ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ករណី​ឆ្លង​កូ​វី​ដ​១៩ នៅ​ជប៉ុន​កើន​ផុត​២​ម៉ឺន​ករណី

3 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រទេស​ជប៉ុន បាន​និយាយ​នៅ​ថ្ងៃនេះ​ថា ប្រទេស​ជប៉ុន បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រទេស​ជប៉ុន បាន​និយាយ​នៅ​ថ្ងៃនេះ​ថា ប្រទេស​ជប៉ុន បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន ២៧៧​ករណី កាលពី​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ កើនឡើង​ដល់ ២០,២៣៤​ករណី (១៩,៥២២​នាក់ នៅ​លើ​ដីគោក និង ៧១២​នាក់ នៅ​លើ​នាវា​កំសាន្ត Diamond Princess)​។

រដ្ឋមន្ត្រី Yasutoshi Nishimura បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​នៃ​ការ​ឆ្លង​បាន​កើន​ឡើងជា​លំដាប់​ក្នុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​។

ក្រសួង​បាន​និយាយ​ផង​ដែរ​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ សរុប​សម្រាប់​ប្រទេស​បច្ចុប្បន្ន​មាន​ចំនួន ៩៩០​នាក់ (៩៧៧​នាក់​នៅ​លើគោក និង ១៣​នាក់​នៅ​លើ​នាវា​ទេសចរណ៍​)​។

លោក​រដ្ឋមន្ត្រី Nishimura បាន​និយាយ​ថា ការ​ដាក់​ក្នុង​ស្ថានភាព​អាសន្ន គឺ​មិន​ចាំបាច់​នៅ​ដំណាក់​កាល​នេះ​ទេ ដោយសារ​តែ​លោក​យល់​ថា ករណី​ឆ្លង​ថ្មី​ទាំងនេះ សុទ្ធតែ​ជា​ករណី​ស្រាល ឬ ក៏​គ្មាន​រោគ​សញ្ញា​សម្តែង​ចេញ ហើយ​វា​ក៏​មិនមែន​ជា​បន្ទុក​ដល់​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ជប៉ុន​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ