ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹម​កន្ធាយ​ទ្រង់ទ្រាយ​ធំ​អាច​រក​ប្រាក់​បាន​១០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហេង ម៉ា​ទី​ណេ ជា​អ្នក​ចិញ្ចឹម​កន្ធាយ​បែប​កសិដ្ឋាន​ធំ នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ ៖ លោក ហេង ម៉ា​ទី​ណេ ជា​អ្នក​ចិញ្ចឹម​កន្ធាយ​បែប​កសិដ្ឋាន​ធំ នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ លោក​ផ្តើម​ចិញ្ចឹម​កន្ធាយ តាំងពី​ឆ្នាំ​២០០៣ បច្ចុប្បន្ន​ក្នុង​កសិដ្ឋាន​របស់​លោក​មាន​កន្ធាយ ៥០ ០០០​ក្បាល ។

លោក​រៀបរាប់​ឲ្យ​ដឹង​ថា ជា​មធ្យម​កន្ធាយ​ចិញ្ចឹម​រយ​:​ពេល​១​ឆ្នាំ​មាន​ទ​ម្ង​ង់ ១​គីឡូក្រាម ជា​ពេល​អាច​លក់​បាន ។ សត្វ​កន្ធាយ​បាន​ក្លាយជា​អាហារ​ពេញ​និយម​មួយ​ដូច​ជា ធ្វើ​ស៊ុប​ជាដើម ។ មានការ​ឲ្យ​ដឹង​ថា ជនជាតិ​ចិន និយម​ទទួលទាន​សត្វ​កន្ធាយ​នេះ​ណាស់ ។ កន្ធាយ​មួយ​គីឡូក្រាម​មាន​តម្លៃ ១០​ដុល្លារ ។

លោក​ហេង ម៉ា​ទី​ណេ ឲ្យ​ដឹង​ថា កសិដ្ឋាន​របស់​លោក​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន ៥​តោន​ក្នុង​ថ្ងៃ ។ ៥​តោន​ជា​មធ្យម គឺ​មាន​កន្ធាយ ១០​លាន​ក្បាល ដូច្នេះ​បើ​១​ក្បាល​លក់​បាន​១០​ដុល្លារ គឺ​មួយ​ឆ្នាំ​អ្នក​ចិញ្ចឹម​កន្ធាយ​អាច​រក​ប្រាក់​បាន​១០០​លាន​ដុល្លារ ។

លោក​ម៉ា​ទី​ណេ ថា ការ​ចិញ្ចឹម​កន្ធាយ​នេះ​មាននៅ​ខេត្តស្ទឹងត្រែង តាកែវ ផង​ដែរ ។ ទោះ​យ៉ាងណា​អ្នក​ចិញ្ចឹម​កន្ធាយ​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០២០ កន្ធាយ​បាន​ធ្លាក់​ថ្លៃ​មក​ត្រឹម ៧​ឬ​៨​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​គ្រាម ដោយសារ​មានការ​នាំ​ចូល​កន្ធាយ​ពី​វៀតណាម ។

អ្នក​ចិញ្ចឹមសត្វ​កន្ធាយ​នៅ​ខេត្តកណ្តាល បាន​សំណូមពរ​ដូច្នេះ «​ខ្ញុំ​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ទប់ស្កាត់ ឬ​កាត់​បន្ថយ​បរិមាណ​នាំ​ចូល​កន្ធាយ ដើម្បី​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បង្កើន​សមត្ថភាព​ចិញ្ចឹម ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ និង​ជួយ​ឧបត្ថម្ភ​ទុន​វិនិយោគ​បន្ថែម​ដែល​ទីផ្សារ​សត្វ​កន្ធាយ​កំពុង​ពេញ​និយម ជា​ពិសេស​អតិថិជន​ជនជាតិ​ចិន​» ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ស​កិ​ដ្ឋា​ន​ចិញ្ចឹមសត្វ​កន្ធាយ របស់​លោក​ហេង ម៉ា​ទី​ណេ ដោយ​ផ្ទាល់ ។ នៅ​ចំពោះ​ការ​ធ្លាក់​ថ្លៃ​សត្វ​កន្ធាយ​លោក​រដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អ្នក​ចិញ្ចឹម​កន្ធាយ​ឲ្យ​មានការ​អត់ធ្មត់​បន្តិច ។

លោក​រដ្ឋមន្ត្រី​ថា ទីផ្សារ​កន្ធាយ​នឹង​អាច​ល្អ​ឡើង​វិញ នៅ​ពេល​ឆាប់​ៗ​នេះ ហើយ​ក្រសួង​នឹង​ជំរុញ​ការ​នាំ​ចេញ​សត្វ​កន្ធាយ​នេះ​ទៅ​បរទេស​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​វិនិយោគ​លើ​ការ​ចិញ្ចឹម​ត្រី ឬ​កន្ធាយ​នេះ​ដែល​ជា​ច​លករ ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ បង្កើន​បរិមាណ​ផ្គត់ផ្គង់​ធានា​បាន​ទាំង​បរិមាណ និង​គុណភាព​ឆ្លើយ​តប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ និង​ជា​ពិសេស​ចូលរួម​កាត់​បន្ថយ​ការ​នាំ​ចូល​កន្ធាយ​ពី​ប្រទេស​ជិតខាង ។

លោក វេ​ង សា​ខុន ថា សកម្មភាព​វិនិយោគ​នេះ​ពិតជា​បាន​ចូលរួម​ចំណែក​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បង្កើន​ចំណូល​ក្នុង​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស​ចូលរួម​អនុវត្ត​គោ​នយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្រប​តាម​អភិក្រម «​រដ្ឋ​ឯកជន​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ