ពេញ​និយម​ខ្លាំង នៅ​ភូមិ​សេ​ដា​សែន​ជ័យ ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។

អ្នកស្រី ខុ​ម ចាន់​ថុ​ល ដែល​ជា​សមាជិក​ក្រុម​កែ​លម្អ​ជីវភាព នៅ​ភូមិ​សេ​ដា​សែន​ជ័យ ឃុំ​សេ​ដា ស្រុក​តំបែរ ទទួល​បាន​ជោគជ័យ​ខ្លាំង ក្នុង​ការ​ចិញ្ចឹម​កង្កែប​យក​សាច់ ក្រោយ​ពី​ទទួល​បានការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ពី​មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​រួច​មក​ជា​លទ្ធផល កង្កែប​ក្រោយ​ចិញ្ចឹម​រយៈពេល​៤០​ថ្ងៃ មានការ​ធំធាត់​រហ័ស គឺ​៧​ក្បាល​ក្នុង​១​គីឡូក្រាម​ធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​ទៅ​ដល់​កសិករ​ផ្សេង​ទៀត នៅ​មូលដ្ឋាន​យ៉ាង​ខ្លាំង និង​មានការ​អនុវត្ត​តាម​ចំនួន​៥​គ្រួសារ ដែល​ចាប់ផ្តើម​ជាមួយនឹង​កូន​កង្កែប​ចំនួន ៨០០០​ក្បាល ។

បើ​តាម​ការ​អោយ​ដឹង​ពី​លោក ជៀង សា​រិ​ទ្ធ ប្រធាន​សម្របសម្រួល​កសិកម្ម​នៃ​គម្រោង TSSD-AF និង​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​ឲ្យ​ដឹង​ថា ៖ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​របប​ចិញ្ចឹម​កង្កែប​ហាក់​មានការ​ពេញ​និយម​ច្រើន ដោយ​ឃើញ​មាន​កសិដ្ឋាន​ចិញ្ចឹម​កង្កែប​ជា​ហូរហែ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក ហើយ​ការ​ចិញ្ចឹម​ត្រឹមតែ​រយៈពេល​តែ​២​ទៅ​៣​ខែ​ប៉ុណ្ណោះ អាច​ប្រមូល​ផល​លក់​ទៅ​លើ​ទីផ្សា​បាន​។

លោក ជៀង សា​រិ​ទ្ធ បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​ជូន​ដល់​កសិករ​ចិញ្ចឹម​កង្កែប​យក​សាច់​មាន​ដូច​ជា ៖ ត្រូវ​ជ្រើសរើស​ទីតាំង​រៀបចំ​ធ្វើ​អាង ដាក់​កង្កែប ចិញ្ចឹម​ឲ្យ​បាន​សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ជ្រើសរើស​ពូជ​កូន​កង្កែប ដែល​មាន​សុខភាព​ល្អ​ក្នុង​ចន្លោះ​អាយុ​ប៉ុន្មាន​៣០ ទៅ​៤០​ថ្ងៃ ផ្ដល់​ចំណី​ដែល​មាន​កម្រិត​ជាតិ​សាច់​គ្រប់គ្រាន់​ឲ្យ​បាន​ទៀងទាត់ និង​ថែទាំ​អនាម័យ​ឱ្យ​បាន​ស្អាត​ជា​ប្រចាំ​ដោយ​ផ្លាស់​ទឹក ២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​។

ដោយឡែក ប្រសិនបើ​មាន​បញ្ហា​ហើមពោះ ឬ​រលាក​ត្រូវ​ព្យាបាល ដោយ​ថ្នាំ​ផ្សំ​ពី​ធម្មជាតិ តាម​មេរៀន​ពី​លោកគ្រូ​កសិកម្ម​។ ក្នុង​ការ​ចិញ្ចឹម​តាម​បច្ចេកទេស​បំប៉ន​កង្កែប​យក​សាច់ ចំនួន​១​ពាន់​ក្បាល អាច​រក​ប្រាក់​ចំណេញ​បាន​ប្រមាណ​៦០ ទៅ​៨០​ម៉ឺន​រៀល ក្នុង​រយៈពេល​ពីរ​ខែ​កន្លះ ទៅ​៣​ខែ​ផង​ដែរ ៕