តោះ​មក​ដឹង​ពី​ប្រវត្តិ​ទីតាំង និង​ឈ្មោះ​ខេត្តក្រចេះ​វិញ​ម្តង តើ​យ៉ាង​ណាដែរ?


អ្នក​ស្រាវជ្រាវ​បារាំង​បាន​បញ្ជាក់​ថា ​មនុស្ស​រស់នៅ​កម្ពុជា ដំបូង​ៗ​មាន​ភស្ដុ​តាង​ជាង​៦០០.០០០​ឆ្នាំ​មុន មាននៅ​តំបន់​ខ្ពង់រាប​ក្នុង​តំបន់​ស្រែ​ស្បូវ រ​លួច ស្រែ​ឫស្សី​…​ខេត្តក្រចេះ រហូត​ដល់​អំឡុង​ឆ្នាំ​២៥០០​មុន​គ្រឹ​ស្ត​សករាជ នៅ​តំបន់​ស្នួល​របស់​ខេត្តក្រចេះ មានការ​កសាង​រដ្ឋ​របស់​សហ​គន៍​មនុស្ស ដំបូង​ៗ រស់នៅ​ក្នុង​ជំរំ​ដី​រាង​មូល នៅ​ស្ថានីយ​ធួន​ស្នួល (​មុខ​ផ្សារ​ស្នួល​) កាំ​ឡែក ប៉ាក់​កាឡី ជើង​ឃ្លូ និង​ត្រពាំង​ល័​ក្ស ។​នេះ​បើ​តាម​ឯកសារ​រដ្ឋបាល​ខេត្តក្រចេះ ។

ប្រភព​ដដែល​បន្ត​ថាបើ​តាម​វចនានុក្រម​ខ្មែរ​បាន​ពន្យល់​ពាក្យ ក្រចេះ​(​ន​.) ឈ្មោះ​ខែត្រ​មួយ​នៃ​ប្រទេស​កម្ពុជា ខែត្រ​ក្រចេះ ។ ឈ្មោះ​ម្សៅ​ក្រអូប ៖ ម្សៅ​ក្រចេះ តាម​វចនានុក្រម​ខែ្ម​រ របស់​ស​មេ្ត​ច​សង្ឃរាជ ជួន​-​ណាត ភាគ​ទី​១ និង ភាគ​ទី​២ ត្រង់​ទំព័រ​៩៣០ បោះពុម្ព​ឆ្នាំ​១៩៦៧ សរសេរ​ថា «​ក្រចេ​» (​ន​.) (​ពាក្យ​ជនជាតិ​ស្ទៀង​) ក្របី កំពង់​ក្រចេ កំពង់ចម្លង​ក្របី (​ក្លា​យមក​ជា ក្រចេះ​) ។

តាម​ការ​រៀបរាប់​របស់​ចាស់ទុំ​រស់នៅ​ក្នុង​តំបន់​នេះ នា​ដើម​ទស​វត្ស​ឆ្នាំ​១៩០០ បាន​ឲ្យ​ដឹង​ថា​នៅ​សម័យ​ដើម​ខេត្តក្រចេះ មាន​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​រស់នៅ ហើយ​មានការ​ទាក់ទង​ពាណិជ្ជកម្ម ផ្សេង​ៗ នៅ​ភូមិភាគ​ឦសាន​ទាំងមូល​តាម​ច្រក «​កំពង់ចម្លង​ក្របី​» របស់​ជនជាតិ​ស្ទៀង​ឆ្លង​ពី​ក្រចេះ​ទៅ​តំបន់​ខាងលើ និង​ក្រចេះ​មក​តំបន់​ខាងក្រោម ហើយ​តែងតែ​មក​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ កំពង់ចម្លង​នេះ​(​សូមកុំ​ច្រឡំ​នៅ​ជិត​កែវ​សីមា ភ្ន​ង​សម្លាប់ Gatille ១៩៣០’s ក្រោយមក​ក្លាយជា​ពាក្យ Kratie ឬ Kratié ជា​ពាក្យ​ខុស ត្រឹមត្រូវ​គួរ​សរសេរ Kracheh)​។

ក្នុង​សៀវភៅ​ប្រវត្តិសាស្ដ្រ​ប្រទេស​កម្ពុជា ចាប់ពី​សតវត្ស​ទី​១ នៃ​គ្រឹ​ស្ដ​សករាជ​រហូត​មក របស់​លោក​អា​ដេ​ម៉ា ឡឺ​ក្លែ​រ អតីត​រ៉េ​ស៊ី​ដង់​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា បោះពុម្ព នៅ​ទី​ក្រុងប៉ារីស នា​ឆ្នាំ​១៩១៤ (​ប្រែ​សម្រួល​ដោយ លោក​ទេព ម៉េ​ង​ឃាង ហៅ​ទី ឃា​យុ បោះពុម្ព នៅ​កម្ពុជា នា​ឆ្នាំ​២០០៦) លើ​លេខ​យោង​ក្នុង​ទំព័រ​ទី​៣៨-៣៩ លោក​បាន រៀបរាប់​ឈ្មោះ ទីក្រុង​បុរាណ​ដែល​មាននៅ​កម្ពុជា ។

ក្នុង​នោះ​មានឈ្មោះ​ក្រុង​បុរាណ​មួយ​នៅ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ គឺ​ទីក្រុង​ស​ម្ភុ​បុ​រៈ ។ លោក អា​ដេ​ម៉ា ឡឺ​ក្លែ​រ បាន​ពន្យល់ ថា​៖ ស​ម្ភុ​បុ​រៈ​=​ទីក្រុង​របស់​អ្នកប្រាជ្ញ ។ ភស្ដុ​តាង​សិលា​ចារិក​k.125 ដែល​បាន​សិក្សា ដោយ​សាស្ដ្រាចារ្យ​បណ្ឌិត វង់ សុធា​រ៉ា បញ្ជាក់​ថា នៅ​ខេត្តក្រចេះ មាន​ក្រុង​បុរាណ​មួយ​របស់​ខ្មែរ​គឺ​ក្រុង​ស​ម្ភុ​បុ​រៈ (​នៅ​ស្រុក​សំបូរ​) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ