ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេសបើក​​កៀរឡានស្ព័រជិត​២០ម៉ឺន ចង់រត់ តែមិនរួច ចប់ត្រឹមថ្ម​ជើង​ឆត្រ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រថយន្ត​មួយគ្រឿង​ម៉ាកប្រាដូ (​PRADO) បើកបរ​ដោយ​ជនបរទេស​ម្នាក់​​បាន​បើកកៀរ​រថយន្តស្ព័​រមួយគ្រឿងដែល​មាន​​តម្លៃ​ប្រមាណ​២០​ម៉ឺន​ដុល្លារ ​ហើយ​​​ព្យាយាម​បើក​គេច ​ក៏​បាន​កិន​ម៉ូតូ​មួយ​គ្រឿងទៀត​​ជាប់​​ពី​ក្រោម​រថយន្ត ខ​ណៈ​​ពេល​ដែល​ព្យាយាម​ដេញ​តាម​ឃាត់​ និង​យក​ម៉ូតូ​ស្ទាក់ផ្លូវ​រថយន្ត​នោះ​។ ហេតុការណ៍​​ខាងលើ​នេះ​បាន​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​មួយគ្រឿង​ម៉ាកប្រាដូ (​PRADO) បើកបរ​ដោយ​ជនបរទេស​ម្នាក់​​បាន​បើកកៀរ​រថយន្តស្ព័​រមួយគ្រឿងដែល​មាន​​តម្លៃ​ប្រមាណ​២០​ម៉ឺន​ដុល្លារ ​ហើយ​​​ព្យាយាម​បើក​គេច ​ក៏​បាន​កិន​ម៉ូតូ​មួយ​គ្រឿងទៀត​​ជាប់​​ពី​ក្រោម​រថយន្ត ខ​ណៈ​​ពេល​ដែល​ព្យាយាម​ដេញ​តាម​ឃាត់​ និង​យក​ម៉ូតូ​ស្ទាក់ផ្លូវ​រថយន្ត​នោះ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៦ ខែ កក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​វិ​ថី​ឧកញ៉ា ម៉ុង់​ឬ​ទ្ធី ក្នុងភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

រថយន្ត​មួយគ្រឿង​ដែល​បើក​រត់​នោះ​ម៉ាកប្រាដូ (​PRADO) ពណ៌​ទឹកប្រាក់ ពាក់​​ស្លាក​លេខ ONG ២០០ .២.២២៨ បើក​បរ​ដោយ​ជនបរទេស​ម្នាក់ មិនស្គាល់ឈ្មោះ ហើយ​ក៏មិនដឹងថា​ជា​​ជនជាតិ​អ្វី​នោះ​ទេ ជា​បុគ្គលិក​អង្គការ ក្តី​សង្ឃឹម​កុមារ​ក្នុង​ប្រទេស​កម្ពុជា ។

តាម​​ប្រភព​ព័ត៌មាន​បាន​​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​ប្រា​ដូ​នោះ​បាន​​បើក​កៀរ​រថយន្ត​ស្ព័​រ​មួយ​គ្រឿង​ ពណ៌​ប្រផេះ ពាក់​​ស្លាក​លេខ ភ្នំពេញ​ ២BD-០០០៧ ដែល​មាន​តម្លៃ​ប្រមាណ​២០​ម៉ឺន​ដុល្លារ នៅ​ចំណុច​ខាងលិច​ផ្សារ​អី​អន​២​។

តាម​ប្រភព​​ព័ត៌មាន​បានអោយ​ដឹង​បន្ត​ថា បន្ទាប់​ពី​​កើតហេតុ​​ ជនបរទេស​រូប​នោះ​បាន​បើក​គេច ហើយ​ត្រូវ​បាន​ម្ចាស់​រថយន្ត​​ដេញ​តាម​និង​បាន​ហៅ​អ្នក​ស្គាល់គ្នា​ ព្រមទាំង​​សមត្ថកិច្ច​ដេញ​តាម​ឃាត់​អោយ​ឈប់​ដែរ ​ប៉ុន្តែ​រថយន្ត​នោះ​ពុំ​ព្រម​ឈប់​បាន​ព្យាយាម​បើក​​គេច​​ចុះឡើង​ៗ ​លុះ​​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ភាគី​ខាង​រថយន្ត​ស្ព័​រ​ក៏​បាន​យក​ម៉ូតូ​ស្ទាក់ រួម​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​ត្រូវ​បាន​ជនបរទេស​​ម្នាក់នោះ​បើក​កិន​ម៉ូតូ​ដែល​ស្ទាក់​នោះ​ជាប់​ពី​ក្រោមរ​ថ​យន្ត ។

តាម​​ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​​បន្តទៀត​ថា បន្ទាប់​ពី​បើក​កិន​ហើយ ជនបរទេស​ម្នាក់​​នោះ​មិន​បាន​ចុះ​ពីលើ​រថយន្ត​ឡើយ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ចឃាត់​ ​ស្រាប់តែ​ជនបរទេស​ម្នាក់នោះ​​ព្យាយាម​បើក​ថយក្រោយ​ប្រុងគេច​​ទៀត ​ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​យក​ថ្ម​ជើង​ឆត្រ​​របស់​ប្រជា​ពលរដ្ឋ​​នៅ​ក្បែរ​នោះមក​ក​ល់​ទាំង​មុខ ទាំង​ក្រោយ និង​បាន​យក​រថយន្ត​ប៉ូ​លិ​សមកស្ទាក់​ទៀត​ ដោយ​ក្នុងហេតុការណ៍នោះ​បណ្តាល​ឱ្យ​កកស្ទះចរាចរណ៍​ប្រមាណ​១​ម៉ោង ទើប​ជនបរទេស​នោះ​​ទាក់ទង​ទៅ​អ្នកបកប្រែ ហើយ​ទាក់ទង​ទៅ​នគរបាល​ដើម្បី​ធ្វើ​ការ​សម្រប​ស​ម្រួល​ដោយ​​ត្រូវរ៉ូវ​គ្នា ​និង​​ចេញថ្លៃ​ជួសជុល​រថយន្ត​ចំនួន​២០០​ដុល្លារ​ និង​ម៉ូតូ​ចំនួន​១០០​ដុល្លារ ៕ (កែសម្រួលដោយ ៖ ធិតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ