ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​​ហួសថ្លែង​​! បុរស​ម្នាក់​​​ស្គមស្គាំ​​ង​ហេវ​​ហត់​អស់កម្លាំង​ ខណៈ​ដើរ​សុខ​ៗធ្លាក់​ចូល​លូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ពិតជា​គួរ​ឱ្យ​​អាណិតអាសូរ​ពន់ពេក​ណាស់​ ចំពោះ​បុរសជនអនាថា​ម្នាក់​មាន​រូបរាង​ស្គមស្គាំង និង​ស្នាម​របួស​ជើង​ផងនោះ​ ទំនងជា​ហេវ​ហត់​អស់កម្លាំង​ ដែលគេ​​សង្ស័យ​ថា គាត់​​មិន​បាន​ហូប​អាហារ​គ្រប់គ្រាន់​នោះ ខណៈ​កំពុង​ដើរ​សុខ​ៗ ស្រាប់តែ​ដួល​ប្រកាច់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​លូ​​មួយ​កន្លែង​…

រាជធានី​ភ្នំពេញ​ ៖ ពិតជា​គួរ​ឱ្យ​​អាណិតអាសូរ​ពន់ពេក​ណាស់​ ចំពោះ​បុរសជនអនាថា​ម្នាក់​មាន​រូបរាង​ស្គមស្គាំង និង​ស្នាម​របួស​ជើង​ផងនោះ​ ទំនងជា​ហេវ​ហត់​អស់កម្លាំង​ ដែលគេ​​សង្ស័យ​ថា គាត់​​មិន​បាន​ហូប​អាហារ​គ្រប់គ្រាន់​នោះ ខណៈ​កំពុង​ដើរ​សុខ​ៗ ស្រាប់តែ​ដួល​ប្រកាច់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​លូ​​មួយ​កន្លែង​ ​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ស្រង់​ឡើងលើ​គោក ​រួច​​រាយការណ៍​ជូន​ទៅ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ឱ្យ​ចុះ​មក​​ជួយ​សង្គ្រោះ​បឋម ​ព្រមទាំង​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​សង្គ្រោះ​បន្ទាន់ ទន្ទឹម​នឹង​នេះ ​ប្រសិនបើ​អាជ្ញាធរ​ ឬ​សប្បុរសជន​បានដឹង​ សូម​ជួយ​ដល់​បុរស​ម្នាក់​នេះ​ផង​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​បន្ទាយ​កង​វិស្វកម្ម​អគ្គបញ្ជាការ​ទ័ពជើងគោក ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​​ម្នាក់​ខាងលើ​ឈ្មោះ​ឆេ​ង វ​ណ្ឌី ហៅ​ទូច អាយុ​ជាង​៤០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

ក្រោយ​ពេល​ដឹងខ្លួន ​បុរសម្នាក់​ខាងលើ​បាន​រៀប​រាប់​គ្រូពេទ្យ​ឱ្យ​ដឹង​ថា គាត់​មាន​ជំងឺ​​យូរមក​ហើយ ​ដោយ​ត្រូវ​សត្វ​ក្របី​វ័ធ​នៅ​ឯ​ស្រុក​កំណើត ហើយគាត់​​គឺជា​ជនអនាថា​ និង​ត្រូវ​បាន​គេ​ដឹក​យក​មក​ចោល​នៅ​ភ្នំពេញ​ច្រើន​ថ្ងៃ​មក​ហើយ ​មិនតែប៉ុណ្ណោះ​គាត់​បាន​ក្ដៅខ្លួន​រយៈពេល​៥​ថ្ងៃ​កន្លង​មក​ហើយ​ដែរ លុះ​ពេល​ដើរ​តាម​ផ្លូវ​ក៏​​ដួល​ប្រកាច់​ដោយ​មិនដឹង​ខ្លួន​តែ​ម្ដង​។

តាម​ប្រភពពី​អ្នក​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ គាត់​បានឃើញ​បុរស​ម្នាក់​នោះ​ដើរ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣​យឺត​ៗ​ក្នុង​ស្ថានភាព​ហេវ​ហត់​អស់កម្លាំង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ឈរ​នៅ​ក្បែ​លូ​ដែល​គ្មាន​គម្រប​មាន​តែ​ដែក​​ព័ទ្ធ​​ជុំវិញ​ប៉ុណ្ណោះ​ ។ ​

តាម​ប្រភពដដែលបាន​បន្ត​ថា បន្តិច​ក្រោយមក​ស្រាប់តែ​បុរសម្នាក់នោះ​​ដួល​ប្រកាច់​ប្រមៀល​ធ្លាក់​ចូល​ទៅ​ក្នុង​លូ​ដែល​គ្មាន​គម្រប​នោះ​ ខណៈនោះ​គាត់​និង​អ្នក​រត់​ម៉ូតូឌុប​ដ​ទៃ​ទៀត​ស្មានថា​បោក​ក្បាល​និង​គែម​មាត់​លូ​​បាត់បង់ជីវិត​បាត់​ទៅ​ហើយ ​ប៉ុន្តែ​ក្រោយ​ពី​នាំ​គ្នារ​ត់ទៅមើល​​ឃើញ​អត់​អី​ទេ​គ្រាន់តែ​សន្លប់​ប៉ុណ្ណោះ ក៏​នាំគ្នា​សែង​លើក​បុរស​​ម្នាក់​​នោះ​ចេញពី​ក្នុង​លូ​ឡើង​មក​លើ រួច​បាន​រាយការណ៍​ជូន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ឲ្យ​​ចុះមក​​ជួយ​សង្គ្រោះ​បឋម​ ព្រមទាំង​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​សង្គ្រោះ​បន្ទាន់​។

ដោយឡែក​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​បុរសម្នាក់​​នេះ​យ៉ាង​យកចិត្តទុកដាក់​ និង​ដោយ​ក្ដី​អាណិត​អ​សូរ​បំផុត ​​ដោយ​បាន​យក​ទៅ​ដាក់​នៅ​បន្ទប់​សម្រាប់​ព្យាបាល​ជនអនាថា ដែល​បាន​រៀបចំ​ទុក​ស្រាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខាងលើ ពេល​នោះ​គ្រូពេទ្យ​បាន​ពិនិត្យ​អំពី​អាកា​រៈ​ឃើញ​ថា​ បុរស​នេះ​មាន​កម្ដៅ​រហូត​ដល់​ទៅ​៤០​អង្សា​គឺ​ក្ដៅ​ខ្លាំង ទើប​បានជា​ប្រកាច់​បែប​នេះ​។

ក្រុម​គ្រូពេទ្យ​បាន​បន្ត​ថា ក្រោយមក​ក៏​បាន​ព្យាបាល​តាម​វិធីសាស្ត្រ​វិ​ជ្ជ​សាស្ត្រ ទើប​កម្ដៅ​ធ្លាក់​ចុះ​មក​វិញ​ ហើយ​​បុរសម្នាក់​នោះ​ក៏​សម្ងំ​ដេក ប៉ុន្តែ​អ្វី​ដែល​ជួប​ការ​លំបាក​នោះ គឺ​នៅ​ត្រង់​មិន​អាច​ដាក់​សេរ៉ូម​ឲ្យ​​បុរសម្នាក់នេះ​បាន​ទេ ព្រោះ​ពេល​ដាក់​សេរ៉ូម​​ចេះ​តែ​​បោច​ចោល​ជា​ច្រើន​លើក​ច្រើន​សារ​ ។ ​ប៉ុន្តែ​​បុរសម្នាក់​នោះ​ប្រហែលជា​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ហើយ​ក្រុម​គ្រូពេទ្យ​បាន​និង​កំពុង​តាមដាន​នូវ​អាកា​រៈ​របស់​​បុរសម្នាក់នោះ​ជា​បន្ត​ទៀត​​មិន​ធ្វេស​​ប្រហែស​ទេ ហើយ​ក៏​បាន​ផ្គត់ផ្គង់​បាយ​ទឹក​ជូន​​បុរសម្នាក់​នោះ​ផង​ដែរ ព្រោះ​​បុរសម្នាក់​នោះ​​គ្មាន​​អ្នក​មើលថែ ។​ ម្យ៉ាងទៀត​ក្រៅពី​បុរស​ម្នាក់​នេះ​ក៏​នៅ​មាន​អ្នក​ជំងឺ​​ដែល​ជា​ជនអនាថា​ម្នាក់​ទៀត​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​​នៅ​ទីនោះ ហើយ​ទទួល​បានការ​ផ្គត់ផ្គង់​បាយ​ទឹក​ក្នុង​ពេល​សម្រាក​ព្យាបាល​ដូច​បុរស​ខាងលើ​នោះ​ដែរ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ