ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន​១២១​នាក់ ឆ្លង​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មាន​និស្សិត​ចំនួន ១២១​នាក់ នៅ​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន ក្នុង​ទីក្រុង Seattle…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មាន​និស្សិត​ចំនួន ១២១​នាក់ នៅ​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន ក្នុង​ទីក្រុង Seattle ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​កូ​វី​ដ​១៩ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ពី​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន និង​សុខភាព​សាធារណៈ​ទីក្រុង Seattle និង King County​។

សេចក្តីរាយការណ៍​បាន​និយាយ​ថា ក្នុង​ចំណោម​និស្សិត​ទាំងនេះ ១១២​នាក់ គឺ​និស្សិត​ដែល​រស់នៅ​ក្នុង​បន្ទប់​និស្សិត​នៅ Greek Row ផ្នែក​ខាងជើង​នៃ​សាកលវិទ្យាល័យ​។ និស្សិត​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន ប៉ុន្តែ​មិនមែន​ជា​អ្នក​រស់នៅ​ក្នុងផ្ទះ​ទាំងនោះ គឺជា​និស្សិត​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយនឹង​អ្នក​នៅ​ទីនោះ​។

ការ​ចេញផ្សាយ​នេះ​បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ក្រុមប្រឹក្សា Interfraternity ក្រុមប្រឹក្សាភិបាល​ដឹកនាំ​ដោយ​និស្សិត​សម្រាប់​ភាតរភាព UW បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​និស្សិត​នៅ​ក្នុង​តំបន់​បន្ទប់​ជួល​ខាងលើ ដែល​មាន​ចំនួន ១១៧​នាក់ បាន​រាយការណ៍​ពី​ការ​ធ្វើតេស្ត​ដោយ​ខ្លួនឯង ហើយ​ឃើញ​ថា វិជ្ជមាន​។

កន្លែង​សម្រាប់​ធ្វើតេស្តរ​កកូ​វី​ដ​១៩ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ស​ប្តា​ហ៍​មុន នៅ​ក្បែរ​តំបន់ Greek Row ក្នុង​សាកលវិទ្យាល័យ ហើយ​បាន​ធ្វើតេស្ត​រហូត​ទៅ​ដល់ ១,៣០០​តេស្ត​ក្នុង​ពេល​ចុង​ស​ប្តា​ហ៍​មុន​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ