ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​១​ថ្ងៃ ឥណ្ឌា​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ច្រើន​ជាង​២​ម៉ឺន​នាក់

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន ២៤,៨៥០​ករណី…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន ២៤,៨៥០​ករណី កាលពី​ថ្ងៃ​សៅរ៍ ដែល​ជា​ការ​លោត​ច្រើន​ជាងគេ​ក្នុង​រយៈពេល​មួយ​ថ្ងៃ របស់​ប្រទេស​នេះ រាប់​តាំងពី​ពេល​កន្លង​មក​។

យោង​តាម​ក្រសួងសុខាភិបាល និង​សុខុមាលភាព​គ្រួសារ​របស់​ប្រទេស​ឥណ្ឌា បានឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៦៧៣,១៦៥​ករណី ហើយ​មាន​អ្នក​បាត់បង់​ជីវិត ១៩,២៦៨​នាក់​។

ប្រទេស​ឥណ្ឌា មាន​ករណី​សកម្ម​ចំនួន ២៣៥,៤៣៣​នាក់ ខណៈ​ដែល​អ្នកជំងឺ ៣៩៤,២២៧​នាក់ បានជា​សះស្បើយ​។

រដ្ឋ Maharashtra ភាគ​ខាងលិច នៅ​តែ​រង​ផល​ប៉ះពាល់​អាក្រក់​បំផុត​ដោយ​មាន ២០០,០៦៤​ករណី និង​មនុស្ស​បាត់បង់​ជីវិត ៨,៦៧១​នាក់ បន្ទាប់​មក​គឺ​រដ្ឋ Tamil Nadu នៅ​ភាគ​ខាងត្បូង​ដែល​មាន ១០៧,០០១​ករណី និង រដ្ឋធានី​ជាតិ​ដេ​លី​ដែល​មាន​ករណី​ចំនួន ៩៧,២០០​ករណី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ប្រទេស​ឥណ្ឌា​បាន​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩​ជូន​ប្រជាជន​របស់​ខ្លួន​បាន​ជាង ៩.៧​លាន​តេស្ត​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ